Ad Code

ប្រជាពលរដ្ឋ​៣៥០​គ្រួសារ​ទទួល​បាន​អំណោយ​ពី​លោក នុត ពុធ​ដា​រ៉ា និង​ចៅអធិការ​វត្ត​សំបួរមាស​

ភ្នំពេញ ៖ លោក នុត ពុធ​ដា​រ៉ា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ដង្កោ រួម​ជា​មួយ​ព្រះ​គ្រូ កុង ពិសី ចៅ​អធិការ​វត្ត​សំបួរមាស បាន​ធ្វើ​ពិធី​ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​លោកតា លោក​យាយ​ប្រមាណ​៣៥០​គ្រួសារ​រស់​នៅ​ក្នុង​ភូមិ​សំបួរ និង​ភូមិ​ម័ល សង្កាត់​ដង្កោ ដោយ​ក្នុង​១​គ្រួសារ​ទទួល​បាន​ថវិកា​១​ម៉ឺន​រៀល និង​ឃី​ត​១​កញ្ចប់ (​រួមមាន អង្ករ​៣​គីឡូក្រាម មី​៤​កញ្ចប់ តែ​៤​កញ្ចប់ ទឹក​សុទ្ធ​២​ដប ទឹកក្រូច​២​កំប៉ុង និង​ទឹកដោះគោ​២​កំប៉ុង) កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០១៥ នៅ​វត្ត​សំបួរមាស ស្ថិត​ក្នុង​ភូមិ​សំបួរ សង្កាត់​ដង្កោ រាជធានី​ភ្នំពេញ។​


លោក នុត ពុធ​ដា​រ៉ា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ដង្កោ​បាន​ថ្លែង​អំណរ​ព្រះ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹក​ព្រះទ័យ​របស់​ព្រះ​គ្រូ​ចៅអធិការ​វត្ត​សំបួរមាស ដែល​ព្រះ​គ្រូ​តែងតែ​គិតគូរ​ពី​ការ​លំបាក​នានា​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​មូលដ្ឋាន ដោយ​បាន​ធ្វើ​ពិធី​ចែក​នូវ​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​តែងតែ​បាន​ប្រគល់​នូវ​ទេយ្យវត្ថុ​នានា​ដល់​សាលា​ខណ្ឌ​ដង្កោ ដើម្បី​ធ្វើ​ការងារ​មនុស្សធម៌​ផង​ដែរ​។ ដែល​នេះ​ជា​គំរូ​មនុស្សធម៌​ដ៏​ល្អ​ប្រពៃ​របស់​ព្រះ​គ្រូ​ចៅអធិការ និង​ជា​ការ​ឆ្លុះ​បញ្ចាំង​នូវ​ការ​ផ្សារ​ភ្ជាប់​គ្នា​យ៉ាង​ស្អិត​រមួត រវាង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ។


លោក​អភិបាល​ក៏បាន​លើកឡើង​ពី​ការអភិវឌ្ឍន៍​រីកចម្រើន​របស់​ប្រទេសជាតិ ក្រោម​ការដឹកនាំ របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ និង​មានការ​រីកចម្រើន​លើ​វិស័យ​ព្រះពុទ្ធសាសនា​ផង​ដែរ៕




ប្រជាពលរដ្ឋ​៣៥០​គ្រួសារ​ទទួល​បាន​អំណោយ​ពី​លោក នុត ពុធ​ដា​រ៉ា និង​ចៅអធិការ​វត្ត​សំបួរមាស​

Post a Comment

0 Comments

Close Menu