Ad Code

ប្រជាពលរដ្ឋ​២​ឃុំ​សំណូមពរ ថ្នាក់​ខេត្តកំពង់ធំ ​និង​ថ្នាក់​ជាតិ ជួយ​ជុល​កំណាត់​ផ្លូវលំ​កំពុង​ជួប​ការ​លំបាក

កំពង់ធំ ៖ កំណាត់​ផ្លូវលំ​១​ខ្សែ ត្រូវ​បាន​ប្រជាពលរដ្ឋ​ស្រុក​កំពង់ស្វាយ សំណូមពរ ឲ្យ​មន្ទីរ អភិវឌ្ឍន៍​ជន​បទ​និង​អាជ្ញាធរ​ខេត្តកំពង់ធំ ជួយ​ជួសជុល​ឡើងវិញ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ ដំណើរ របស់​ប្រជាពលរដ្ឋ​,​ការ​ដឹកជញ្ជូន​កសិផល​,​សិស្សានុសិស្ស​ទៅ​សាលារៀន​ និង​បញ្ជូន​អ្នកជំងឺ ទៅកាន់​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ​ខេត្ត ព្រោះថា កន្លងមក​និង​បច្ចុប្បន្ន ពួកគាត់​ជួប​ការ​លំបាក ជា​ខ្លាំង​ក្នុង​ការ​ធ្វើដំណើរ ជាពិសេស​នៅ​រដូវវស្សា។


ជួប ជាមួយ​លោក ចេង ជា មេភូមិ​ឈើទាល ឃុំ​ត្បែង រូ​ម​ជាមួយនឹង​ប្រជាពលរដ្ឋ​ជា ច្រើន​គ្រួសារ ដែល​មាន​លំនៅដ្ឋាន នៅ​តាម​បណ្ដោយ ផ្លូវលំ​នេះ បាន​ប្រាប់ អ្នកសារព័ត៌មាន​ថា កំណាត់​ផ្លូវលំ​នេះ ហៅថា ផ្លូវ​តារា​ម មាន​ប្រវែង​ប្រមាណ​១០​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ឃុំ​ត្បែង​ទៅ ឃុំ និង​ពេជ ​ស្រុក​កំពង់​ស្វាយ បច្ចុប្បន្ន​មានការ​ខូច​ជាច្រើន​កន្លែង​,​មាន​ជង្ហុក​ដក់​ទឹក​តូច​ធំ​ជាច្រើន ​និង​បែក ភក់ ស្វិត​រាប់​គីឡូម៉ែត្រ​តែម្ដង ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជួប ការ​លំបាក​ក្នុង​ការ​ធ្វើដំណើរ ជា​ខ្លាំង។


លោក​មេភូមិ​បាន​បន្ត​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ផ្លូវ​នេះ​ខូច​ឆាប់រហ័ស​នោះ គឺ​ដោយ​រថយន្ត ធុន​ធំ ផ្ទុក​ធ្ងន់ ធ្វើ​ចរាចរ​នៅ​លើ​ផ្លូវ​នេះ ជាប្រចាំ តួយ៉ាង​ដូច​រថយន្ត​ដឹក​ដី​ជាដើម។ លោកស្រី កែ ផៃ មេឃុំ​ត្បែង បាន​ប្រាប់​ឲ្យ​ដឹង​ថា ចំពោះ​កំណាត់​ផ្លូវលំ​នេះ គឺ​អាជ្ញាធរ​ភូមិ ឃុំ​បាន​ធ្វើ​សំណើ​ទៅ អេ ឌី បី និង​កង​វិស្វកម្ម ហើយ​បាន​បញ្ជូន​សំណើ​នេះ ទៅ​ថ្នាក់​ខេត្ត រួច ហើយ។


លោកស្រី​មេឃុំ បាន​បន្ត​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ នៅ​វេទិកាសាធារណៈ ឯកឧត្ដម ប្រ ធាន​ក្រុមប្រឹក្សា​ខេត្ត​គឺ​ឯកឧត្ដម ឈឹម ឈន់ បាន​ប្រាប់​ថា សំណើ​នោះ​គឺ​ខាង​អេ ឌី បី បាន​ទទួល ហើយ​ប៉ុន្តែ​លទ្ធផល​បែប​ណា​គឺ​មិនទាន់​ដឹង​នៅឡើយ​ទេ។


លោកស្រី​មេឃុំ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា បើ​យើង​តាម​មូលនិធិ​ឃុំ​និង​ថវិកា​បដិភាគ របស់ ប្រជាពលរដ្ឋ​គឺ​កម្រិត ដែល​មិនអាច​ជួសជុល​កំណាត់​ផ្លូវលំ​នេះ​បានទេ មានតែ​ដាក់​សំណើ​ទៅលើ​។ លោក អ៊ឹម ថន អភិបាលស្រុក​កំពង់ស្វាយ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា បញ្ហា​ផ្លូវ ជា តម្រូវការ​អាទិភាព របស់​ប្រជាពលរដ្ឋ​នា​ពេល​បច្ចុប្បន្ន ដោយឡែក​កំណាត់​ផ្លូវ​តារា​ម ដែល​ស្ថិតនៅ ឃុំ ២ គឺ ឃុំ​ត្បែង​និង​ឃុំ​ និង​ពេ​ជ​នេះ គឺ​អាជ្ញាធរ​ស្រុក ដាក់បញ្ចូល​ទៅ​ក្នុង​គម្រោង​អន្តរ​ឃុំ និង​បាន​តាម ដាន​សំណើ​ដែល​បាន​ដាក់​ទៅ​ហើយនោះ ជាប្រចាំ ដើម្បី​ជា​ប្រយោជន៍​ប្រជាពលរដ្ឋ​និង​សង្គម។


លោក​អភិបាលស្រុក​បាន​បន្ត​ថា ចំពោះ​ការអភិវឌ្ឍន៍ ​គឺ​បាន​បន្ថែម​ល្បឿន​នៅ​គ្រប់​ទីកន្លែង ក្នុង​ក្រប​ខណ្ឌ​ទូរ​ទាំង​ប្រទេស ប៉ុន្តែ​ថ្វី​ត្បិត​យ៉ាងនេះ​ក្ដី វា​នៅតែ​មិន​តុល្យភាព​នឹង​មហិច្ឆតា​នៃ​ការ អភិវឌ្ឍន៍​នោះ​ទេ ដោយឡែក​ដូចជា​នៅក្នុង​ស្រុក​កំពង់ស្វាយ​ជាដើម គឺ​ផ្លូវ ស្ពាន ត្រូវ​បាន​ជួសជុល​និង ស្ថាប​នា​ថ្មី ជាច្រើន ប៉ុន្តែ​នៅតែ​មិនទាន់​បំពេញ​តាម​តំរូវការ​របស់​ប្រជាពលរដ្ឋ​បាន​នោះ​ទេ ពោល ប្រព័ន្ធ​ទឹក ភ្លើង ជាពិសេស​ផ្លូវ​នេះឯង ប៉ុន្តែ​ទោះជា​យ៉ាង​ក្ដី​ក៏​លោក​សំណូមពរ​សុំ​ឲ្យ​ក្រសួង​ឬ​ស្ថាប័ន ដែល​បាន​ទទួល​បាន​សំណើ​សុំ​ជួសជុល​កំណាត់​ផ្លូវលំ​ខាង​លើ​នេះ មេត្តា​ជួយ​បំពេញ​តាម​តម្រូវការ របស់​ប្រជាពលរដ្ឋ​បាន​ឆាប់រហ័ស​ផង៕


NIta-29-A-2-FullNIta-29-A-3-FullNIta-29-A-4-FullNIta-29-A-5-Full


 



ប្រជាពលរដ្ឋ​២​ឃុំ​សំណូមពរ ថ្នាក់​ខេត្តកំពង់ធំ ​និង​ថ្នាក់​ជាតិ ជួយ​ជុល​កំណាត់​ផ្លូវលំ​កំពុង​ជួប​ការ​លំបាក

Post a Comment

0 Comments

Close Menu