រដ្ឋមន្ដ្រីពាណិជ្ជកម្មពីប្រទេសនៅតំបន់ប៉ាសីុហ្វិក១២ប្រទេស ដែលបានជួបប្រជុំគ្នានៅអាត្លង់តា បានពន្យារពេលការពិភាក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម រហូតដល់ថ្ងៃសៅរ៍ នៅក្នុងការប៉ុនប៉ងមួយដើម្បីទទួលបានកិច្ចព្រមព្រៀងនៅទីបញ្ចប់អំពីពាណិជ្ជកម្មប្រកបដោយមហិច្ឆតាបំផុតនៅក្នុងជំនាន់មួយនេះ។
ពួកមន្ដ្រីបានពន្យារពេលការពិភាក្សាដែលបានគ្រោងពីដំបូងដើម្បីបញ្ចប់នៅក្នុងថ្ងៃព្រហស្បតិ៍ នៅក្នុងការខិតខំដោយមានការប្ដេជ្ញាចិត្ដមួយដើម្បីបំបែកភាពទាល់ច្រកស្ដីអំពី Trans Pacific PartnerShip (TPP) ដែលនឹងបន្ធូរបន្ថយប្រព័ន្ធច្បាប់ពាណិជ្ជកម្មនៅក្នុងទំហំ៤០ភាគរយនៃសេដ្ឋកិច្ចពិភពលោកសម្រាប់តំបន់មួយដែលលាតសន្ធឹងពីប្រទេសវៀតណាម ទៅដល់ប្រទេសកាណាដា។
រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចប្រទេសមិកស៊ិក លោក Ildefonso Guajardo បាននិយាយប្រាប់ Reuters បន្ទាប់ពីសម័យប្រជុំពេញអង្គលើកទី២របស់មន្ដ្រីជាន់ខ្ពស់មកពីប្រទេសទាំងអស់១២នេះ។ ព័ត៌មានដែលល្អគឺថា យើងនឹងមិនចាកចេញពីទីនេះដោយពុំទទួលបាននូវលទ្ធផលនោះទេ។
ពួកអ្នកសង្កេតការណ៍បានចង្អុលទៅលើការរីកចម្រើនអំពីរថយន្ដ អំពីការសន្យារបស់ប្រទេសកាណាដា អំពីការសងប៉ះប៉ូវដល់កសិករដែលឈឺចាប់ដោយការនាំចូល និងអំពីសញ្ញានៃលទ្ធភាពសម្រុះសម្រួលមួយស្ដីអំពីការការពារប៉ាតង់សម្រាប់ឱសថថ្មីដែលជាភស្ដុតាងនៃការរីកចម្រើន បើទោះបីជានៅតែមានចំណុចស្អិតជាប់ដ៏សំខាន់មួយក៏ដោយ។ រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចប្រទេសជប៉ុន លោក Akira Amari បាននិយាយប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា យើងកំពុងចាប់ផ្ដើមមើលឃើញផ្លូវឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយដើម្បីធ្វើការខិតខំបញ្ចប់។
មន្ដ្រីជាច្រើនបាននិយាយថា កិច្ចព្រមព្រៀងបញ្ចប់មួយអាចកើតឡើងបានឆាប់រហ័សអាស្រ័យទៅលើលទ្ធផលនៃការពិភាក្សាទ្វេភាគីស្ដីអំពីការការពារកម្មសិទ្ធិបញ្ញាសម្រាប់ឱសថ និងការធ្វើពាណិជ្ជកម្មផលិតផលទឹកដោះគោនិងរថយន្ដ។ លោក Amari បាននិយាយថា រយៈពេលផ្ដាច់មុខសម្រាប់ឱសថជីវសាស្ដ្រ ដែលត្រូវបានផលិតពីកោសិកាមានជីវិត គឺជាបញ្ហាដ៏លំបាកបំផុតដែលនៅសល់។ ប្រទេស TPP មានរយៈពេលការពារចាប់ពី១២ឆ្នាំ នៅអាមេរិក មក៥ឆ្នាំនៅក្នុងប្រទេសទាំងឡាយរួមទាំងប្រទេសអូស្ដ្រាលី និងឈីលី នោះផង។
កិច្ចព្រមព្រៀងមួយនេះ គឺជាមរតកដែលសម្រេចបានដោយប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា។ ប៉ុន្ដែកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ត្រូវបានគេមើលឃើញថា ជាការគំរាមមួយដោយក្រុមមកពីក្រុមហ៊ុនផលិតរថយន្ដប្រទេសមិុកសិុក ទៅដល់កសិករផលិតទឹកដោះគោ Quebec រហូតទៅដល់អ្នកជំងឺមហារីក ដែលមានការព្រួយបារម្ភថា វាអាចជំរុញតម្លៃនៃការព្យាបាលថ្មីដែលមិនអាចឈោងដល់នោះ៕
Reuters
រដ្ឋមន្ដ្រីពាណិជ្ជកម្មមកពីប្រទេស១២នៅតំបន់ប៉ាស៊ីហ្វិក សន្យាធ្វើឲ្យសម្រេចបានកិច្ចព្រមព្រៀងមួយ
0 Comments