Ad Code

ប្រជាពលរដ្ឋ​នៅតែ​ប្រកាន់ខ្ជាប់​ប្រពៃណី​ព្រះពុទ្ធសាសនា​ជា​រៀង​ដរាប​

កំពង់ចាម ៖ លោក មិន ឃិន បាន​មាន​ប្រសាសន៍​ថា ព្រះពុទ្ធសាសនា​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​គោរព​តាំងពី​សម័យ​នគរ​ភ្នំ​រហូតមកដល់​បច្ចុប្បន្ន​ ទោះបីជា​របប​ប្រជាធិបតេយ្យ​ព្យាយាម​លុបបំបាត់​យ៉ាងណាក៏ដោយ។ បន្ទាប់ពី​មហា​ជ័យជំនះ​ជា​ប្រវត្តិសាស្ត្រ​នា​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩​មក រដ្ឋ​បាន​អនុវត្ត​ដោយ​ខ្ជាប់ខ្ជួន ​និង​ដោយ​ស្មោះ​ត្រង់​បំផុត​នូវ​”​គោលការណ៍​១១​ខ​” និង​បាន​ផ្តល់​សិទ្ធិ​សេរីភាព ពិសេស​សិទ្ធិ​សេរីភាព​ក្នុង​ជំនឿ​សាសនា ​និង​ប្រពៃណី​ទំនៀមទម្លាប់​របស់​ខ្លួន។


លោក មិន ឃិន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​កងមាស​មាន​ប្រសាសន៍​បែបនេះ​នៅ​ចំពោះ​មុខ​ព្រះសង្ឃ តាជី ​យាយជី ​ក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី​៦ នា​វត្ត​កង​ត្រង់​ណឹ​ង ឃុំ​កង​តា​ណឹ​ង ស្រុក​កងមាស ខេត្ត​កំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែ​តុលា ឆ្នាំ​២០១៥។​


លោក មិន ឃិន បាន​បន្ដ​ថា ចាប់ពី​ឆ្នាំ​១៩៨៩​មក ព្រះពុទ្ធសាសនា​បាន​ក្លាយ​ជា​សាសនា​របស់​រដ្ឋ។ បច្ចុប្បន្ន​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ព្រះពុទ្ធសាសនា​កាន់តែ​បាន​ពង្រឹង​ និង​ពង្រីក​ជា​លំដាប់​ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​វត្ត​ជាង​៤​ពាន់​វត្ត ​និង​ព្រះសង្ឃ​ជាង​៥​ម៉ឺន​អង្គ ​និង​មាន​២​និកាយ ​គឺ​គណៈ​ម​ហស​និកាយ​ និង​គណៈ​ធម្មយុត្តិកនិកាយ។


ដោយឡែក​ក្រៅពី​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា​ក៏​មាន​ឥស្លាម​សាសនា​ និង​គ្រិស្ត​សាសនា ​ជា​រួម​សាសនា​ទាំងនោះ​មាន​គម្ពីរ​ក្បួនច្បាប់​របស់​ខ្លួន​ក្នុង​ការ​ប្រៀនប្រដៅ​អប់រំ​អ្នក​ដែល​ជឿ​តាម​នោះ​ឲ្យ​ប្រព្រឹត្ត​តែ​អំពើ​ល្អ ​ហើយ​ភាព​សុខដុមរមនា​រវាង​សាសនា​ទាំងអស់​នៅ​កម្ពុជា​ បាន​បង្ក​ឲ្យ​មាន​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​នេះ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការវិវត្តន៍​ទៅមុខ​ជានិច្ច។​


លោក​បន្ដ​ថា ការ​ប្រារព្ធ​ធ្វើបុណ្យ​ទាន​របស់​ប្រជាពលរដ្ឋ ​គឺ​ដោយសារ​ប្រទេសជាតិ​មាន​សុខ​សន្តិភាព ​ដែល​នាំមក​នូវ​ជីវភាព​ធូរធារ ភាព​សម្បូរសប្បាយ​ជូន​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ។


លោក​បន្ដ​ថា សុខ​សន្តិភាព ស្ថិរភាព​ និង​ការ​អភិវឌ្ឍ​ ក្រោម​ការដឹកនាំ​ និង​ការបម្រើ​ពី​សំណាក់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គណបក្ស​នេះ​បាន​រួមសុខ​រួម​ទុក្ខ​ជាមួយ​ប្រជាជន​តាំងពី​គ្រា​លំបាក​បំផុត​មក ហើយ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​មិនដែល​បាន​រត់ចោល​ប្រជាជន​ម្តង​ណា​ឡើយ​ជាពិសេស​ក្នុងពេលដែល​ប្រជាជន​មាន​ការ​លំបាក។​


ក្នុង​វេន​កាន់បិណ្ឌ​ទី​៦​នេះ​ផង​ដែរ លោក មិន ឃិន និង​លោកស្រី​ជា​ភរិយា​បាន​ប្រគេន​ទេយ្យវត្ថុ​ និង​បច្ច័យ​ដល់​វត្ត​ពីរ​ គឺ​វត្ត​កង​ត្រង់​ណឹ​ង និង​វត្ត​សែន​មនោ​រម្យ​(​វត្ត​ចាស់​)​ដោយ​វត្ត​នីមួយៗ​បច្ច័យ​១០​ម៉ឺន​រៀល ប្រគេន​ព្រះសង្ឃ​៣៦​អង្គ​មួយ​អង្គៗ​១​ម៉ឺន​រៀល តាជី យាយជី​៥០​នាក់​ម្នាក់ៗ​ថវិកា​៥​ពាន់​រៀល និង​បាន​ជំរុញ​ឲ្យ​ព្រះសង្ឃ​គ្រប់​អង្គ​ដែល​កំពុង​គង់​ចាំ​ព្រះវស្សា​ត្រូវ​ខំ​សិក្សា​រៀន​សូត្រ​នូវ​ឱវាទ​បាតិមោក្ខ​ និង​ពុទ្ធវចនៈ​ដែល​ជា​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះសម្មាសម្ពុទ្ធ​ដែល​បាន​តម្កល់ទុក​ក្នុង​ព្រះ​ត្រៃបិដក​ទាំង​បី​ជា​ក្បួនខ្នាត​សម្រាប់​បង្ហាត់បង្រៀន​ព្រះសង្ឃ​ និង​ពុទ្ធបរិស័ទ​៕




ប្រជាពលរដ្ឋ​នៅតែ​ប្រកាន់ខ្ជាប់​ប្រពៃណី​ព្រះពុទ្ធសាសនា​ជា​រៀង​ដរាប​

Post a Comment

0 Comments

Close Menu