Ad Code

ក្រុម​ចម្រុះ​ចុះ​ត្រួតពិនិត្យ​ការ​បន្លាស់​ទី​ផ្ទះ​បណ្ដែត ​និង​បែរ​ត្រី​នៅ​មាត់​ទន្លេ​ផ្សារ​ក្រោម​ខេត្ត​កំពង់ឆ្នាំង

កំពង់ឆ្នាំង​ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​០៣​ ខែ​តុលា ​ឆ្នាំ​២០១៥​ លោក​ស៊ុន​សុវណ្ណ​រិ​ទ្ធ​អភិបាលរង​ខេត្តកំពង់ឆ្នាំង​និង​ជា​ប្រធាន​ក្រុម​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ពិនិត្យមើល​ការ​បន្លាស់​ទី​របស់​ផ្ទះ​បណ្តែត​ទឹក​ និង​បែរ​ត្រី​របស់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ទឹកមាត់​ទន្លេ​ផ្សារ​ក្រោម​ខេត្ត​កំពង់ឆ្នាំង​ ត្រូវ​ប្តូរ​ទៅ​កន្លែង​ទីតាំង​ថ្មី។

លោក​ស៊ុន​សុវណ្ណ​រិ​ទ្ធ​អភិបាលរង​ខេត្តកំពង់ឆ្នាំង​បាន​មានប្រសាសន៍ថា​​ យោងតាម​ផែនការ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​សោភ័ណភាព​ និង​អភិវឌ្ឍន៍​តំបន់​មាត់ទន្លេ​ផ្សារ​ក្រោម​ខេត្តកំពង់ឆ្នាំង​គោលបំណង​សំខាន់​ធានា​សុវត្ថិភាព​សង្គម​លើក​កម្ពស់​សោភ័ណភាព​មាត់ទន្លេ​ផ្សារ​ក្រោម​ឲ្យមាន​ភាពស្រស់​បំព្រង​ស្របតាម​គោលការណ៍​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​​ជាតិ​ និង​អន្តរជាតិ​ដើម្បី​ទស្សនា​ទេសចរណ៍​ធម្មជាតិ​តាម​មាត់ទន្លេ​និង​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ភ្នំ​នាង​កង្រី។


លោក​បាន​បន្ត​ទៀត​ថា​ ​គ្រួសារ​ដែល​នៅ​ក្នុង​ផ្ទះ​បណ្ដែត​ទឹក​សរុប​ចំនួន​៩៩៦​គ្រួសារ​ស្មើ​នឹង​១.៤៨៦​ខ្នង​ផ្ទះ​ និង​បែរ​ត្រី។ តាម​ផែនការ​គឺ​អាជ្ញាធរ​ធ្វើការ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៣០ ​ខែ​តុលា ​ឆ្នាំ​២០១៥​ ហើយ​ចាប់​អនុវត្ត​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើការ​បន្លាស់​ទី​ចាប់ពី​ថ្ងៃ​ទី​១៥ ​ខែ​តុលា ​ឆ្នាំ​២០១៥​តែ​ដោយមាន​ការចូលរួម​ដោយ​ស្ម័គ្រចិត្ត​ពី​ប្រជាពលរដ្ឋ​ក្រោយពី​ការ​ផ្សព្វផ្សាយ​បាន​រយៈពេល​២​ថៃ្ង​គឺ​ប្រជាពលរដ្ឋ​បានធ្វើការ​បន្លាស់​ទី​បាន​៤០​ភាគរយ​គិត​ត្រឹម​ថៃ្ង​ទី​០៣​ខែ​តុលា។ ចំពោះ​ប្រជាពលរដ្ឋ​មួយចំនួនទៀត​ដែល​នៅសល់​កំពុង​បន្ត​ត្រៀមលក្ខណៈ​ធ្វើការ​បន្លាស់​ទី​បណ្តើរៗ​នៅ​ថៃ្ង​ទី​០៤​ខែតុលា​នេះ។ លោកបានបញ្ជាក់​ថាបើ​មានការ​ចូលរួម​ដូច​ពេលនេះ​ប្រជាពលរដ្ឋ​អាច​ធ្វើការ​បន្លាស់​ទី​មុនពេល​កំណត់​។



​ លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ​បាន​មាន ប្រសាសន៍​បន្តថា​ អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង មាន​គម្រោង​ស្ថាបនា​សួនច្បារ​,​ផ្សារ​,​ផ្លូវ​,​បណ្តាញ​ទឹកស្អាត​,​បណ្តាញអគ្គីសនី​,​កន្លែង​ហាត់ប្រាណ និង​វេទិកា នៅ​អែប​មាត់ទន្លេ​ផ្សារ​ក្រោម ដែលមាន​ប្រវែង ២.៧១១​ម៉ែត្រ ចាប់​ពីមុខ​វត្ត​លោកយាយ​ទេព រហូតដល់​ស្ថានីយ​ទឹកស្អាត​អាន​កូ ក្នុង​សង្កាត់​ផ្សារឆ្នាំង​។ គម្រោង​នេះ អាចជា​ផ្នែក​មួយ​ក្នុងការ​ត្រៀមខ្លួន​រៀបចំ​បុណ្យអុំទូក ​និង​អាច​ទទួលបន្ទុក​រៀបចំ​ពិធីបុណ្យ​ទន្លេ ដូច​នៅ​ខេត្តក្រចេះ និង​ខេត្តកំពង់ចាម​ផង ដែរ​៕
M04-10-15-k2M04-10-15-k1



ក្រុម​ចម្រុះ​ចុះ​ត្រួតពិនិត្យ​ការ​បន្លាស់​ទី​ផ្ទះ​បណ្ដែត ​និង​បែរ​ត្រី​នៅ​មាត់​ទន្លេ​ផ្សារ​ក្រោម​ខេត្ត​កំពង់ឆ្នាំង

Post a Comment

0 Comments

Close Menu