Ad Code

​លោក Arsene Wenger ​អះអាងថា ក្រុម Arsenal ​គ្មាន​វិបត្តិ​ខ្សែប្រយុទ្ធ

យោងតាម​សម្តី​អ្នកចាត់ការ​របស់​ក្លិប​កាំភ្លើង​ធំ Arsenal ​លោក Arsene Wenger​ បាន​និយាយថា ក្រុម​របស់គាត់​គ្មាន​វិបត្តិ​ខ្សែប្រយុទ្ធ​នោះទេ ហើយ​លោក​មានការ​ជឿជាក់​ខ្លាំងណាស់​ថា កីឡាករ​Alexis Sanchez, Olivier Giroud និង Theo Walcott ម្នាក់​សុទ្ធតែ​អាច​រកបាន​២០​គ្រាប់​ក្នុង​រដូវ​កាល​នេះ។


​គួរ​ឲ្យ​ដឹងថា​ក្លិប​លេង​នៅ​ក្របខណ្ឌ​បាល់ទាត់ Barclays Premier League​ មួយ​នេះ គ្រោង​នឹង​ទិញ​បាន​ខ្សែប្រយុទ្ធ​ថ្មី​ម្នាក់​ទៅហើយ មុនពេល​ទីផ្សារ​កីឡាករ​បិទទ្វា​ទៅវិញ ក្នុងនោះ កីឡាករ Edinson Cavani និង​កីឡាករ Karim Benzema សុទ្ធ​តែមាន​ការជាប់​ពាក់ព័ន្ធ​នឹង​ការផ្ទេរ​មកកាន់​ទឹកដី Emirates​។



​ទោះបីជា​យ៉ាងណាក៏ដោយ លោក Wenger​បាន​និយាយថា ការមិន​សម្រេច​ទិញ​កីឡាករ​ទាំងនោះ គឺ​ដោយសារតែ​លោក​ចង់​ដាក់​ទំនុក​ចិត្ត​លើ​កីឡាករ​ដែល​ក្រុម​របស់លោក​មាន​ស្រាប់។



​គ្រូបង្វឹក​សញ្ជាតិ​បារាំង​ម្នាក់នេះ បាន​និយាយ​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​គិតថា កីឡាករ Giroud, Walcott នឹង​អាច​រកបាន​ម្នាក់​២០​គ្រាប់​ដោយ​គ្មាន​បញ្ហា​អ្វី​ឡើយ​នៅក្នុង​រដូវ​កាល​នេះ។ លោក​បាន​បន្តទៀតថា ជួនកាល​អ្នក​ត្រូវតែ​ផ្តល់​ទំនុកចិត្ត​លើ​កីឡាករ​ដែល​ខ្លួន​មាន​ស្រាប់ និង​ជំរុញ​ឲ្យ​ពួកគេ​លេង​ឲ្យ​បានល្អ​បំផុត នោះ​ហើយ​គឺជា​គោលការណ៍​របស់លោក​៕


3s



​លោក Arsene Wenger ​អះអាងថា ក្រុម Arsenal ​គ្មាន​វិបត្តិ​ខ្សែប្រយុទ្ធ

Post a Comment

0 Comments

Close Menu