Ad Code

ជនសង្ស័យ​ម្នាក់​ប្លន់​អ្នក​ហាត់ប្រាណ នៅ​ភ្នំ​ក្រោម ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន



សៀមរាប ៖ ស្ត្រី​ម្នាក់​ត្រូវ​ជនសង្ស័យ​ស្ទាក់​ប្លន់ ដោយ​ប្រើ​កាំបិត​ប័ង​តោ ខណៈ​កំពុង​រត់​ហាត់ប្រាណ នៅលើ​ភ្នំ​ក្រោម​តែ​មិនបាន​សម្រេច​នោះ ក៏​មកប្តឹង​សមត្ថកិច្ច​តាម​ឃាត់ខ្លួន​បាន​ភ្លាមៗ​ផងដែរ​។

ហេតុការណ៍​នោះ​ បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៦ ​ខែតុលា នៅ​ចំណុច សាលា​ឆក​ទាន​ថ្ម ពាក់កណ្តាល​ភ្នំ តាមផ្លូវ​ឡើងលើ​ខ្នងភ្នំ​ក្រោម ស្ថិតក្នុង​ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​សៀមរាប។



​លោក វរសេនីយ៍ឯក សេង វាសនា ប្រធាន​ការិយាល័យ​នគរបាល​ការពារ​បេតិកភណ្ឌ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ សុខ ខៀន ភេទ​ស្រី អាយុ​៤៨​ឆ្នាំ រស់នៅ ភូមិ​ពោធិ៍​ក្រោម សង្កាត់​សៀមរាប ក្រុង​សៀមរាប​។ ស្ត្រី​រងគ្រោះ​តែង​បាន​រត់​ហាត់ប្រាណ​ជាប្រចាំ​នៅ​លើ​ខ្នងភ្នំ​ក្រោម​។ រីឯ​ជនសង្ស័យ​មានឈ្មោះ នុត សំ ហៅ ឃ្លោក អាយុ​១៥​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ទី​៣ សង្កាត់ ចុង​ឃ្នៀស ក្រុង​សៀមរាប​។ មាន​ម្ដាយ​ឈ្មោះ ឡ​ម លៀង និង​ឪពុក ឈ្មោះ នុត សុំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ទី​៣ សង្កាត់ ចុង​ឃ្នៀ​ស ក្រុង​សៀមរាប ខេត្តសៀមរាប។

លោក​បន្ត​ថា នៅពេល​ជនរងគ្រោះ​រត់​ហាត់ប្រាន​មកដល់​ចំនុច​ខាងលើ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​យក​កាំបិត​ប៉ាង​តោ មក​គំរាម សំឡុត​យកប្រាក់ និង​ខ្សែដៃ ហើយ​មាន​ការ​ប្រតាយប្រតប់គ្នា បណ្តាល​ឲ្យ​ជនរងគ្រោះ​របួស​ដៃ​ទាំងពីរ (​ស្រាល​)​។ ជនរងគ្រោះ​បាន​រត់​ចុះមក​ក្រោម​ដើម្បី ប្តឹង​សម​ត្តិ​កិច្ច​ដែល​នៅ​ប្រចាំការ​នៅ​គោលដៅ​នោះ។



​ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ កំលាំង​នគរបាល​ការពារ​បេតិកភណ្ឌ​ដែល​ប្រចាំការ​នៅ​តំបន់​នោះ បាន​សហការ​ជាមួយ ប្រជា​ការពារ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ក៏បាន​ឡើង​ល្បាត​តាម ទៅលើ​ភ្នំ តែ​មិនឃើញ​។​ប៉ុន្តែ​ដោយ​ជនរងគ្រោះ ធ្លាប់​អោយប្រាក់ និង​បាន​ស្គាល់​ជនសង្ស័យ​ច្បាស់ ទើប​សមត្ថកិច្ច​តាម​ចាប់​ជនសង្ស័យ​បាន​នៅផ្ទះ​របស់ខ្លួន ។ ក្នុង​គ្រានោះ​ជនសង្ស័យ​បាន​យក​កាំបិត​ទៅ​លាក់ទុក​នៅ ចំណុច​ខាងលិច​ជ្រុង​ខាងជើង​ខឿន​ប្រាសាទ លើ​ខ្នងភ្នំ​ក្រោម ។ បន្ទាប់ពី កំលាំង​ជំនាញ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ក៏បាន​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​ពាក់ព័ន្ធ​ទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​សៀមរាប យកទៅ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិ​វិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu