Ad Code

បម្រែបម្រួល​អាកាសធាតុ​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ប្រភេទ​សត្វ​សមុទ្រ​ចម្រុះ​ដ៏​ច្រើន​លើសលប់

កាលពី​ថ្ងៃ​ចន្ទ ក្រុម​អ្នកស្រាវជ្រាវ​របស់​ប្រទេស​អូស្ត្រាលី​បាន​ឲ្យ​ដឹង​ថា ​៖ មហាសមុទ្រ​លើ​ពិភពលោក​ពោ​ពេញ​ទៅ​ដោយ​សត្វ​សមុទ្រ​ជាច្រើន​ប្រភេទ ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​មាន​ចំនួន​កើន​ឡើង​នៃ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនឌីអុកស៊ីត​ ដែល​បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ពួកវា។


ការសិក្សា​នេះ​បាន​បញ្ចូល​ការពិសោធន៍​ចំនួន​៦៣២​ ដែល​បាន​ចេញ​ផ្សាយ​អំពី​សមុទ្រ​ពិភពលោក រួមមាន​តាំងពី​តំបន់​ត្រូពិក ដែល​លាតសន្ធឹង​រហូត​ទៅដល់​ដែនទឹក​តំបន់​អាក់​ទិ​ក ដែលមាន​ថ្ម​ប៉ប្រះ​ទឹក ផ្កាថ្ម​និង​ទៅដល់​មហាសមុទ្រ​។ បន្ទាប់ពី​ការវិភាគ​ទិន្នន័យ ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ការផ្លាស់ប្តូរ​អាកាសធាតុ​កំពុងមាន​គ្រោះថ្នាក់​ដល់​ប្រភេទ​សត្វ​សមុទ្រ​ចម្រុះ​ដ៏​ច្រើន​លើសលប់។


យោង​តាម​ក្រដាស​ដែល​បាន​ចេញ​ផ្សាយ សម្រាប់​ដំណើរការ​នីតិវិធី​បណ្ឌិត្យសភា​ជាតិ​នៃ​វិទ្យាសាស្ត្រ ក្នុង​នោះ​អ្នកស្រាវជ្រាវ​បាន​គូស​បញ្ជាក់​ថា ​៖ “​វិសាលភាព​មាន​កម្រិត​” សម្រាប់​សត្វ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​កម្តៅ​ទឹក​និង​អាស៊ីដកម្ម​។ មាន​ប្រភេទ​សត្វ​ត្រឹមតែ​មួយ​ចំនួន​ប៉ុណ្ណោះ ដែល​អាច​គេច​ផុតពី​ផល​ប៉ះពាល់​អវិជ្ជមាន នៃ​បញ្ហា​បង្កើន​ការ​រំលាយ​កាបូនឌីអុកស៊ីត​នៅ​ក្នុង​សមុទ្រ​ដែល​ពួកគេ​បាន​កត់​សម្គាល់ឃើញ។


យោងតាម​អ្នកជំនាញ ​៖ សមុទ្រ​នៅ​លើ​ពិភពលោក បាន​ស្រូប​យក​មួយ​ភាគ​បី​នៃ​កាបូនឌីអុកស៊ីត​ទាំងអស់ ដែល​បញ្ចេញ​ដោយ​ការ​ដុត​ឥន្ធនៈ​ផូស៊ីល។ សីតុណ្ហភាព​នៃ​មហាសមុទ្រ​បាន​ឡើង​ក​ម្តៅ​ប្រហែល 1C ចាប់តាំងពី​មុន​សម័យ​ឧស្សាហកម្ម ហើយ​ទឹកបាន​កើន​ឡើង​ជាតិ​អាស៊ីតដល់​ទៅ​៣០%​បន្ថែមទៀត។


អាស៊ីដកម្ម​នៃ​ទឹកនឹង​ធ្វើឲ្យ វា​មាន​ផល​លំបាក​សម្រាប់​សត្វ​សមុទ្រ ដែល​មាន​ដូចជា​ផ្កាថ្ម អយស្ទ័រ​ និង​លៀស​ជាដើម នៅក្នុង​ការបង្កើត​សែ​ល ​និង​រចនាសម្ព័ន្ធ​ដែល​ជួយ​ការពារ​ពួកវា​។ លើសពីនេះ គេ​បាន​រកឃើញថា បញ្ហា​កម្ដៅ​ទឹក​កំពុងតែ​កើនឡើង​នេះ អាច​បណ្តាលឲ្យ​មហាសមុទ្រ​មានការ​ផ្លាស់ប្តូរ​នៅក្នុង​កម្រិត​បរិយាកាស​ និង​ប៉ះពាល់​ជម្រក​របស់​ត្រី។


លោក Ivan Nagelkerken សាស្ត្រាចារ្យ​រង​នៃ​សាកលវិទ្យាល័យ Adelaide បាន​និយាយថា​៖ “​មាន​ចំណី​កាន់តែច្រើន សម្រាប់​ប្រភេទ​សត្វ​ស៊ី​ស្មៅ​តូចៗ​ដូចជា​ត្រី ខ្យង​សមុទ្រ​និង​បង្គា ប៉ុន្តែ​ដោយសារតែ​ការកើនឡើង​នៃ​កម្ដៅ​ផែនដី បាន​ជំរុញឲ្យមាន​ការបង្កើន​អត្រា​បំប្លែង​សារជាតិ នៅក្នុង​អត្រាកំណើន​នៃ​សត្វ​ទាំងនេះ ដែល​ធ្វើឲ្យ​វា​មាន​ភាព​ថយចុះ​»​។​



កង្វះ​ចំណី​នឹង​ប៉ះពាល់​ដល់​ប្រភេទ​មំសាសី ហើយ​វា​នឹង​បង្កឲ្យមាន​ផលប៉ះពាល់​ជា​ថ្នាក់​មួយ​នៅ​លើ​ខ្សែ​សង្វាក់​អាហារ។


សាស្ត្រាចារ្យ NagelKerken និង​មិត្ត​របស់​លោក​គឺ​សាស្ត្រាចារ្យ Sean Connell មកពី​ផ្នែក​បរិស្ថាន​សមុទ្រ​នៃ​សាកលវិទ្យាល័យ Adelaide បានធ្វើការ​ទៅលើ ការវិភាគ​ទិន្នន័យ​ពិសោធន៍​ដែល​បានចេញ​ផ្សាយ​ចំនួន​៦៣២ និង​ធ្វើការ​សិក្សា​ដោយ​គ្របដណ្តប់​ពី​ចំណុច​តំបន់​ត្រូពិក​រហូត​ទៅដល់​ដែនទឹក​តំបន់​អាក់​ទិ​ក ហើយក៏​មាន​ជួរ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ពី​ផ្កាថ្ម​ប៉ប្រះ​ទឹក តាមរយៈ​ព្រៃ​ក្នុង​ទឹក​ដែល​ពោរពេញ​ទៅ​ដោយ​សារាយ kelp ទៅកាន់​មហាសមុទ្រ។


សាស្ត្រាចារ្យ Connell បាន​និយាយថា “​យើង​បាន​ដឹង​ខ្លះៗ អំពី​របៀប​ទាក់ទង​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ ដែល​នឹង​ប៉ះពាល់​ដល់​បរិស្ថាន​សមុទ្រ​” ​។ “​រហូតមកដល់​ពេលនេះ ស្ទើរតែ​គ្មាន​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ការពិនិត្យ​គុណភាព និង​សក្តានុពល​នៃ​ការផ្លាស់ប្តូរ​ទស្សនៈ​ជា​សកល​នោះទេ​។ ចំពោះ​ការវាយតម្លៃ​បរិមាណ ជាធម្មតា​គេ​បាន​ផ្តោតទៅលើ​ភាព​តានតឹង​តែមួយ ឬ​ប្រព័ន្ធ​អេកូឡូស៊ី​តែមួយ ឬក៏​ប្រភេទ​តែមួយ។


“​ការវិភាគ​នេះ​រួមបញ្ចូល​គ្នា​នូវ​លទ្ធផល​នៃ​ការពិសោធន៍​ទាំងអស់ ដើម្បី​សិក្សា​ពី​ផលប៉ះពាល់​រួមបញ្ចូល​គ្នា​នៃ​ភាព​តានតឹង​ដ៏​ច្រើន​នៅលើ​សហគមន៍​ទាំងមូល រួមបញ្ចូល​ទាំង​ប្រភេទ​សត្វ​និង​វិធានការ​ផ្សេងគ្នា ក្នុង​អន្តរកម្ម​ឆ្លើយតប​ទៅ​នឹង​ការ​ផ្លាស់ប្តូរ​អាកាសធាតុ​”​។​



ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា វា​នឹង​ត្រូវមាន “​ក​ម្រិត​វិសាលភាព​” សម្រាប់​ការ​ផ្សាំ​នឹង​អាកាសធាតុ​ថ្មី​នៃ​បញ្ហា​កម្តៅ​ទឹក​ និង​អាស៊ីដកម្ម ។ មាន​ប្រភេទ​សត្វ​មួយចំនួន​ដែល នឹង​អាច​គេច​ផុតពី​ផលប៉ះពាល់​អវិជ្ជមាន​នៃ​ការបង្កើន​ឧស្ម័ន CO2 ដោយ​រំពឹងថា នឹង​កាត់បន្ថយ​ចំនួន​ដ៏​ធំ​នៃ​ប្រភេទ​សត្វ​ចម្រុះ​ដ៏​សម្បូរបែប​នៅ​ទូទាំង​ពិភពលោក​។ ករណី​លើកលែង​មួយ​នឹង​ក្លាយជា​អតិសុខុមប្រាណ ដែល​ត្រូវបាន​គេ​រំពឹងថា​នឹង​អាចធ្វើឲ្យ​ចំនួន​សត្វ​ចម្រុះ​ដ៏​សម្បូរបែប​អាច​កើនឡើង។​


ចាប់ពី​ចំណុច​នៃ​ក​ម្រិត​ចំណី​សរុប ផលិតកម្ម​ជាបឋម​ចាប់ពី​ធារាសុខុមប្រាណ​​​ដ៏​តូច​ជាងគេ​បំផុត ត្រូវបាន​គេ​រំពឹងថា​នឹង​កើន​ឡើង​នៅក្នុង​ទឹក​ក្តៅ​នេះ ប៉ុន្តែ​ជា​ញឹកញាប់​មិនបាន​ប្រែ​ទៅជា​ផលិតកម្ម​បន្ទាប់បន្សំ (​ដូចជា zooplankton និង​ត្រី​តូចៗ​) ដែល​បានបង្ហាញ​ភាព​ថយចុះ​នៃ​ផលិតភាព​នៅក្រោម​អាស៊ីដកម្ម​នៃ​មហាសមុទ្រ​នោះទេ​។​


“​ជាមួយនឹង​អត្រា​ខ្ពស់​នៃ​ការរំលាយ​អាហារ​នៅក្នុង​ទឹក​ក្តៅ ដូច្នេះហើយ​តម្រូវការ​កាន់តែច្រើន​សម្រាប់​ចំណី ដោយមាន​ភាពខុសគ្នា​មួយ ជាមួយនឹង​ចំណី​ដែលមាន​សម្រាប់​ប្រភេទ​មំសាសី ជា​ត្រី​មាន​ទំហំ​ធំ​ដែល​ឧស្សាហកម្ម​នេសាទ​បាន​ផ្អែកលើ​”។ នេះ​បើតាម​សាស្ត្រាចារ្យ Nagelkerken បាន​និយាយឲ្យដឹង​។ «​វា​នឹងមាន​ការដួលរលំ​នៃ​ប្រភេទ​សត្វ តាំងពី​កំពូល​នៃ​ខ្សែសង្វាក់​ចំណី​ចុះមក​ក្រោម​»​។



ការវិភាគ​បានបង្ហាញ​ថា ជាមួយនឹង​កម្តៅ​ទឹក​ឬ​អាស៊ីដកម្ម​កើនឡើង ទាំងពីរ​នេះ​នឹងមាន​ផលប៉ះពាល់​ដែលជា​គ្រោះមហន្តរាយ​លើ​ប្រភេទ​ជម្រក​សត្វ ជា​ឧទាហរណ៍​ផ្កាថ្ម អយ​ស្ទ័​រ​និង​លៀស​ជាដើម​។ រាល់​ការផ្លាស់ប្តូរ​នៃ​បញ្ហា​សុខភាព​បន្តិច​នៅក្នុង​ទី​ជម្រក អាច​នឹងមាន​ផលប៉ះពាល់​ដ៏​ធំ​ទូលាយ ទៅលើ​ជួរ​ដ៏​ធំ​នៃ​ប្រភេទ​សត្វ​លើ​ថ្ម​ប៉ប្រះ​ទឹក​ដែល​នៅ​ជិត​កំពង់ផែ៕


NYCity Today




បម្រែបម្រួល​អាកាសធាតុ​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ប្រភេទ​សត្វ​សមុទ្រ​ចម្រុះ​ដ៏​ច្រើន​លើសលប់

Post a Comment

0 Comments

Close Menu