Ad Code

បុរស​ម្នាក់​ត្រូវ​គេ​កាប់​ជា​ច្រើន​កាំបិត​រហូត​ដល់​ស្លាប់

ឧត្តរមានជ័យ ​៖ ​បុរស​វ័យ​៣៦​ឆ្នាំ​ម្នាក់​ត្រូវ​គេ​កាប់​ជា​ច្រើន​កាំបិត​បណ្ដាល​ឲ្យ​ដេក​ដួល​ស្លាប់ ​ក្រោយពី​មាន​ជម្លោះ​ពាក្យ​សម្ភី​គ្នា​ក្នុង​វង់​ផឹក​​ស៊ី​ជាមួយ​យុវជន​ម្នាក់ ​ដែល​ជំពាក់​លុយ​ខ្លួន​​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃ​ទី​០៣ ខែ​តុលា ឆ្នាំ​២០១៥ នៅ​ចំណុច​ចម្ការ​កៅស៊ូ​ក្រុមហ៊ុន​បេស​រ៉ូយ៉ាល់ ​ស្ថិតនៅ​ភូមិ​ថ្នល់កែង ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រ​ពាំ​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ។


សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ ដែល​ត្រូវ​ឃាតក​​សម្លាប់​ឈ្មោះ​តូច ចិត្ត​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ រស់នៅ​ភូមិ​ទួល​ប្រសើរ ​ឃុំ​បាក់​អន្លូង​ ស្រុក​ត្រពាំង​ប្រាសាទ។ ជនដៃដល់​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ឈ្មោះ វែង ផល្លី ភេទ​ប្រុស រស់នៅ​ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។


លោក​អ៊ិន កាយ​ អធិការ​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៤ ខែ​តុលា ឆ្នាំ​២០១៥​នេះ​ថា មុន​កើតហេតុ​ជន​ដៃ​ដល់ និង​ជនរងគ្រោះ បាន​នាំគ្នា​ផឹក​ស៊ី​នៅ​ចម្ការ​កៅស៊ូ​ខាង​លើ។ ក្រោយមក​ក៏​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា ត្រូវ​ជនរងគ្រោះ​ទារ​លុយ​ជំពាក់ ធ្វើ​ឲ្យ​ពួកគេ​ឈ្លោះប្រកែក​គ្នា​រហូត​តឹង​សរសៃ​ក។ ភ្លាម​នោះ​ជនរងគ្រោះ​បាន​ដើរ​ចេញពី​វង់​ផឹក​ស៊ី​សំដៅ​ទៅ​ផ្ទះ ​​ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ​វែង ផល្លី បាន​យក​កាំបិត​ប៉័ងតោ​មក​កាប់​ជន​​រង​គ្រោះ​បណ្ដាល​ឲ្យ​របួស​សុសសាច់​រហូតដល់​ស្លាប់​ក្នុង​ថ្លុក​ឈាម រួច​ឃាតក​​បាន​រត់​គេចខ្លួន​បាត់ស្រមោល។


បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​បើក​ការស្រាវជ្រាវ​លើ​ករណី​នេះ ដើម្បី​តាម​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​ផ្ដន្ទាទោស តាមច្បាប់។ សព​ជនរងគ្រោះ​ត្រូវបាន​បាន​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕



បុរស​ម្នាក់​ត្រូវ​គេ​កាប់​ជា​ច្រើន​កាំបិត​រហូត​ដល់​ស្លាប់

Post a Comment

0 Comments

Close Menu