Ad Code

ផ្សិតឫស្សី ឫផ្សិត​ពស់វែក​ក្រៀម​តម្លៃ​១​គីឡូក្រាម​ពី​៦៥០០០​រៀល ទៅ​១០​ម៉ឺន​រៀល

រតនគិរី ៖ ផ្សិត​ពស់វែក ឬ ផ្សិតឫស្សី  ឫក្សផ្សិត​លីង​ជឺ​ខ្មែរ ស្ងួត ឈ្មួញ​កណ្តាល​ហ៊ាន​ទិញ​ក្នុង​១​គីឡូក្រាម​ចាប់​ពី​៦៥០០០​រៀល ទៅ​១០​ម៉ឺន​រៀល។


បុរស​ជនជាតិ​ដើម​ភាគតិច​ទំពួន​រស់នៅ​ភូមិ​ទុ​ស​ច្រិច​បាន​ឲ្យ​ដឹង​ថា ផ្សិតឫស្សី  ឫផ្សិត​ពស់វែក​នេះ​ដុះ​នៅ​នឹង​ដើម​ឫស្សី​ដែល​ងាប់ ពុក ត្រូវ​ទឹក ឬ​ទឹកភ្លៀង​នៅ​រដូវ​វស្សា ពេល​ដែល​ផ្សិត​នោះ​ដុះ​ហើយ​ល្មម​សមគួរ ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​តែងតែ​ដើរចូល​ព្រៃ​ដើម្បី​ទៅ​ដក​ផ្សិត​ខាងលើ​នេះ​យក​មក​ហា​ថ្ងៃ​ឲ្យ​ស្ងួត​យក​មក​លក់​ឲ្យ​ឈ្មួញ​កណ្តាល​ដែល​មាន​តម្លៃ​ចាប់ពី​៦៥០០០​រៀល ទៅ​១០​ម៉ឺន​រៀល​ក្នុង​១​គី​ឡូង​ក្រាម ហើយ​ឈ្មួញ​កណ្តាល​នោះ​ភាគច្រើន​ជា​ជនជាតិ​វៀតណាម​ដែល​ទិញ​យក​ទៅ​ប្រទេស​របស់​គេ ចំណែក​ឯក​គុណភាព​មានការ​និយាយ​ត​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា ជា​ផ្សិត​ដែល​ព្យាបាល​ជំងឺ​ខ្សោយ​ក្រលៀន ឫ​ប៉ូវ​ក្រលៀន ប៉ុន្តែ​មិន​មាន​វេជ្ជបណ្ឌិត​ណា​អះអាង​រក​ឃើញថា ឱសថ​សម្រាប់​ព្យាបាល​រោគ​ខាងលើ​ដូច​ការ​និយាយ​ត​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​នោះទេ។


ស្ត្រី​វ័យ​ចំណាស់​ជា​ជនជាតិ​វៀតណាម​ដែល​ជា​ឈ្មួញ​កណ្តាល​បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៥ ដឹង​ថា ចំពោះ​ការ​ប្រមូល​ទិញ​ផ្សិតឫស្សី ផ្សិត​ពស់វែក ឫក្សផ្សិត​លីង​ជឺ​ខ្មែរ គាត់​មានប្រសាសន៍ថា មិនដឹង​ជា​ឈ្មួញ​វៀតណាម​គេ​ទិញ​យក​ទៅ​ព្យាបាល​ឫ​កែរោគ​អ្វី​នោះ​ទេ គាត់​ក៏​មិនដឹង​ដែរ ប៉ុន្តែ​ស៊ីសង​ឈ្មួញ​នៅ​ប្រទេស​វៀតណាម​គេ​ដាក់​ឲ្យ​គាត់​ជា​អ្នក​ប្រមូល​ទិញ​ដើម្បី​យកទៅ​ប្រទេស​វៀតណាម។


គួរ​បញ្ជាក់​ថា ផ្សិតឫស្សី ផ្សិត​ពស់វែក ឫ​ក្សផ្សិត​លីង​ជឺ​ខ្មែរ​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​មួយចំនួន​រស់នៅ​តាម​បណ្តាល​ស្រុក ត្រូវ​បាន​គេ​ដើរចូល​ទៅ​ក្នុង​ព្រៃ​ដក​ផ្សិត​នោះ​មក​ហាល​ឲ្យ​ស្ងួត​រួច​លក់​ឲ្យ​ទៅ​ឈ្មួញ​កណ្តាល ហើយ​ត្រូវ​ឆ្លងកាត់​ពី​ប្រទេស​កម្ពុជា ប្រទេស​វៀតណាម រួច​ឆ្ពោះ​ទៅ​កាន់​ប្រទេស​ទី​៣(​ចិន​)៕


T-10-20-15-gg-fullT-10-20-15-g-full



ផ្សិតឫស្សី ឫផ្សិត​ពស់វែក​ក្រៀម​តម្លៃ​១​គីឡូក្រាម​ពី​៦៥០០០​រៀល ទៅ​១០​ម៉ឺន​រៀល

Post a Comment

0 Comments

Close Menu