Ad Code

អ្នក​ផលិត​គ្រឿង​អេឡិចត្រូនិក​ជប៉ុន បង្កើត​យន្ដហោះ​គ្មាន​មនុស្ស​បើក​ តាម​ស្ទីល​បត់​ក្រដាស

យន្ដហោះគ្មាន​មនុស្ស​បើក​មាន​កេរ្ដិ៍ឈ្មោះ​មិនល្អ​នៅក្នុង​ប្រទេស​ជប៉ុន ជា​ពិសេស​បន្ទាប់​ពី​​បុរស​ម្នាក់​បានចុះ​​ចត​ UAV មួយ​គ្រឿង​​​ផ្ទុក​​ដី​ខ្សាច់​មាន​សារ​ធាតុ​វិទ្យុសកម្ម​នៅពី​លើ​ផ្ទះ​នាយក​រដ្ឋមន្ដ្រី​ នៅក្នុង​ខែ​មេសា នោះមក។ យ៉ាង​ណា​ក៏​ដោយ ក៏​អ្នក​ផលិត​គ្រឿង​​អេឡិច​ត្រូនិក​​ ដែល​ចម្លង​អគ្គិសនីស​ពាក់​កណ្ដាល RHOM របស់​ជប៉ុន បាន​រកឃើញ​​មធ្យោបាយ​មួយ​ដើម្បី​​ធ្វើ​យន្ដ​ហោះ​គ្មាន​មនុស្ស​បើក​ (drone) ដោយ​ប្រើ​​បច្ចេកវិទ្យា​ធ្វើ​ឲ្យ​ចាប់អារម្មណ៍​​ថែម​ទៀត​​នៅ​ក្នុង​​ប្រទេស​នេះ។


នៅក្នុង​​ការ​តាំងពិព័រណ៍​រួមបញ្ចូល​គ្នា​នូវ​ពាណិជ្ជកម្ម​បច្ចេក​វិទ្យា​ ដែល​រីកចម្រើន​នៅ​ទីក្រុង​​តូក្យូ ក្រុមហ៊ុន​ផលិត​ឧបករណ៍​ចម្លង​អគ្គិ​សនីពាក់​កណ្ដាល LA-PIS ជា​សាខា​របស់ RHOM បាន​បញ្ចេញ​ឲ្យដឹង​ Orizuru ជាសត្វ​ក្រៀលក្រដាសចេះ​ហើរ​បាន​ដោយសារ​​តែ​ភាព​ប៉ិនប្រសប់​បន្ដិចបន្ដួច​​របស់ជប៉ុន។


បច្ចេកវិទ្យា​ដែល​​ផ្ដល់ថាមពល​ដល់​ឧបករណ៍​​តូចតាច​​ដ៏ស្រស់ស្អាត​នេះ គឺ Lazurite Fly ជា​កុំ​ព្យូទ័រ​ដ៏តូច​មួយ​រៀបចំ​គូរ​ប្លង់​ដោយ​​ LA-PIS ដែល​គេ​និយាយថា មាន​​ថាមពល​៩០​ភាគរយ​​ច្រើនជាង​ថាមពល​​កុំព្យូទ័រ​​របស់​ខ្លួន​ ដូចជា Arduino ជា​ដើម ដែល​​មានទំហំ​ដែល​​អាច​ប្រៀប​ធៀបបាន​ទៅ​​នឹង​ SD card មួយ។


ពាក្យថា drone បានបង្កើត​នូវ​ភាព​អវិជ្ជ​មាន​មួយនៅ​ពេល​​ថ្មីៗ​នេះ នៅក្នុង​ប្រទេសជប៉ុន ជា​កន្លែង​ដែល​មានបញ្ហា​ជា​មួយ​នឹង​​ការ​ប្រើប្រាស់​​នូវបច្ចេកវិទ្យា​នេះ។ នៅក្នុង​ខែកក្កដា ជប៉ុន បាន​​​ចាត់​ទុក​​ជា​ការ​ខុស​ច្បាប់​ ចំពោះ​​ប្រជាជន​ស៊ីវិល​ដែលជិះ UAV នៅជុំវិញ​មជ្ឈមណ្ឌលនយោ​បាយ​ ឬក៏វាំង​របស់អធិរាជ បន្ទាប់​ពីឧប្បត្ដិហេតុ​​នៅ​ក្នុង​​ខែមេសា ដែល​គេបាន​ឃើញ​បុរស​ម្នាក់​ធ្វើ​បាតុកម្ម​តវ៉ាប្រឆាំង​​នយោបាយ​ថាមពល​នុយ​ក្លេអ៊ែរ​របស់​ជប៉ុន ដោយជិះ​យន្ដហោះ​ drone ផ្ទុក​ដីខ្សាច់​មានសារ​ធាតុវិទ្យុ​សកម្ម​ និង​ចុះចត​​នៅ​លើ​ដំបូល​ផ្ទះរបស់​លោក​នាយករដ្ឋមន្ដ្រី​ស៊ីន​ហ្សូ​ អាបេ នោះមក។ សត្វ​ក្រៀល​ក្រដាស Orizuru គឺ​ជា​ផ្នែកមួយ​សំដៅ​ផ្ដល់​ការ​សប្បាយ​រីករាយ​យ៉ាង​ច្រើន​​ជាមធ្យោបាយ​ធម្មជាតិ​ដើម្បី​​ប្រើប្រាស់ និង​រុករក​បច្ចេកវិទ្យា។


សត្វក្រៀល​ក្រដាស ដែល​ហើរ​ដោយ​ឧប​ករណ៍​បញ្ជា​ ក៏ត្រូវ​បាន​​អភិវឌ្ឍ​ដោយ RHOM និង​ក្រុមហ៊ុន​យន្ដហោះ​ដ៏​តូ​ចមួយ​ Tyoukogata Hikoutai Lab ជា​មួយក្ដីសង្ឃឹម​នៃការ​បង្កើត​បច្ចេក​វិទ្យា​ដើម្បីចម្លង​​ចលនា​ពិតប្រាកដ​នៃបក្សី​នៅក្នុង​ពេល​ហើរ។ សត្វក្រៀល​ក្រដាស គឺជា​​ជម្រើស​ធម្មជាតិ​ និង​ជានិមិត្ដ​សញ្ញា​សម្រាប់​​ប្រទេស​ជប៉ុន។


ដោយប្រើប្រាស់​គ្រោង​ឆ្អឹង​បោះពុម្ព​ដោយ​ 3D ធ្វើ​ពី​ខ្សែ​នីឡុង ដើម្បី​ផ្ដល់​រូបរាង​ដល់​ Orizuru ជាមួយ​ស្រទាប់​ក្រដាស​ដើម្បីផ្ដល់​រូប​រាង​បន្ថែម​នោះ Lazurite Fly មានទម្ងន់តែ​​៣១​ក្រាម​ ជា​មួយថ្ម និង​​ឧបករណ៍​តាមដាន​ការ​ប្រែប្រួល​រួម​បញ្ចូល​ផង​ និង​​មានដង​ខ្លួន​ប្រវែង៧០​សង់ទី​ម៉ែត្រ៕


CNet



អ្នក​ផលិត​គ្រឿង​អេឡិចត្រូនិក​ជប៉ុន បង្កើត​យន្ដហោះ​គ្មាន​មនុស្ស​បើក​ តាម​ស្ទីល​បត់​ក្រដាស

Post a Comment

0 Comments

Close Menu