Ad Code

ខឹង​ប្រពន្ធ​មិន​ឲ្យ​រួមរ័ក​ទាញ​កាំបិត​ផ្គាក់​កាប់​ ​ ​មួយ​កាំបិត​​របួល​ជា​ទម្ងន់

បន្ទាយមានជ័យ ​៖​ មាន​រឿង​ដ៏​គួរ​ឲ្យ​ហួសចិត្ត​នឹក​ស្មាន​មិន​ដល់​មួយ​បាន​កើត​ឡើង​ ដោយ​បុរស​ម្នាក់​ខឹង​​​ប្រពន្ធ​មិន​ឲ្យ​រួមរ័ក​ក៏​ទាញ​កាំបិតផ្គាក់​កាប់​​​ប្រពន្ធ​មួយ​កាំបិត​បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ជិត​នោះ​ដឹក​ជញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ជីវិត។


ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​យប់​ថ្ងៃ​ទី​៣​ ខែ​តុលា ​ឆ្នាំ​២០១៥ ​នៅ​ចំណុច​ក្រុមទី​១ ភូមិ​កង​វ៉ា សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។ លោក​ឧត្ដមសេនីយ៍ត្រី​ឱ ​បូ​រិន្ទ​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា​ជន​រងគ្រោះ​មានឈ្មោះ វ៉ា​ក់ ​មូល​ អាយុ​៥៧​ឆ្នាំ ត្រូវជា​ប្រពន្ធ និង​ជនសង្ស័យ​ជា​ប្តី​មាន​ឈ្មោះ​ស្រឿង ម៉ៅ អាយុ​៥៨​ឆ្នាំ​រស់នៅ​ក្រុម​ទី​១ ភូមិ​កង​វ៉ា សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​


លោក​ឱ​បូ​រិន្ទ​បាន​និយាយ​បន្ត​ថា ​មុន​ពេល​ពេល​កើតហេតុ​នោះ​ នៅ​ម៉ោង​២​យប់​រំលង​អធ្រាត្រ​ជនសង្ស័យ​បាន​ឡើង​ដាស់​ប្រពន្ធ​ដើម្បី​សុំ​រួមរ័ក ​ពេលនោះ​ប្រពន្ធ​មិន​ព្រម​ដោយ​សំអាង​ថា​ខ្លួន​កំពុង​មាន​ជំងឺ​ទាច​ទឹក​ជាប់​នៅ​ក្នុង​ខ្លួន ​ហើយ​ពុំ​អាច​មាន​កម្លាំង​ក្នុង​ការ​រួមរ័ក​បាន​ផង។ ពេលនោះ​ប្តី​ចិត្ត​អប្រីយ៍​ខឹង​​​ប្រពន្ធ​ច្រឡោត​យ៉ាង​​ខ្លាំង​ចេះតែ​រំអុក​ប្រពន្ធ​ចង់​រួមរ័ក​ឲ្យ​ខាន​តែ​បាន។ ដោយ​ហាម​ប្តី​ចិត្ត​យក្ស​នោះ​ពុំបាន ​​ប្រពន្ធ​បាន​ទៅ​ទាញ​កាំបិត​ខ្វែវ​នៅ​ជិត​នោះ​មក​ជន្ល​​ប្តី។ ភ្លាម​នោះ ​ដោយសារតែ​តណ្ហា​ឡើង​កាន់តែ​ខ្លាំង​ និង​ខឹង​​​ប្រពន្ធ​មិន​ឲ្យ​រួមរ័ក​ ហើយ​ថ្លើមធំ​ហ៊ាន​យក​កាំបិត​មក​គំរាម​ខ្លួន​ទៀត ​​​ប្តី​ចិត្ត​យក្ស​ក៏​ស្ទុះ​ទៅ​ទាញ​កាំបិត​ពី​ប្រពន្ធ​​​រួច​កាប់​ទៅ​លើ​ប្រពន្ធ​វិញ​ចំ​មួយ​កាំបិត​ត្រង់​ចំណុច​ក្បាល​ផ្នែក​ខាងឆ្វេង​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ត្រូវ​បាន​អ្នកជិតខាង​ជួយ ដោយ​ដឹក​ទៅ​មន្ទីរពេទ្យ មិត្តភាព កម្ពុជា ជប៉ុន​ដើម្បី​សង្គ្រោះ​ជីវិត។ ជនសង្ស័យ​ជា​ប្តី​ក្រោយពី​ធ្វើ​សកម្មភាព​រួច​រត់គេច​ទៅ​សម្ងំ​ពួន​ក្នុងព្រៃ​ជើងភ្នំ​កង​វ៉ា ក្នុងភូមិ​កង​វ៉ា សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ។


លោក​ឱ​បូ​រិន្ទ​បាន​បញ្ជាក់​ទៀត​ថា​ ដោយ​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​មាន​ករណី​ហិង្សា​ប្តី​កាប់​ប្រពន្ធ​​​​​រួចមក​ ទើប​លោក​ចាត់​ឲ្យ​លោក​អនុសេនីយ៍ឯក ភឿ​ក​ព្រហ្ម​ដឹកនាំ​កម្លាំង​អាវុធហត្ថ​មួយ​ក្រុម​មាន​គ្នា​៥​នាក់​ចុះ​តាម​ចាប់បាន​ជនសង្ស័យ​បាន​នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៤​ ខែ​តុលា ​ឆ្នាំ​២០១៥​យក​មក​អាវុធហត្ថ​ខេត្ត​ដើម្បី​សាកសួរ។ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​នៅមុខ​សមត្ថកិច្ច​ថា​ពិត​ជា​បាន​កាប់​ប្រពន្ធ​មួយ​កាំបិត​ពិតមែន​ព្រោះ​ខឹង​ប្រពន្ធ​មិន​ព្រម​រួមរ័ក​ជាមួយ​ខ្លួន។ ជនសង្ស័យ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ដាក់ទោស​ទៅតាម​នីតិ​វិធី​​ច្បាប់៕


M04-10-15-e2M04-10-15-e1




ខឹង​ប្រពន្ធ​មិន​ឲ្យ​រួមរ័ក​ទាញ​កាំបិត​ផ្គាក់​កាប់​ ​ ​មួយ​កាំបិត​​របួល​ជា​ទម្ងន់

Post a Comment

0 Comments

Close Menu