Ad Code

លោក Mauricio Pochettino ឈ្នះ​រង្វាន់​អ្នកចាត់ការ​ឆ្នើម​ប្រចាំខែ​នៅ Premier League

អ្នកចាត់ការ​របស់​ក្លិប​មាន់​ខ្នាយ​មាស Spurs​លោក Mauricio Pochettino បានឈ្នះ​រង្វាន់​អ្នកចាត់ការ​ឆ្នើម​ប្រចាំខែ​នៅ​ក្របខណ្ឌ​បាល់ទាត់​កំពូល​អង់គ្លេស Barclays Premier League ក្រោយពី​ដឹកនាំ​ក្រុម​ឈ្នះ​ទាំង​៣​ប្រកួត​អំឡុង​ខែកញ្ញា​កន្លងទៅ។


សូម​បញ្ជាក់​ថា នេះ​គឺជា​លើក​ទី​២​ហើយ​ដែល​អតីត​ខ្សែការពារ​ស្ថិត​នៅ​ក្នុង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ម្នាក់​នេះ ឈ្នះ​រង្វាន់​មួយ​នេះ ក្រោយពី​ធ្លាប់​ពី​បាន​ឈ្នះ​វា​ម្តង​កាលពី​ខែតុលា​ឆ្នាំ​២០១៣ អំឡុង​រជ្ជកាល​របស់​លោក​ជាមួយ​ក្លិប Southampton។


ក្រោយពេល​មាន​រដូវ​កាល​ត្រ​ដាប​ត្រ​ដួល  ជា​កន្លែង​ដែល​ក្រុម​មួយ​នេះ​ខកខាន​ឈ្នះ​ការប្រកួត​ណាមួយ​ក្នុងចំណោម​៤​ប្រកួត​បើកឆាក​រដូវ​កាល​ដំបូង​របស់​ពួកគេ​នោះ ក្លិប​នៅ​ក្រុង​ឡុង​ដ៏​ភាគ​ខាងជើង​មួយ​នេះ ដណ្តើមបាន​ពិន្ទុ​អតិបរមា​សម្រាប់​ការប្រកួត​របស់ខ្លួន​កាលពី​ខែ​មុន។


ក្រុម​មួយ​នេះ រកបាន​ជ័យជំនះ​១-០​លើ​ក្រុម Sunderland ក៏ដូចជា​ក្រុម Crystal Palace មុន​ពេល​ផ្តួល​ក្រុម​ជើង​ខ្លាំង Man City​មិន​ឲ្យ​ងើបមុខ​រួច​ក្នុង​លទ្ធផល​ពិន្ទុ​៤-១ នៅក្នុង​ទឹកដី White Hart Lane ខណៈ​ដែល​ក្រុម​របស់​លោក Pochettino ចាប់ផ្តើម​ឡើង​តារាង​ជា​បន្តបន្ទាប់​នោះ។


លោក Pochettino បាន​និយាយប្រាប់​វេបសាយ​របស់​ក្លិប​ថា លោក​ពិតជា​សប្បាយចិត្ត​ខ្លាំង​នឹង​ការទទួលបាន​រង្វាន់​ពោ​ពេញ​ដោយ​កិត្យានុភាព​មួយ​នេះ ហើយ​លោក​សូម​សន្យា​ថា នឹង​ប្រឹងប្រែង​តទៅទៀត ដើម្បី​ជួយ​ក្រុម​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​របស់​ខ្លួន៕



លោក Mauricio Pochettino ឈ្នះ​រង្វាន់​អ្នកចាត់ការ​ឆ្នើម​ប្រចាំខែ​នៅ Premier League

Post a Comment

0 Comments

Close Menu