Ad Code

វត្តមាន​​តារា​ហូលីវូដ​AngelinaJolie​ និង​គ្រួសារ​មកកាន់​ខេត្ត​សៀមរាប​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល

សៀមរាប​ ៖ ​នា​ពេល​ថ្មីៗ​នេះ​គេ​បាន​ប្រទះឃើញ​វត្តមាន​តារា​ហូលីវូដ​AngelinaJolie​ និង​ក្រុម​គ្រួសារ​បាន​មក​កាន់​ខេត្ត​សៀមរាប ដើម្បី​ដើរលេង​កម្សាន្ត​នៅ​តំបន់​ ដែល​សម្បូរ​ទៅ​ដោយ​ប្រាង្គ​ប្រាសាទ​បន្ទាប់ពី​តំបន់​មាត់សមុទ្រ។


ការ​ជួប​ប្រទះ​នេះ​គឺ​នៅ​ម្តុំ​ផ្សារ​ចាស់​ក្នុង​ខេត្ត​សៀមរាប ​ដោយ​មាន​ក្រុម​គ្រួសារ​អ្នកស្រី​ជោ​លី​ភិត​ដើរ​កម្សាន្ត​នោះ​ទីនោះ។ ជាក់​ស្តែង​គេ​បាន​ឃើញ​នាង​ដើរ​ទិញ​ឥវ៉ាន់​នៅ​ផ្សារ​ចាស់​ខេត្ត​សៀមរាប​ និង​ជិះ​រ៉ឺម៉ក។


សូម​បញ្ជាក់​ដែរ​ថា ​បន្ទាប់​ពី​នាង​បាន​សុំ​កុមារា​ ម៉ា​ដុក​ពី​ស្រុក​ខ្មែរ​យក​ទៅ​ចិញ្ចឹម​តាំងតែ​ពី​តូច​ឥឡូវ​គេ​មាន​អាយុ​១៤​ឆ្នាំ​ហើយ ហើយ​តារា​សម្តែង​ជោ​លី​ និង​ភិត​បង្កើត​បាន​កូនស្រី​ភ្លោះ​ពីរ​នាក់។ ( Angelina Jolie) កំពុង​តម្រង់ផ្លូវ​កូនប្រុស​ចិញ្ចឹម​ច្បង​ក្នុង​ការងារ​ពីក្រោយ​កាមេរ៉ា​របស់ខ្លួន នោះ​គឺ​ការងារ​ដឹកនាំ​ភាពយន្ត ចូលក្នុង​វិស័យ​ភាពយន្ត​ហូលីវូដ​។ ស្ថិតក្នុង​វ័យ​ត្រឹមតែ​១៤​ឆ្នាំ កុមារា​ជនជាតិខ្មែ​រដែ​ល​ត្រូវបាន​តារា​សម្ដែង​អាមេរិក នាង​អេ​ន​ចេ​លី​ណា​ជោ​លី​( Angelina Jolie​យកទៅ​ចិញ្ចឹម​តាំងពី​អាយុ​៧​ខែ បាន​ចូលរួម​ប្រឡូក​ការងារ​ជាមួយ​ឪពុកម្ដាយ​ជាច្រើន ទាំង​ការងារ​ផលិតភាព​យន្ត និង​ការងារ​សប្បុរសធម៌​។ ប្រភព​បាន​បង្ហើប​ថា​តារា​សំដែង​រូបនេះ​មិនអាច​បង្កើតកូន​បាន​ទៀត​ទេ​ បន្ទាប់ពី​នាង​បាន​វះកាត់​ដៃ​ស្បូន​កន្លងមក។ អែន​ជើ​លី​ណា​ចូ​លី នឹង​ត្រូវ​គេ​សម្រេច​ប្រគល់​ពានរង្វាន់​អូ​ស្ការ​សប្បុរសធម៌​ នា​ពេល​ខាង​មុខ​នេះ​ ដោយសារ​គេ​មើល​ឃើញ​ថា នាង​បាន​ជួយ​ចិញ្ចឹម​ក្មេង​កំព្រា​ជាច្រើន​នាក់ ឲ្យ​បាន​ធំ​ធាត់​និង​ជួយ​បង្ហាត់បង្រៀន​ដល់​ពួកគេ​នោះ​ឲ្យ​មាន​អនាគត​ល្អ៕
joly2


joly3


joly-market


joly-market1



វត្តមាន​​តារា​ហូលីវូដ​AngelinaJolie​ និង​គ្រួសារ​មកកាន់​ខេត្ត​សៀមរាប​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល

Post a Comment

0 Comments

Close Menu