Ad Code

ចា រិទ្ធី រង​ការរិះគន់​យ៉ាង​ចាស់ដៃ​រឿង​មាន​នារី​កំណាន់ចិត្ត​មិន​ក្រោម​១០០​នាក់​

​ភ្នំពេញ ៖ ថ្មីៗ​នេះ​មាន​បណ្ដាញ​សារ​ព័ត៌មាន​ក្នុងស្រុក​បាន​លើក​កកាយ​សរសេរ​ចុះផ្សាយ​អំពី​រឿងរ៉ាវ​ជីវិត​ស្នេហា​ឯកជន​ក្រៅ​សិល្បៈ​របស់​តារា​សម្តែង​ជំនាន់​ដើម​ និង​ជា​អ្នក​រៀបចំ​ដឹកនាំ​កម្មវិធី​សិល្បៈ​តន្ត្រី​នៅ​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ លោក ចា រិទ្ធី ថា តារា​ប្រុស​រូប​នេះ​ធ្លាប់​ឆ្លងកាត់​ភ្លក់​រសជាតិ​ស្នេហា​ជាមួយ​នារី​វ័យក្មេង​កំណាន់ចិត្ត​មិន​ក្រោម​មួយ​រយ​នាក់​ឡើយ​។ ប៉ុន្តែ​ដំណឹង​នេះ​ត្រូវ​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​មជ្ឈដ្ឋាន​មហាជន។


អ្នក​រៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី​ល្បីឈ្មោះ​ជា​យូរ​ឆ្នាំ ​លោក ចា រិទ្ធី ត្រូវ​បាន​គេ​ចាត់ទុកជា​អ្នក​សិល្បៈ​ដែល​មាន​មន្ត​ស្នេហ៍​ខ្ពស់​មិនធម្មតា​ឡើយ​ ព្រោះ​មាន​នារី​វ័យក្មេង​រូប​ស្រស់​មិន​តិច​នាក់​ទេ​បាន​លង់​ស្នេហ៍ ​និង​ស្ម័គ្រចិត្ត​ព្រម​ប្រគល់​ខ្លួនប្រាណ​ឲ្យ​លោក​ដោយ​មិន​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ចិត្ត​ឡើយ។​ ក្នុង​នោះ​ បើ​គិត​ជា​តួលេខ​នារី​វ័យ​ក្មេងៗ​ដែល​លោក ចា រិទ្ធី បាន​ស្គាល់​ខ្លួនប្រាណ​មាន​ចំនួន​មិន​តិច​ជាង​១០០​នាក់​ទេ​។ ​នេះ​បើ​ផ្អែក​តាម​ប្រភព​ចុះផ្សាយ​របស់​បណ្ដាញ​សារព័ត៌មាន​ក្នុងស្រុក​មួយ​កាលពី​ថ្មីៗ​នេះ។


បន្ទាប់ពី​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ដូច​ការ​លើក​ឡើង​ខាង​នេះ​ ភ្លាមៗ​នេះ​គេ​សង្កេតឃើញ​ទស្សនិកជន ​និង​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួនធំ​បាន​សម្តែង​អារម្មណ៍​ភ្ញាក់ផ្អើល​ស្ទើរ​គ្រប់គ្នា​ ដោយសារ​តួលេខ​នៃ​នារី​កំណាន់ចិត្ត​ដែល​លោក ចា រិទ្ធី ធ្លាប់​ឆ្លងកាត់​ស្គាល់​ខ្លួនប្រាណ​ត្រូវ​បាន​លាតត្រដាង​បង្ហាញ​ជា​សាធារណៈ។ ស្របពេល​ជាមួយគ្នានេះ​ ក៏មាន​មតិ​ខ្លះ​បាន​លើកសរសើរ​ថា​ លោក ​ចា រិទ្ធី ជា​បុរស​មាន​សំណាង​បំផុត​ ដែល​បុរស​ដទៃ​ទៀត​គ្មាន​សំណាង​ធ្វើ​បាន​ដូច​លោក​ឡើយ​។​ ប៉ុន្តែ​ក្នុងនោះ​ក៏មាន​មតិ​ខ្លះ​បាន​រិះគន់​យ៉ាង​ចាស់ដៃ​ផង​ដែរ​ចំពោះ​ទង្វើ​មួយ​នេះ​។​

​ ជាក់ស្ដែង​នៅ​លើ​គណនី​យ​ហ្វេ​ស​ប៊ុ​ក​របស់​ស្ត្រី​ម្នាក់​ឈ្មោះ​ Marady Abeysinghe ថ្មីៗ​នេះ​បាន​សរសេរ​បង្ហោះ​សារ​បញ្ចេញមតិ​រិះគន់ និង​ស្នើ​ឲ្យ​មាន​ករណី​បើក​សំណុំរឿង​ស៊ើប​អង្កេត​លើ​បញ្ហា​នេះ​ផង​ ព្រោះ​ចង់ដឹងថា នារី​វ័យក្មេង​កំណាន់ចិត្ត​មិន​ក្រោម​១០០​ហ្នឹង​វា​ជា​រឿង​ដែល​ព្នៅ​ទៅ​ធ្លាក់​លើ​ដៃ​គាត់​(​ចា រិទ្ធី​) ឬ​គាត់​ដាក់​សំពាធ​លើ​ព្នៅ? ​


កម្ពុ​ជាថ្មី​ ចាប់តាំងពី​ល្ងាច​ថ្ងៃ​ទី​២៧ ខែ​តុលា រហូតមកទល់​ម៉ោង​១០​ព្រឹក ​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៥ បាន​ព្យាយាម​ភ្ជាប់​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ដើម្បី​សុំ​ការ​បកស្រាយ​ពី​សំណាក់​តារា​ប្រុស ​និង​ជា​អ្នក​រៀបចំ​ដឹកនាំ​កម្មវិធី​សិល្បៈ​តន្ត្រី​ប្រចាំ​នៅ​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​លោក ចា រិទ្ធី​ជា​ច្រើនលើកច្រើនសា​ដែរ ​ប៉ុន្តែ​ពេល​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល​ឡើយ​។ ​ដូច្នេះ​យើង​រង់ចាំ​ស្វាគមន៍​រាល់​ការ​ចេញ​មុខ​បំភ្លឺ​បញ្ជាក់​ប្រាប់​ការពិត​ពី​លោក ចា រិទ្ធី នៅ​ពេល​ក្រោយ​៕ Pisey-2015-10-28-full-BPisey-2015-10-28-full-B3 Pisey-2015-10-28-full-B7




ចា រិទ្ធី រង​ការរិះគន់​យ៉ាង​ចាស់ដៃ​រឿង​មាន​នារី​កំណាន់ចិត្ត​មិន​ក្រោម​១០០​នាក់​

Post a Comment

0 Comments

Close Menu