ការឈរជើងរបស់លោក Sepp Blatter ជាប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFAរងការរង្គោះរង្គើយ៉ាងខ្លាំងកាលពីថ្ងៃសុក្រកន្លងទៅ ខណៈដែលក្រុមហ៊ុនឧបត្ថម្ភធំបំផុតរបស់អង្គការគ្រប់គ្រងបាល់ទាត់ពិភពលោកមួយនេះ បានអំពាវនាវឲ្យលោកចុះចេញពីតំណែងជាបន្ទាប់បំផុត។
ក្រុមហ៊ុនឧបត្ថម្ភ McDonald’s, Coca-Cola, Budweiser និង VISA បានធ្វើការទាមទារបែបនេះជាលើកដំបូង ដើម្បីជាការដាក់សំពាធបន្ថែមទៀតលើលោក Blatter។
សូមបញ្ជាក់ថា ប្រធាន FIFAសញ្ជាតិស្វីសវ័យ៧៩ឆ្នាំម្នាក់នេះ បានដឹងខ្លួនឯងច្បាស់ថាកំពុងស្ថិតក្រោមបណ្តឹងឧក្រិដ្ឋកម្មប្រឆាំងនឹងរូបលោក ពីការិយាល័យអគ្គមេធាវីស្វីស រឿងចំណាយលុយ១.៣៥លានផោន ដល់ប្រធានសមាគមបាល់ទាត់អឺរ៉ុប UEFAគឺលោក Michel Platiniនិងការលក់កិច្ចព្រមព្រៀងទូរទស្សន៍ទៅឲ្យអតីតប្រធានប្រតិបត្តិរបស់ FIFAគឺលោក Jack Warner ដែលការចោទប្រកាន់បែបនេះ ត្រូវបានលោក Blatterធ្វើការច្រានចោលទាំងស្រុង។
ខណៈពេលនោះដែរ ប្រធានសមាគមបាល់ទាត់ FAគឺលោក Greg Dyke មានជំនឿយ៉ាងមុតមាំថា វាគួរតែដល់ពេលដែលត្រូវបញ្ចប់អាណត្តិរបស់លោក Blatterហើយ។
លោក Greg Dyke បាននិយាយថា លោកគាត់ថា នេះគឺជាអ្នកផ្លាស់ប្តូរហ្គេម ហើយវាមិនសំខាន់ថា លោក Blatterដោះសារបែបណាទេ ប៉ុន្តែអ្វីៗបានផ្លាស់ប្តូរអស់ទៅហើយ៕
ក្រុមហ៊ុនឧបត្ថម្ភ FIFAអំពាវនាវឲ្យលោកប្រធាន Sepp Blatter ចុះចេញពីតំណែងបន្ទាន់
0 Comments