Ad Code

ព្រះ​តេជគុណ​ខេត្តកំពង់ធំ និង​កាកបាទក្រហម ​ចែក​អំណោយ​ដល់​គ្រួសារ​ទីទាល់​ក្រ៨១​គ្រួសារ​

កំពង់ធំ ៖ ព្រះសត្ថា​បារមី សៀង សុខ ព្រះ​មេគុណ​ខេត្តកំពង់ធំ និង​ជា​ព្រះ​មុនី​រង្សី​ព្រះ​រាជាគណៈ​កិត្តិយស ព្រះអង្គ​បាន​នាំ​យក​អំណោយ​ចែក​ជូន​ដល់​គ្រួសារ​ទីទាល់ក្រ និង​គ្រួសារ​ជន​ពិការ​ចំនួន ៨១​គ្រួសារ​រួម​សហការ​ជា​មួយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ធំ ចែក​ជូន​ដល់​លោកយាយ​លោក​តា​គ្រួសារ​ក្រីក្រ​ដែល​កំពុងតែ​ជួប​នូវ​ផល​លំបាក​ខ្វះខាត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ ។


លោក ឌុ​ក ស៊ី​ដា នាយិកា​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ​បាន​មានប្រសាសន៍ថា ក្រោម​ការ​យក​ចិត្តទុកដាក់​របស់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​ការ​កាកបាទ​ក្រហម​កម្ពុជា បាន​ជំរុញ​ឲ្យ​មាន​ភ្នាក់ងារ​ស្ម័គ្រ​ចិត្ត​កាកបាទក្រហម គ្រប់​បណ្ដា​ស្រុក​ក្រុង ក្នុង​ខេត្តកំពង់ធំ ក៏ដូចជា​ខេត្ត​ដ៏​ទៃ ក្នុង​ការ​ចុះ​ជួយ​មើល​ថែ​ពី​សុខទុក្ខ​របស់ ប្រជាពលរដ្ឋ ដែល​បាន​ជួបប្រទះ​និង​គ្រោះ​មហន្តរាយ​នានា ដើម្បី​ចាត់វិធានការ​ចុះ​ជួយ​ឲ្យ​បាន​ទាន់​ពេលវេលា ឆ្លើយតប និង​គ្រោះ​មហន្ត​រាយ ដែល​អាច​និង​កើតឡើង ក្នុង​សកម្មភាព​ភ័យ​ធម្មជាតិ និង​ភ័យ​វិបត្តិ​ផ្សេងៗ ដែល​បាន​កើត​ឡើង នៅ​ក្នុង​ភូមិសាស្ត្រ និង​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ សហការ​ផ្តល់​ព័ត៌មាន​ទាំង​ឡាយ​ណា ដែល​ពាក់ព័ន្ធ​ទៅ​នឹង សុខទុក្ខ​នៅក្នុង​មូលដ្ឋាន កន្លងមក​សាខា​កាកបាទក្រហម​កម្ពុជា ខេត្តកំពង់ធំ ដែល​មាន​ឯកឧត្តម អ៊ុត សំអន ជា​ប្រធាន បាន​យកចិត្តទុកដាក់​ដល់​ជីវភាព​ប្រជាពលរដ្ឋ​រងគ្រោះ និង​ខ្វះខាត បាន​ចែក​អំណោយ និង​សាងសង់​លំនៅ​ដ្ឋាន​ជូន គ្រួសារ​ក្រីក្រ​ជាច្រើន​កន្លែង​ផង​ដែរ។


ព្រះ​សត្ថា​បារមី សៀង សុខ ព្រះ​មេគុណ​ខេត្តកំពង់ធំ និង​ជា​អនុប្រធាន​កិត្តិយស​សាខា​កាកបាទ​ក្រហមកម្ពុជា សាខា​ខេត្តកំពង់ធំ បាន​មាន​សង្ឃ​ថេរៈ​ដីកា​ថា ដោយ​ព្រះអង្គ​យល់​ឃើញ​ថា ញាតិ​ញ៉ម ពុទ្ធបរិស័ទ​មួយចំនួន ជួប​ និង​ភាព​ខ្វះខាត និង​ទីទាល់​ក្រ ទើប​ចង់​ជួយ​រំលែក​ភារៈ​របស់​រាជ​រដ្ឋាភិ​បាល ជា​មួយ​នឹង​កាកបាទក្រហម​ចែក រំលែក​ស្បៀង ​និង​គ្រឿង​ឧបភោគបរិភោគ​មួយចំនួន​ដល់​គ្រួសារ​ទី​ទាល់ក្រ ដែល​ជា​ទឹកចិត្ត​របស់​ញាតិញោម​បាន​យក​មក ប្រគេន​ដល់​ព្រះសង្ឃ ហើយក៏​ជា​តួនាទី​របស់​ព្រះសង្ឃ​មួយ​ដែរ ក្នុង​ការ​ចូលរួម​ជាមួយ​វិស័យ​មនុស្សធម៌ ដោយ​ព្រះសង្ឃ​មិនមែន​ត្រឹម​តែ​ឆាន់​ហើយ​សឹង​នោះ​ទេ គឺ​ព្រះសង្ឃ​ ត្រូវ​ចូលរួម​ចែករំលែក​ទ័យ​ទាន​ដល់​ញាតិញោម តែ​អាត្មា​ឲ្យ​តែ អង្ក តែ និង​គ្រឿង​ឧ​បរិភោគ​តែប៉ុណ្ណោះ ដោយ​អាត្មា​មិន​ឲ្យ​ឆ្នាំង​ដល់​ញាតិញោម​ទេ​ឆ្នាំង​គឺ​ទុក​នៅ​វត្ត ទុក​ឲ្យ​ញាតិញោម​រក​ឆ្នាំ​ដោយ​ខ្លួនឯង តែបើ​អាត្មា​ឲ្យ​ឆ្នាំង​ទៀត ញាតិញោម​មិន​មាន​ការ​ប្រឹងប្រែង​ខ្នះខ្នែង​ទេ ដោយ​ខ្លួនឯង​ទេ។


ក្នុង​ពិធី​ចែក​អំណោយ​ដល់​គ្រួសារ​ទី​ទាល់ក្រ ក្នុង​មួយ​គ្រួសារ​ទទួល​បាន អង្ក​២៥​គ​.​ក មី ២០​កញ្ចប់ ទឹកត្រី តឹក​ស៊ីអ៊ីវ ២​ដប ស្ករស ១​គ​.​ក តែ​១​កញ្ចប់ ទឹកក្រូច ៤​កំប៉ុង ថវិកា​១​ម៉ឺន​រៀល និង​ធូប​ទៀន ជូន​ដល់​លោកយាយ លោកតា និង​គ្រួសារ​ទី​ទាល់ក្រ ស្ថិតនៅ​វត្ត​ឥន្ទ្រីយ៍​សំ​វរៈ ហៅ​វត្ត​កំពង់ធំ​ស្ថិតនៅ​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ៕


Nita-21-A-49-FullNita-21-A-50-FullNita-21-A-51-Full


 


Nita-21-A-47-FullNita-21-A-48-Full



ព្រះ​តេជគុណ​ខេត្តកំពង់ធំ និង​កាកបាទក្រហម ​ចែក​អំណោយ​ដល់​គ្រួសារ​ទីទាល់​ក្រ៨១​គ្រួសារ​

Post a Comment

0 Comments

Close Menu