Ad Code

​ព្រះសង្ឃ​១៧​អង្គ​ដួល​បាន​ដួល​សន្លប់​បន្ទាប់ពី​ឆាន់​កាហ្វេ​ដែល​ពុទ្ធបរិស័ទ​ប្រគេន

សៀមរាប ៖ សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ព្រះសង្ឃ​ចំនួន​១៧​អង្គ​ដែល​ពុទ្ធបរិស័ទ​សូត្រមន្ត​កាន់​បិណ្ឌ បាន​ឆុង​កាហ្វេ​ដើម្បី​ប្រគេន​ព្រះសង្ឃ​ បាន​ទន់ដៃទន់ជើង​ដួល​សន្លប់។


ហេតុការណ៍​ដួល​សន្លប់​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង ៧និង៤៥នាទីយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ​២០១៥ ត្រូវ​នឹង​ថ្ងៃ​កាន់​បិណ្ឌ​វេន​ទី៦ ក្នុង​វត្តតាលុង ភូមិ​តាអុង ឃុំ​ល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប។ ភ្លាមៗ​នោះ​ដែរ​ក៏​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត


លោក​ពៅ ប៊ុនធឿន អភិ​បាល​ស្រុក​ជីងក្រែង​បាន​ប្រាប់​កម្ពុជា​ថ្មី​មុន​នេះ​បន្តិច​ថា នៅ​ខណៈ​ពេល​នេះ ព្រះសង្ឃដែលដួលសន្លប់១០អង្គនោះ ព្រះ​សង្ឃ​ខ្លះ​ដឹក​យក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​ខ្លះ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត។


តាម​ការ​បញ្ជាក់​របស់​លោក​អភិបាល​ស្រុកក៏​បាន​កម្ពុជា​ថ្មី​ថា ហេតុការណ៍​ដួល​សន្លប់​នេះ​មិន​ជា​ធ្ងន់ធ្ងរ​នោះ​ទេ៕



​ព្រះសង្ឃ​១៧​អង្គ​ដួល​បាន​ដួល​សន្លប់​បន្ទាប់ពី​ឆាន់​កាហ្វេ​ដែល​ពុទ្ធបរិស័ទ​ប្រគេន

Post a Comment

0 Comments

Close Menu