Ad Code

ស្រវឹង​ស្រា​បើក​ឡាន​បុក​រះ​ម៉ូតូ​២​គ្រឿង​បណ្ដាល​ឲ្យ​ស្លាប់​២​ របួសធ្ងន់​ម្នាក់(Update)

សៀមរាប​ ៖ ​​​រថយន្ត​បា​ឡែ​ន​ ដែល​ម្ចាស់​របស់​វា​ស្រវឹង​ជោកជាំ​ បាន​បើក​ក្នុង​ល្បឿន​លឿន​​​រេ​ចង្កូត​បុក រះ​ម៉ូតូ​២​គ្រឿង ដែល​ជិះ​បញ្ច្រាស​ទិស​គ្នា​បណ្ដាល​ឲ្យ​ម្ចាស់​ម៉ូតូ​នាក់​២ ​​​ម្នាក់​ស្លាប់​នៅ​កន្លែង​ និង​ម្នាក់ទៀត​ស្លាប់​ពេល​ដែល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ឯកជន​ និង​របួស​ធ្ងន់​ម្នាក់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​មេគង្គ។


ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៤​និង​៥០​នាទី​ព្រឹក​ឈានចូល​ថ្ងៃទី​១២​ ខែ​កញ្ញា​ ឆ្នាំ​២០១៥​ស្ថិត​នៅ​លើ​ចំណុច​ផ្លូវជាតិ​ហ្សា​ឌឺ​ហ្គោល​(​ផ្លូវ​ទៅកាន់​អង្គរ​)​ពី​ខាងត្បូង​ប៉ុស្តិ៍​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរវត្ត​ចម្ងាយ​៥០​ម៉ែត្រ ក្នុង​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប។


លោក​វរសេនីយ៍ទោ​ ជា វុ​ទ្ទី នាយ រង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​១២​ ខែ​កញ្ញា​នេះ​ថា ក្រោយពី មាន​សមត្ថកិច្ច​ប្រចាំការ​នៅ​កន្លែង​លក់​សំបុត្រ​រាយការណ៍​មក​ថា មាន​រថយន្តបុក​រះ​ម៉ូតូ​ស្លាប់​ និង​របួសធ្ងន់ ពេល​នោះ​លោក​បានឲ្យ​កម្លាំង​ជំនាញ​ចុះ​ទៅ​ដល់​កន្លែងកើតហេតុ រួច​យក​រថយន្ត​និង​ម៉ូតូ​ជនរងគ្រោះ​ដាក់​ទៅ​ម្ខាង ចំណែក​ជន​បង្ក​ឃាត់ខ្លួន​បាន​ភ្លាមៗ​ផងដែរ។ លោក​បន្តថា សព​ជនរងគ្រោះ​ទាំង​២​នាក់​មាន ទី​១/​ឈ្មោះ ហែម ស៊ា​ង​លី ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​មុខរបរ​មន្ត្រី​កងរាជអាវុធហត្ថ ​​ខេត្ត​មាន​ទីលំនៅ ភូមិ​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង សៀមរាប ជិះ​ម៉ូតូ​ម៉ាក​ឃ្លី​ក ពណ៌​ស ពាក់​ស្លាក​លេខ សៀមរាប ១.C.៨៨៣៤ បើកបរ​ពី​ត្បូង​មក​ជើង ត្រូវបាន រថយន្ត​បា​ឡែ​ន​បុក​ស្លាប់​នៅ​កន្លែង​និង​ទី​២/​ឈ្មោះ នឿន ជា ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ​មុខរបរ​លក់​ត្រី​ ដែល​ជិះ​ពី ក្រោយ​ប្តី ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ។ ចំណែក​ប្តី ត្រូវរបួស ធ្ងន់​មានឈ្មោះ រស់ ធំ អាយុ​៣៩​ឆ្នាំ​មុខរបរ លក់​ត្រី។ ​​​ពីរ​នាក់​ប្តី​ប្រពន្ធ​រស់នៅ​ភូមិ​អារញ្ញ សង្កាត់​សៀមរាប ក្រុង​សៀមរាប ជិះ​ម៉ូតូ​ម៉ា​ក​វ៉េ​វ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​សៀមរាប​១.E.៣៧៣៤ បើកបរ​ឌុប​គ្នា​មក​លក់​ត្រី ពី​ត្បូង​មក​ជើង កំពុង ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​យីហោ​(​មេគង្គ​)​។ ចំណែក​អ្នកបើកបរ​រថយន្ត​បា​ឡែ​ន​មានឈ្មោះ ម៉ូ​វ មករា​វុ​ទ្ធ ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ​មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប បើកបរ​រថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ស​ពាក់​ស្លាក​លេខ​សៀមរាប​២.B ៤៣៨៨​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​ការិយាល័យ​នគរបាល​ចរាចរ​ផ្លូវគោក​នៃ​ស្នងការ​ខេត្ត​ដើម្បី​សួរនាំ​រួច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ។ លោក​បន្ថែមថា សាកសព​ជនរងគ្រោះ​ទាំង​២​នាក់​ត្រូវបាន​សមត្ថ កិច្ច​ជំនាញ ប្រគល់​ទៅឲ្យ​គ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​។ រីឯ​រថយន្ត​និង​ម៉ូតូ​ទាំង​២​ដែល​ខូចខាត ទាំងស្រុង ត្រូវបាន​កម្លាំង​ជំនាញ​នាំ​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​ខេត្ត​ដើម្បី រង់ចាំ​ការ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់៕
M12-09-15-a2


M12-09-15-a1


M12-09-15-a



ស្រវឹង​ស្រា​បើក​ឡាន​បុក​រះ​ម៉ូតូ​២​គ្រឿង​បណ្ដាល​ឲ្យ​ស្លាប់​២​ របួសធ្ងន់​ម្នាក់(Update)

Post a Comment

0 Comments

Close Menu