Ad Code

កីឡាករ Mesut Ozil ៖ ខ្ញុំ​ត្រូវតែ​ធ្វើជា​មនុស្ស​អាត្មានិយម​ដើម្បី​អាចមាន​ឱកាស​ឈ្នះ​ពានរង្វាន់ Ballon d’Or

តារាបាល់ទាត់ Mesut Ozil​របស់​ក្លិប​កាំភ្លើង​ធំ Arsenal​បាន​និយាយថា លោក​ត្រូវតែ​ធ្វើជា​មនុស្ស​អាត្មានិយម​ជាង​នេះ ប្រសិនបើ​លោក​ចង់​សម្រេច​មហិច្ឆតា​ឈ្នះ​រង្វាន់​កីឡាករ​ឆ្នើម​ពិភពលោក Ballon d’Or នោះ។


គួរ​ឲ្យ​ដឹងថា កីឡាករ Lionel Messi និង Cristiano Ronaldo គឺជា​កីឡាករ​តែ​២​នាក់ ដែល​បានឈ្នះ​រង្វាន់​មួយ​នេះ រាល់​ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០១០​រហូតមក។


ដោយឡែក កីឡាករ Ozil រកបាន​តែ​៥​គ្រាប់​ប៉ុណ្ណោះ​ពី​៣២​ប្រកួត​សម្រាប់​ក្រុម Arsenal​កាលពី​រដូវ​កាល​មុន ហើយ​ពេលនេះ​ត្រូវបាន​គ្រូបង្វឹក​ដ Arsene Wenger​ជម្រុញ​ឲ្យ​គាត់​ខិតខំ​ខ្លាំង​ជាង​នេះ បើ​ពុំ​ដូច្នេះ​នឹង​បាត់បង់​តំណែង​លេង​របស់គាត់​ជាក់​ជាពុំខាន​នោះឡើយ។


នៅពេល​សួរថា តើ​គាត់​ចង់​ឈ្នះ​ពានរង្វាន់​បុគ្គល​ដែរឬទេ កីឡាករ​ស្ថិតនៅក្នុង​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង​ម្នាក់នេះ បាន​និយាយថា ជា​ការពិត​ខ្លាំងណាស់ ហើយ​លោក​នឹង​ក្លាយជា​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច​មួយនា​រដូវ​កាល​នេះ។


លោក​បាន​បញ្ជាក់ទៀតថា ការងារ​សំខាន់​របស់លោក​ពេលនេះ ត្រូវតែ​ចេះ​ធ្វើជា​មនុស្ស​អាត្មានិយម​ម្នាក់ ដើម្បី​អាច​សម្រេច​គោលដៅ​របស់ខ្លួន​បាន ក្នុងនាម​ជា​កីឡាករ​ឆ្នើម​ពិភពលោក៕


T-09-03-15-r-full



កីឡាករ Mesut Ozil ៖ ខ្ញុំ​ត្រូវតែ​ធ្វើជា​មនុស្ស​អាត្មានិយម​ដើម្បី​អាចមាន​ឱកាស​ឈ្នះ​ពានរង្វាន់ Ballon d’Or

Post a Comment

0 Comments

Close Menu