Ad Code

ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់​ជាក់ស្តែង ​ពី​បទ​ឆក់​កាបូប​លុយ​នៅ​ទួលគោក​

ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌទួលគោក​នៅ​ម៉ោង​៩​ និង​២០​នាទី​ថ្ងៃទី​២៨ ខែតុលា​នេះ​បាន​បង្ហាញមុខ​ជន​សង្ស័យ​២​នាក់​ ដែល​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​លុយ ​កាលពី​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៥វេលា​ម៉ោង​២២​និង​២០​នាទី នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៥២ ផ្លូវ​លេខ​១៣៨ ក្រុម​ទី​៨ ភូមិ​៣ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជ​ធានី​ភ្នំពេញ។


ជនសង្ស័យ​ទាំង​២​នាក់​ទី​១​ត្រូវ​បាន​គេ​ស្គាល់ ឈ្មោះ ចាន់ ហ្គោ ហៅ ហ្គោ ភេទ​ប្រុស​. អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះ​ជួល​ផ្លូវ​លំ ក្រុម​ទី​២ ភូមិ​ទ្រា​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មាន​ជ័យ (​ជា​អ្នក​បើក​ម៉ូតូ​) ។ ទី​២-​ឈ្មោះ ឆាយ វីរ​: ហៅ វីរ​: ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ ស្នាក់នៅ​ផ្ទះ​ជួល ផ្លូវលំ ក្រុម​ទី​២ ភូមិ​ទ្រា​ទី​២ សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌ​មានជ័យ​(​ជា​អ្នក​ធ្វើ​សកម្មភាព​ឆក់​).។ ចំណែក​ជនរងគ្រោះ ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ លឹម ថូ ភេទ​ស្រី អាយុ​៤៨ឆ្នាំ​មុខរបរ​អ៊ុតសក់ ស្នាក់​នៅផ្ទះ​លេខ​៧A ផ្លូវ​លេខ​២៥៣ ក្រុម​៥សង្កាត់​ទឹកល្អក់​ទី​១ ខ្ឌ​ទួលគោក​ក្នុង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ប៉ូលិស​ដកហូត​បាន​លុយ​ដុល្លា​ចំនួន​១០$ទូរស័ព្ទ​ចំនួន​០១​គ្រឿង​ម៉ាក​L Gចិន​ពណ៌​ខ្មៅ កាបូបដៃ​ចំនួន​០១​ពណ៌​ផ្កាឈូក​អុច​ពណ៌​ស​តូចៗ។


មន្ត្រី​ប៉ូលិស​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជ​រងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក អាយ​ខុន​ពណ៌​លឿង​ដោយ​ប្អូនប្រុស​ជា​អ្នក​ឌុប​ត្រឡប់​មកពី​បុណ្យ​នៅ​វត្ត​ព្រែក​ប្រាង្គ ម្តុំ​ព្រែក​ក្តាម ស្រុក​ពញាឮ ខេត្តកណ្តាល នៅពេល​ជិះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ត្រូវ​បាន​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​កាបូប​បាន រួច​បើក​ម៉ូតូ​គេចខ្លួន​តែ​ត្រូវ​បាន​ជនរងគ្រោះ​ស្រែក​ឲ្យ​ជួយ​ពេលនោះ កម្លាំង​ល្បាត​របស់ ប៉ុស្តិ៍​ទឹកល្អក់​ទី​២ ដែល​កំពុង​ល្បាត​នៅ​ក្បែរ​នោះ​ក៏​ជួយ​អន្តរាគមន៍ រហូត​ចាប់​បាន​ជន​សង្ស័យ​ទាំង​២​នាក់​ជាក់ស្តែង​នាំមក​ប៉ុស្តិ៍​ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ចាត់ការ​តាមផ្លូវ​ច្បាប់៕


Nita-28-A-14-FullNita-28-A-15-Full



ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់​ជាក់ស្តែង ​ពី​បទ​ឆក់​កាបូប​លុយ​នៅ​ទួលគោក​

Post a Comment

0 Comments

Close Menu