Ad Code

ស្ត្រី​ខ្មែរ​ម្នាក់​ដែល​ត្រូវ​គេ​ចាប់​រំលោភ ប្រកាស​ស្វែង​រក​អ្នក​ចិត្ត​ធម៌​យក​កូន​នាង​ទៅ​ចិញ្ចឹម​​

កំពង់ឆ្នាំង ​៖​ ស្ត្រី​ខ្មែរ​ក្រីក្រ​ម្នាក់​សុំ​ប្រកាស​រក​ឪពុកម្ដាយ​ទី​២​ចិត្តធម៌​ជួយ​ចិញ្ចឹម​កូនប្រុស​អាយុ​ជាង​៦​ខែ ព្រោះតែ​គ្មាន​លទ្ធភាព​ចិញ្ចឹម​កូន​ទៀត និង​​ថ្មីៗ​នេះ​ត្រូវ​ឪពុក​កំណាច​ដេញ​កាប់​បណ្ដេញចេញ​មិន​ឲ្យ​នៅ​លើ​ផ្ទះ មក​សុំ​រស់នៅ​ក្រោមផ្ទះ​អ្នកស្រុក​ក្នុងភូមិ​។ រឿង​ដែល​គួរ​ឲ្យ​អាណិត​ទៀត​នោះ គឺ​នាង​បាន​ទៅ​ធ្វើ​ការ​ជា​អ្នក​បម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​ត្រូវ​បាន​បុរស​ម៉ាឡេស៊ី​ម្នាក់​ចាប់រំលោភ ក្រោយ​មក​បាន​រៀបការ​មាន​ចុះ​អេតាស៊ីវិល​ស្របច្បាប់​ក្នុង​ប្រទេស​ម៉ាឡេស៊ី ប៉ុន្តែ​ពេល​ជិត​សម្រាល​កូន​ត្រូវ​ប្ដី​បោកប្រាស់​ឲ្យ​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​ ហើយ​ផ្ដាច់ការ​ទំនាក់ទំនង​រហូត​នាង​សំណូមពរ​ដល់​ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​អ្នកច្បាប់​ជួយ​រក​យុត្តិធម៌​ជូន​នាង​ផង​។​

​ ​

នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥​ស្ត្រី​ដែល​មាន​បញ្ហា​ខាង​លើ​នេះ​បាន​រៀបរាប់​ពី​ជីវិត​នាង​ឲ្យ​អ្នក​យ​កព័ត៌មាន​យើង​ដឹង​ថា​ នាង​មាន ឈ្មោះ ចាន់ ចំរើន អាយុ​២៣​ឆ្នាំ នាង​មានកូន​ប្រុស​មួយ​អាយុ​៦​ខែ រស់នៅ​ភូមិ​សំរោង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង នាង​ទើបតែ​មកពី​ប្រទេស​ម៉ាឡេស៊ី​បាន​ជិត​១​ឆ្នាំ​។ នៅ​ឆ្នាំ​២០១១ នាង​បាន​ទៅ​ធ្វើ​ការ​ជា​អ្នក​បម្រើ​ការងារ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​ជា​លើក​ទី​២ តាម​រយៈ​ក្រុមហ៊ុន អាយ អាយ អេស បាន​៣​ឆ្នាំ​។​



នៅពេល​ធ្វើការ​តាម​ផ្ទះ​ឲ្យ​គេ នៅ​ស្រុក​ម៉ាកុតាក់ច្រាស ខេត្ត​គ័រលំ​ពូ ប្រទេស​ម៉ាឡេស៊ី​ត្រូវ​បុរស​ម្នាក់​ឈ្មោះ សូ ទូ អាយុ​៣០​ឆ្នាំ ជា​កូន​ម្ចាស់ផ្ទះ​បាន​ចាប់រំលោភ​ធ្វើបាប​នាង​គ្រប់បែបយ៉ាង ហើយ​ក្រោយ​មក​គេ​ក៏​បាន​បង្ខំ​នាង​ឲ្យ​រៀបការ​ជាមួយ​គេ ​​បាន​ចុះ​អី​តា​ស៊ីវិល​ស្របច្បាប់​ជាមួយគ្នា និង​បង្ខំ​ឲ្យ​​នាង​ជា​អ្នក​ចេញ​ប្រាក់​រៀបការ​ខ្លួនឯង​អស់​ជិត​១.០០០​ដុល្លា​។ បន្ទាប់ពី​រូប​នាង​ពពោះ​ជិត​គ្រប់​ខែ​ប្ដី​របស់​នាង​​មិន​ឲ្យ​នាង​សម្រាលកូន​នៅ​ម៉ាឡេស៊ី​ទេ គឺ​គេ​បាន​លួង​លោមនាង​ឲ្យ​​ត្រឡប់​មក​កើត​នៅ​ស្រុក​ខ្មែរ​វិញ​ដោយ​សន្យា​ថា គេ​នឹង​មក​រក​នាង​នៅ​ស្រុក​ខ្មែរ​ពេល​នាង​សម្រាលកូន​រួច​។ ក្នុងពេលនោះ​គឺ​ប្ដី​របស់​នាង​បាន​ឲ្យ​នាង​មក​ស្រុក​ខ្មែរ​វិញ​ម្នាក់ឯង​តាម​ច្រក​ប្រទេស​ថៃ និង​សូម្បីតែ​លិខិតឆ្លងដែន​ក៏​គេ​មិន​ឲ្យ​នាង​ដែរ ពេល​មក​ដល់​ស្រុក​ខ្មែរ​នាង​សល់​ប្រាក់​តែ​៦​ម៉ឺន​រៀល​ប៉ុណ្ណោះ។​



នាង​បាន​និយាយ​បន្ត​ទៀត​ថា​ ពេល​ដល់​ស្រុក​ខ្មែរ​រយៈពេល​១​ខែ​ដំបូង ប្ដី​នាង​នៅ​ទាក់ទង​គ្នា​បាន​នៅ​ឡើយ​តាម​ទូរស័ព្ទ ក្រោយពី​នាង​សម្រាលកូន​រួចមក​លេខ​ទូរស័ព្ទ​ធ្លាប់​ទំនាក់ទំនង​គ្នា​លែង​ទាក់ទង​បាន​រហូត​មក​ដល់​ពេល​នេះ ទើប​នាង​ដឹងខ្លួន​ថា ​នាង​ត្រូវ​គេ​បោកប្រាស់​។ ​នាង​សំណូមពរ​អ្នកច្បាប់​នៅក្នុង​ខ្មែរ និង​ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី​ជួយ​ផ្តល់​យុត្តិធម៌​ជូន​នាង​ផង ព្រោះ​ពេលនេះ​នាង​គ្មាន​លុយកាក់​ប្ដឹងផ្ដល់​ទេ​។



ដោយឡែក​មកដល់​ថ្ងៃនេះ​កូនប្រុស​នាង​ស​ស្អាត​មាន​អាយុ​ជាង​៦​ខែ​ហើយ នាង​គ្មាន​លទ្ធភាព​ចិញ្ចឹម​កូន​ទៀត​ទេ ព្រោះ​សព្វ​ថ្ងៃនេះ​នាង​ក្រីក្រ​គ្មាន​មុខរបរ​រក​ពិតប្រាកដ​គឺ​បាន​តែ​ដើរ​បេះ​ផ្កាស្នោ និង​ត្រកួន នៅ​តាម​បឹង​យក​មក​លក់​ទិញ​អង្ករ​កំប៉ុង​ច្រក​ឆ្នាំង​បាន​១​ថ្ងៃ​រស់១ថ្ងៃ​តែប៉ុណ្ណោះ​។ ពេលនេះ​នាង​គ្មាន​ផ្ទះសម្បែង​ជ្រ​ក​​កោន​ទេ ព្រោះតែ​ថ្មីៗ​នេះ​ឪពុក​កំណាច​បាន​ដេញ​កាប់​នាង​ ​និង​ម្តាយ​នាង​មិន​ឲ្យ​រស់​នៅ​ក្នុងផ្ទះ​ឡើយ សព្វថ្ងៃ​នាង​បាន​សុំ​អ្នកភូមិ​រស់នៅ​ក្រោម​ផ្ទះរ​បស់​គេ​។ នៅ​ពេល​នេះ​នាង​សុំ​ប្រកាស​ប្រគល់​កូនប្រុស​ដាច់​ជូន​ឪពុកម្ដាយ​ទី​២ ដែល​មាន​ក្តី​សន្តោស​មេត្តា​ និង​មាន​ព្រហ្ម​វិហារធម៌​ជួយ​យក​កូនប្រុស​នាង​ទៅ​ចិញ្ចឹម​យកបុណ្យ​ផង​ចុះ បើ​មាន​ក្តីមេត្តា​នាង​ស្នើសុំ​ប្រាក់​តិចតួច​សម្រាប់​ដោះ​ស្រា​យ​ជីវភាព​រស់នៅ​របស់​ម្តាយ ម្តាយធំ និង​ជីដូន​ដែល​កំពុង​ក្រីក្រ​ខ្វះខាត ​និង​មានជំងឺ​ខ្វិន ចំណែក​រូប​នាង​ចង់ទៅ​ធ្វើជា​កម្មករ​នៅ​ប្រទេស​ថៃ ដើម្បី​រក​ប្រាក់​មក​ជួយ​ចិញ្ចឹម​ក្រុម​គ្រួសារ​មាន​ ម្តាយ ម្តាយធំ និង​ជីដូន ដែល​កំពុង​រស់នៅ​យ៉ាង​វេទនា​។ ( លេខ​ទូរស័ព្ទ​សាច់ញាតិ​នាង​ក្នុង​ការ​ទាក់ទង​សុំ​កូន ០៦៧ ៨០ ៧០ ៨០ ប្រព័ន្ធ​មិត្ត​ហ្វូ​ន )៕


21-10-2015a8


21-10-2015a7


21-10-2015a5


21-10-2015a4


21-10-2015a3


21-10-2015a2


21-10-2015a1


21-10-2015a




ស្ត្រី​ខ្មែរ​ម្នាក់​ដែល​ត្រូវ​គេ​ចាប់​រំលោភ ប្រកាស​ស្វែង​រក​អ្នក​ចិត្ត​ធម៌​យក​កូន​នាង​ទៅ​ចិញ្ចឹម​​

Post a Comment

0 Comments

Close Menu