Ad Code

ក្មេង​ទំនើង​បើក​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ទាំង​សង្ខាង​

បន្ទាយមានជ័យ ៖ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ៥​ ត្រង់​ចំណុច​តារាង​បាល់​ទាត់​ដែល​មាន​ស្មៅ​សិប្បនិមិត្ត​ចម្ងាយ​ប្រមាណ​ជា​២០០​ម៉ែត្រ​ពី​មុខ​ស្នង​ការ​នគរបាល​ក្នុង​ភូមិ​ក្បាល​ស្ពាន សង្កាត់​ព្រះពន្លា ក្រុងសេរីសោភណ្ឌ ខេត្ត​បន្ទាយ​មាន​ជ័យ​។

សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូស្កូបពី​ដែល​បើកបរ​ដោយ​ក្មេង​ទំនើង​បាន​បើក​យ៉ាង​លឿន​ពី​ជើង​ទៅ​ត្បូង​បាន​បុក​ស្ត្រី​វ័យ​ក្មេង​ម្នាក់​ដែល​ជិះ​ពី​ត្បូង​ទៅ​ជើង​បណ្ដាល​ឲ្យ​ខ្ទេចម៉ូតូ​ទាំង​សង្ខាង ចំណែក​ភាគី​ម៉ូតូ​ទាំង​សង្ខាង​រង​របួស​ធ្ងន់​នៅ​នឹង​កន្លែង​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ​ធ្វើការ​ដឹកយក​ទៅសង្គ្រោះ​បន្ទាន់នៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​ជប៉ុន​ស្រុកមង្គលបុរី។


បើ​តាម​អ្នក​ឃើញ​ហេតុការណ៍​ក៏​ដូច​ជា​សមត្ថកិច្ច​ចរាចរ​ខេត្ត​បន្ទាយមាន​ជ័យ បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ គឺ​បណ្ដាល​មក​ពី​ក្មេង​ទំនើង​ខាង​ភាគី​ម៉ូតូ​ស្កូបពី​បាន​បើ​លឿន ហើយ​ទៅ​បុក​ម៉ូតូ​ស្កូប​ពី​ស្ត្រី​រង​គ្រោះ​បណ្ដាល​ឲ្យ​ដួល​លើ​គ្នា​តែម្តង។


បច្ចុប្បន្ន​ម៉ូតូ​ជនរងគ្រោះ​ទាំងសង្ខាង​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ស្នងការ​ខេត្តបន្ទាយមានជ័យ៕


T-10-20-15-l-fullT-10-20-15-ll-full



ក្មេង​ទំនើង​បើក​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ទាំង​សង្ខាង​

Post a Comment

0 Comments

Close Menu