Ad Code

ប្រធាន​ក្រុមហ៊ុន Atlasklinikken នៅ​ប្រទេស​បារាំង​នឹង​ប្រគល់​វត្ថុ​បុរាណ​២​ដុំ​និង​វត្ថុ​សិល្បៈ​៩​ដុំ​ដល់​កម្ពុជា​វិញ

ភ្នំពេញ ៖ លោក ម័​រ​ធិ​ន បូ​ស្ទ័​រ​រូដ (Morten Bosterud)  ប្រធាន​ក្រុមហ៊ុន Atlasklinikken នៅ​ប្រទេស​បារាំង នឹង​ប្រគល់​វត្ថុ​បុរាណ​ចំនួន​២​ដុំ និង​វត្ថុ​សិល្បៈ​ចំនួន​៩ ដុំ ដល់​រាជរដ្ឋាភិបាល​កម្ពុជា​វិញ​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥ ខាងមុខ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស​កម្ពុ​ជា។


សេចក្តី​ប្រកាស​ចុះ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹង​ថា តាមរយៈ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​នៅ​ទីក្រុង​ប៉ា​រី​ស លោក ម័​រ​ធិ​ន បូ​ស្ទ័​រ​រូដ (Morten Bosterud) ប្រធាន​ក្រុមហ៊ុន Atlasklinikken របស់​ន័​រវេ​ស បាន​ប្រគល់​វត្ថុ​បុរាណ​ខ្មែរ​ពី​ការ​ប្រមូល​ទុក​ផ្ទាល់ខ្លួន​របស់​លោក​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​វិញ​។ វត្ថុ​ដែល​ប្រគល់​ឲ្យ​វិញ​នោះ​រួមមាន ទី​១-​ព្រះ​កេស​ព្រះ​ឥសូរ សម័យ​អង្គរ​សតវត្ស​ទី​៩ រចនាប័ទ្ម​ព្រះ​គោ -​ព្រះ​កេស​ទេព ភេទ​ប្រុស សម័យ​អង្គរ​ចុង​សតវត្ស​ទី​១២ និង​ដើម​សតវត្ស​ទី​១៣ រចនាប័ទ្ម​បាយ័ន និង​ទី​២- វត្ថុ​សិល្បៈ​ចំនួន​៩ ដុំ​ផ្សេងទៀត (​ពុំ​មែន​ជាវ​ត្ថុ​បុរាណ​ពិត​ទេ​) ដោយ​ផ្អែកលើ​ការធ្វើ​កោសល្យវិច័យ​យ៉ាង​ម៉ត់ចត់​ពី​អ្នកជំនាញ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ។


តាម​សេចក្តី​ប្រកាស​បាន​បញ្ជាក់​ថា លោក​ម័​រ​ធិ​ន បូ​ស្ទ័​រ​រូដ នឹង​ប្រគល់​វត្ថុ​បុរាណ​ខ្មែរ​ទាំង​២ និង​វត្ថុ​សិល្បៈ​ចំនួន​៩ ដុំ​នោះ ជូន​លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង រដ្ឋមន្ត្រី ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដោយមាន​វត្តមាន​ចូលរួម​របស់​លោក​ជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិច​ត្រ​សិល្បៈ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​ពិធី​ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥ វេលា​ម៉ោង​១៥ និង​៣០ នៅ​សារមន្ទីរ​ជាតិ​នាទី​ក្រុងភ្នំពេញ។


បន្ទាប់ពី​ពិធី​ប្រគល់​នេះ លោក ម័​រ​ធិ​ន បូ​ស្ទ័​រ​រូដ នឹង​ត្រូវ​បាន​បំពាក់​គ្រឿង​ឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​មហា​សេរី​វឌ្ឍន៍ ដោយ​លោកជំទាវ ភឿង ស​កុ​ណា នៅ​ទីស្តីការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​ការ​ប្រគល់​វត្ថុ​បុរាណ​ខ្មែរ​ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​វិញ​៕



ប្រធាន​ក្រុមហ៊ុន Atlasklinikken នៅ​ប្រទេស​បារាំង​នឹង​ប្រគល់​វត្ថុ​បុរាណ​២​ដុំ​និង​វត្ថុ​សិល្បៈ​៩​ដុំ​ដល់​កម្ពុជា​វិញ

Post a Comment

0 Comments

Close Menu