Ad Code

កិច្ចព្រមព្រៀង​មួយចំនួន​៥​ ត្រូវ​បាន​ចុះហត្ថលេខា​ក្រោយ​ជំនួប​រវាង​សម្ដេច​តេ​ជោ និង​ឯកឧត្ដម​ប្រធានាធិបតី​ចិន​

ពិធីសារ​ស្ដីពី​កិច្ចព្រមព្រៀង​សាងសង់​ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេ​ជោ កិច្ចព្រមព្រៀង​ផ្ដល់​ថវិកា កិច្ចព្រមព្រៀង​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​ និង​កៅស៊ូ កិច្ចព្រមព្រៀង​ការ​បណ្ដុះ​បណ្ដាល​វិនិយោគ និង​កសិឧស្សាហកម្ម និង​កិច្ច​ប្រមព្រៀង​ទិញ​អង្ករ​ពី​កម្ពុជា​ក្នុង​មួយឆ្នាំ​១០​ម៉ឺន​តោន ដែល​ចាប់​អនុវត្ត​ពី​ឆ្នាំ​២០១៦​តទៅ​ត្រូវ​បាន​ចុះហត្ថលេខា ក្រោយ​ជំនួប​ពិភាក្សា​ការងារ​រវាង សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង ឯកឧត្ដម ស៊ី ជិ​ង​ពីង ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​រសៀល​ថ្ងៃទី ១៥ ខែតុលា​ឆ្នាំ​២០១៥ នៅ​វិមាន​រដ្ឋ​ទីក្រុង​ប៉េកាំង។


តាម​បេសកជន​ពិសេស​របស់​ទូរទស្សន៍​ជាតិ​បាន​ឱ្យ​ដឹង​ថា ក្នុង​ជំនួប​ដែល​ពោរពេញ​ដោយ​ភាព​ស្និត​ស្នាល​នេះ ឯកឧត្តម ស៊ី ជី​ង​ពីង បាន​សំដែង​នូវ​ការ​ស្វា​គម​ន៏​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​នៅ​ទីក្រុង​ប៉េកាំង​។ ឯកឧត្តម ស៊ី ជី​ង​ពីង បាន​មាន​ប្រសា​ស​ន៏​អបអរសាទរ​សម្តេច​តេ​ជោ​ដែល​ទទួល​បាន​ការ​គាំទ្រ​ជាប់​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។ ឯកឧត្តម ស៊ី ជី​ង​ពេញ បាន​មាន​ប្រសា​ស​ន៏​ថា ឆ្នាំនេះ​ព្រះមហាក្សត្រ​កម្ពុជា​បាន​យាង​ចូលរួម​ខួប​ទី​៧០​នៅ​ប្រទេស​ចិន ។ ឯកឧត្តម ស៊ី ជី​ង​ពេញ បាន​មាន​ប្រសាសន៍​បន្ត​ថា កន្លង​ទៅនេះ​គណបក្ស​កុម្មុយនីស្ត​ចិន​តែងតែ​គាំទ្រ​ដល់​កម្ពុជា ហើយ​កម្ពុជា​ក៏​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​ប្រទេស​ចិន​ជា​យូរលង់​ណាស់​មក​ហើយ​។ ជា​ការ​ឆ្លើយតប​សម្តេច​តេ​ជោ​នាយក​ដ្ឋ​មន្ត្រី បាន​មាន​ប្រសា​ស​ន៏​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម ស៊ី ជី​ង​ពី​ដែល​បាន​អញ្ជើញសម្តេច​ចូលរួម​កិច្ចប្រជុំ​ពិសេស​របស់​គណ​បក្សនយោបាយ​អាស៊ី និង​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម ស៊ី ជី​ង​ពីង ដែល​បាន​អបអរសាទរ​សម្តេច​ជាប់​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។ សម្តេច​តេ​ជោ​ក៏បាន​មាន​ប្រសា​ស​ន៏​អបអរសាទរ​ដល់​ប្រទេស​ចិន​ដល់​បាន​ប្រារព្ធ​ខួប​លើក​ទី​៧០ និង​អបអរសាទរ​នូវ​សមិទ្ធផល​ដែល​ចិន​មានការ​រីកចម្រើន ជាពិសេស​ចិន​ជា​ប្រទេស​បាន​ចូលរួម​ចំណែក​ផ្តល់​វិភាគទាន​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ​ន៏ សម្ដេច​ក៏បាន​គាំទ្រ​ដល់​គោ​នយោបាយ​សេដ្ឋកិច្ច​ផ្លូវ​សូត្រ​ ដែល​ជា​គំនិត​ផ្ដួចផ្ដើម​ពី​រដ្ឋាភិបាល​ចិន​។ ដោយឡែក​ទាក់ទិន​នឹង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី សម្តេច​បាន​មាន​ប្រសា​ស​ន៏​ថា ជា​កត្តា​សំខាន់​ណាស់​សំរាប់​ប្រទេស​កម្ពុជា និង​ប្រទេស​ក្នុង​តំបន់ កម្ពុជា​នឹង​រៀបចំ​អនុម័ត​នូវ​ឯកសារ​ទាំងឡាយ​ដើម្បី​ចូលរួម​ជាមួយ​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី។ សម្ដេច​ក៏បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ចិន​ដែល​តែងតែ​យកចិត្ត​ទុក្ខ​ដាក់​ព្យាបាល​ព្រះរាជ​សុខភាព​របស់​ព្រះមហាក្សត្រ និង​សម្តេច​ព្រះ​មហាក្សត្រី​កន្លង​ទៅ​នេះ ។​នៅក្នុង​ជំនួប​នេះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ស្នើ​ដល់​ភាគី​ចិន​ឲ្យ​ជួយ​បណ្តុះបណ្តាល​ដល់​យុវជន និង​ស្ត្រី​កម្ពុជា ជាពិសេស​កិច្ច​សហ​ប្រតិបត្តិការ​ឲ្យ​​កាន់តែ​ស៊ីជម្រៅ ។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​នូវ​ជំនួយ​ដែល​ភាគី​ចិន​ជួយ​ដល់​ការសាងសង់​ពហុកីឡាដ្ឋាន​នៅ​កម្ពុជា​ក្នុង​ឱកាស​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២៣។ សម្តេច​តេ​ជោ​ក៏បាន​ស្នើ​ឲ្យ​ភាគី​ចិន​ទិញ​អង្ករ​កម្ពុជា​ឲ្យ​បាន​មួយឆ្នាំ​១០​ម៉ឺន​តោន និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចិន​មាន​កូតា​ថែមទៀត​ក្នុង​ការ​នាំ​អង្ករ​ពី​កម្ពុជា​ចូល​ប្រទេស​ចិន និង​នាំចូល​នូវ​កៅស៊ូ​កម្ពុជា​មកកាន់​ប្រទេស​ចិន​ផង​ដែរ​។ សម្តេច​ក៏បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ចិន​ជំរុញ​អ្នក​វិនិយោគ​ទៅកាន់​ប្រទេស​កម្ពុជា​។​ឆ្លៀត​ក្នុង​ឱកាស​នេះ​សម្តេច​តេ​ជោ​បាន​អញ្ជើញ​ឯកឧត្តម ស៊ី ជិ​ង​ពីង ទៅ​ទស្សនកិច្ច​នៅ​កម្ពុជា​ផង​ដែរ។ ជា​ការ​ឆ្លើយតប ឯកឧត្តម ស៊ី ជិ​ង​ពីង ចង់​ឃើញ​កម្ពុជា​និង​ចិន​មាន​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​ថែមទៀត ឯកឧត្តម ស៊ី ជិ​ង​ពីង​បាន​មាន​ប្រសា​ស​ន៏​ថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​គឺជា​បងប្អូន​ពិត​នៃ​ប្រទេស​ចិន និង​បន្ត​បណ្តុះបណ្តាល​ធនធានមនុស្ស​សំរាប់​ប្រទេស​កម្ពុជា ។ ឯកឧត្តម ស៊ី ជិ​ង​ពីង បាន​បញ្ជាក់ថា នឹង​ជំរុញ​ឲ្យ​មាន​កូតា​នាំ​អង្ករ​ពី​កម្ពុជា​ចូល​ប្រទេស​ចិន​ឲ្យបាន​១០​ម៉ឺន​តោន​ដូច​អ្វី​ដែល​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ស្នើសុំ និង​ជំរុញ​អ្នក​វិនិយោគ អ្នក​ទេសចរណ៍​ចិន​ទៅកាន់​ប្រទេស​កម្ពុជា​ឲ្យ​បាន​កាន់​តែច្រើន ជាពិសេស​ភាគី​ចិន​បាន​ឯកភាព​ផ្តល់​ជំនួយឥតសំណង​ដល់​កម្ពុជា​ចំនួន​១​ពាន់​លាន​យ័ន និង​ជួយ​កសាង​មន្ទីរពេទ្យ​នៅ​ខេត្ត​ត្បូងឃ្មុំ​ផង​ដែរ៕


Nita-16-A-30-FullNita-16-A-31-Full


 




កិច្ចព្រមព្រៀង​មួយចំនួន​៥​ ត្រូវ​បាន​ចុះហត្ថលេខា​ក្រោយ​ជំនួប​រវាង​សម្ដេច​តេ​ជោ និង​ឯកឧត្ដម​ប្រធានាធិបតី​ចិន​

Post a Comment

0 Comments

Close Menu