Ad Code

ទស្សនកិច្ច​របស់​លោកវ៉្លាឌីមៀរ ពូទីន ទៅកាន់​ប្រទេស​ជប៉ុន លើកពេល​គ្មានកំណត់

ការធ្វើ​ទស្សនកិច្ច​របស់លោក​វ៉្លាឌីមៀរ ពូទីន ​ទៅកាន់​ប្រទេសជប៉ុននោះ ត្រូវបាន​លើកពេល​​ដោយគ្មានកំណត់ នោះក៏ដោយសារ​តែមាន​ការ​ខឹង​សម្បា​ដោយក្រុង​តូក្យូ ចំពោះ​ក្រុង​មូស្គូ ដែល​កាន់​ក​ាប់​​ទឹកដី​​មានជម្លោះ​​អស់រយៈពេល​​មួយ​ដ៏​យូរ​មកហើយ​ ព្រមទាំង​មានបញ្ហា​ដែល​រុស្ស៊ី ជាប់ពាក់ព័ន្ធ​នៅក្នុង​ជម្លោះ​សីុរ​ី ថែមទៀត​ផង។


តាមការ​គ្រោង​ទុក​ ប្រធានា​ធិបតី​រុស្សី នឹង​​ត្រូវធ្វើទស្សនកិច្ច​​មកកាន់​ក្រុង​​តូក្យូ នៅដំណាច់​​ឆ្នាំនេះ ដើម្បី​បើ​កកិច្ច​ពិភាក្សា​​ជាមួយ​នាយក​រដ្ឋ​មន្ដ្រី​ជប៉ុន​ លោក​សីុនហ្សូ អាបេ ស្ដីអំពី​ទឹកដី​នៅ​ភាគខាង​ជើង​នោះ គឺក្រុមកោះចំនួន​៤​ដែល​​ដណ្ដើម​កាន់​កាប់ពី​ប្រទេស​ជប៉ុន ដោយ​អតីត​សហភាពសូវៀត​ តាំងតែពី​​សង្គ្រាម​លោក​លើក​ទីពីរ​បានបញ្ចប់​ទៅ។


ជម្លោះ​ដីកោះ​នោះហើយ​ដែល​បានធ្វើ​ឲ្យ​ប្រទេស​ទាំងពីរនេះ​ខកខាន​មិនបានចុះហត្ថ​លេខា​លើសន្ធិសញ្ញា​សន្ដិភាព​​ក្រោយ​សង្គ្រាម​​នោះ ហើយ​ទំនាក់ទំនង​ប្រែក្លាយ​ទៅជា​ស្រអាប់​​រវាង​រដ្ឋាភិបាល​បន្ដបន្ទាប់​មក​ទៀតនោះ។


ជប៉ុន បាន​ចោទប្រកាន់​រុស្ស៊ី​ថា ធ្វើ​មិន​ឲ្យ​​បាន​សម្រេច​​ទាក់​ទិន​ទៅនឹង​បញ្ហា​ដីកោះ​ដែល​​ត្រូវ​បាន​​គេស្គាល់ថា ជា​ប្រជុំកោះ Kurils ដែល​បច្ចុប្បន្ន​​នៅក្នុង​ទឹកដី​របស់រុស្ស៊ីនោះតាមរយៈ​​ការ​ធ្វើ​ទស្សនកិច្ច​​កាលពីពេលថ្មីៗនេះ ដោយ​មន្ដ្រី​​នយោបាយ​ជាន់ខ្ពស់​​ ក្នុងនោះមាន​​ទាំង​នាយក​រដ្ឋមន្ដ្រី​រុស្ស៊ី លោក​ឌីមីទ្រី ម៉េដវីដេវ​ ផង​ដែរ។ ក្រុម​មន្ដ្រី​ជប៉ុន បាននិយាយថា គេ​កំពុង​​តែ​បារម្ភ​អំពីករណី​ដែល​រុស្ស៊ី លូក​លាន់​ចូលទៅ​ក្នុង​រឿង​ប្រទេស​រុស្ស៊ី ដែល​នៅក្នុង​​ប្រទេស​នោះ​រុស្ស៊ី​ បានទម្លាក់​គ្រាប់បែក​ទៅលើក្រុមឧទ្ទាម​ដែលប្រឆាំង​នឹង​​ប្រធានាធិបតី​ស៊ីរី លោក​បាសា អាល់ អាសាដ ដូចដែល​​ក្រុង​មូស្គូ បាន​ប្រកាស​​អះអាង​ក៏​ដូចជា​ការ​ទម្លាក់​គ្រាប់បែក​នោះ​ទៅ​​លើ​ទី​តាំង​ឈរជើង​​ដោយ​​ក្រុមរដ្ឋ​ឥស្លាម​នោះផង​ដែរ។


កាសែត Kyodo News បានកត់ត្រា​ប្រភព​នានា​ដោយ​មិនបញ្ចេញ​ឈ្មោះរបស់​​រដ្ឋាភិបាល​ជប៉ុន ដោយ​និយាយ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​ពូទីន មកកាន់ប្រទេស​ជប៉ុននោះ ពិបាក​​នឹង​កំណត់​ឲ្យបានច្បាស់លាស់​ណាស់​រហូត​​​ដល់​ដំណាច់​ឆ្នាំនេះ ដោយ​បន្ថែមថា ការ​វាយប្រហារ​​តាមផ្លូវអាកាស​របស់រុស្ស៊ី ​នៅក្នុង​​ប្រទេស​ស៊ីរី គឺជារឿង​ដែលពិបាក​នឹង​​សម្រប​សម្រួល។ លោក​ពូទីន មិនមានឈ្មោះ​នៅក្នុង​បញ្ជី​ថ្នាក់ដឹកនាំ​ G7 ដែលនឹង​ចូល​រួម​ជំនួបប្រជុំ​កំពូល​នៅប្រទេស​ជប៉ុន​ នា​ឆ្នាំ​ក្រោយ​នោះ​ទេ បន្ទាប់ពី​ប្រទេស​រុស្ស៊ី រងការ​កម្ចាត់​ចេញ​ពី​ក្រុម​​ប្រទេស​ទាំង​នោះ ដោយសារតែ​​រុស្ស៊ី បាន​ដាក់​តំបន់​ Crimea ឲ្យក្លាយ​ទៅជា​ឧបសម្ព័ន្ធ​កាលពីឆ្នាំទៅមិញ៕


The Guardian



ទស្សនកិច្ច​របស់​លោកវ៉្លាឌីមៀរ ពូទីន ទៅកាន់​ប្រទេស​ជប៉ុន លើកពេល​គ្មានកំណត់

Post a Comment

0 Comments

Close Menu