Ad Code

ករណី​Ebola​នៅ​សៀរ៉ាឡេអូន​អាច​នឹង​បំបែក​ចេញ​ជា​ពីរ​ផ្នែក​ ខណៈ​ពេល​ដែល​ចក្រភពអង់គ្លេស បាន​ធ្វើ​សកម្មភាព​ទាន់​ពេល​វេលា

ករណីនៃ​​ជំងឺ Ebola នៅប្រទេស​​សៀរ៉ា​ឡេ​អូន អាចនឹង​កាត់បន្ថយ​បានដល់​ទៅ​៥០ភាគ​រយ​ ខណៈពេលដែល​ចក្រភពអង់គ្លេស បាន​ដាក់​បន្ថែម​​គ្រែ​អ្នកជំងឺ​​នៅតាម​​មជ្ឈមណ្ឌល​ព្យាបាល ដែលនេះ​ជា​​វិធានការ​​ទប់​ទល់​មួយ​ ហើយ​ដែល​បានត្រៀម​​លក្ខណៈ​មុនពេល​​វេលា​​ដល់ទៅ​មួយខែ​មុន។ របាយការណ៍ថ្មី​មួយ​បាន​​លើកយក​មកអធិប្បាយ​​យ៉ាងនេះ។


ក្រុមអ្នកសិក្សា​ស្រាវជ្រាវ​នៅឯសាកលវិទ្យា​ល័យ​ London School of Hygiene and Tropical Medicine (LSHTM) លើកឡើង​ថា កិច្ច​ខិត​ខំប្រឹង​ប្រែង​ក្នុង​ការផ្ដល់​ជំនួយ​ដោយ​ចក្រ​ភព​អង់​គ្លេស ត្រូវបានធ្វើ​ឲ្យ​ប្រសើរ​ឡើង​ ខណៈ​ពេល​​ដែល​មនុស្ស​ប្រមាណ​៧,៥០០នាក់​ អាចនឹង​ត្រូវ​បាន​​បង្ការ​ពីការចម្លង​​វីរុស​មរណៈនោះ។


នៅអំឡុងពេល​រៀបចំចេញជា​​គម្រោង​នេះ ចក្រភព​អង់គ្លេស បានរៀបចំ​​ដំឡើង​គ្រែ​សម្រាប់​ព្យាបាល​បានជាង​១,៥០០​គ្រែទៅហើយ នៅ​ក្នុង​​មជ្ឈមណ្ឌល​​សហគមន៍​ទាំងឡាយ​ ហើយ​ថែម​ទាំងរៀបចំ​គ្រែ​​ចំនួន១,២០០​គ្រែ​ផ្សេងទៀត​នៅ​ក្នុង​មជ្ឈមណ្ឌល​សម្រាប់ព្យាបាល​អ្នកជំងឺ​ Ebola តាម​លក្ខណៈឯក​ទេស​តែម្ដង។


ដោយឡែក​អង្គការ​​សុខភាព​ពិភពលោក​បាន​និយាយថា មនុស្ស​១៣,៩៤៥​នាក់ ធ្លាក់​ខ្លួន​ឈឺ​រវាង​ខែកញ្ញា ​ឆ្នាំ​២០១៤ និង​ខែកុម្ភៈ ឆ្នាំ​២០១៥។ សាស្ដ្រាចារ្យ​ឧទ្ទេសនាម​នៃសាកល​វិទ្យាល័យ​ LSHTM ពាក់ព័ន្ធ​នឹង​​ជំងឺ​ឆ្លង​ លោក​វេជ្ជ​បណ្ឌិត Adam Kucharski ព្រមទាំង​សហ​សេវិក​​របស់លោក​និយាយថា ការជាក់​ទាក់ទង​របស់​ចក្រភពអង់គ្លេសនេះ ​បានជួយ​​សង្គ្រោះ​​ជីវិត​មនុស្ស​បាន​៤០,០០០នាក់។ ទោះជា​យ៉ាង​ណា​ក្ដី ក៏​ករណី​ដែលមានការ​​បាត់បង់ជីវិត​ដ៏ច្រើន​សន្ធឹក​សន្ធាប់​នោះ​វិញ គួរ​ណាស់តែ​ត្រូវ​បង្ការ​ដោយ​ចក្រភពអង់គ្លេស ធ្វើ​អន្ដរាគមន៍​ទាន់​ពេល​វេលា។


លោកបណ្ឌិត​សាស្ដ្រាចារ្យ John Edmunds បាន​លើក​​ឡើងថា មានការ​លើក​យក​​មកទិតៀន​ជាច្រើន​ចំពោះ​សហគមន៍​អន្ដរ​ជាតិ​ ព្រោះតែ​​ការ​ឆ្លើយតប​ទៅនឹង Ebola មានភាព​​យឺតយ៉ាវ។


លោកបាន​បន្ថែមថា ការ​វិភាគ​របស់​យើង​ខ្ញុំ បង្ហាញ​ឲ្យឃើញថា ការដាក់គ្រែ​សម្រាប់​ព្យាបាល​​នៅទីកន្លែង​សម្រាប់ព្យាបាល​ដោយ​ត្រៀមចាំ​ជាស្រេច​រយៈពេល​មុន​មួយខែ​នោះ អាច​​នឹង​ជួយ​កាត់​បន្ថយ​បាននូវ​​ទំហំ​នៃការ​រាល​ដាលនៃ​ជំងឺ Ebola ហើយ​បាន​ជួយ​សង្គ្រោះ​បង្ការដោយសក្ដានុពល​ចំពោះជីវិត​មនុស្ស​យ៉ាង​​ច្រើន​ថែមទៀត​ផង។


លោក Edmunds បានទាំងថ្លែង​ថា ការ​ចម្លង​​រាលដាលធ្លាប់បាន​បង្ហាញ​ប្រាប់​ឲ្យ​ដឹង​​ហើយ​ថា វា​ជាមេរៀន​មួយ​សម្រាប់​បណ្ដា​ប្រទេស​​​ទាំង​ឡាយដែល​បញ្ជូន​ជំនួយ​មក​ឲ្យ​ប្រទេស​ដែល​កំពុង​ប្រឈម​នឹង​​ការ​រាលដាល​នៃ​ជំងឺ​ Ebola ដូចជា​ប្រទេសសៀរ៉ាឡេអូននេះ៕


 



ករណី​Ebola​នៅ​សៀរ៉ាឡេអូន​អាច​នឹង​បំបែក​ចេញ​ជា​ពីរ​ផ្នែក​ ខណៈ​ពេល​ដែល​ចក្រភពអង់គ្លេស បាន​ធ្វើ​សកម្មភាព​ទាន់​ពេល​វេលា

Post a Comment

0 Comments

Close Menu