Ad Code

អ្នក​ជំនាញ​ឯកទេស​របស់​WHO​បង្ហាញ​ពី​សញ្ញា​ជោគជ័យ​លើ​ករណី​មួយ​ នៃជំងឺ​ប៉ូលីយ៉ូ ទាំង៣ប្រភេទ

ពិភពលោក​ទាំងមូល​ គួរតែ​បញ្ឈប់​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​ដល់​កុមារ​ប្រឆាំង​នឹង​ករណីមួយ​នៃ​ជំងឺទាំង​៣​ប្រភេទ នៃ​ដំណើរ​កើត​ប៉ូលីយ៉ូ ដែល​បង្ក​ដោយ​វីរុស។ អ្នក​ជំនាញ​ឯកទេស​ផ្នែក​សុខ​ភាព​មួយ​ក្រុម​ បាន​ផ្ដល់​ប្រឹក្សា​យ៉ាង​​នេះ​ដល់​អង្គ​ការ​សុខភាព​ពិភពលោក (WHO)។


មិនមាន​អ្វី​សម្រាប់ព្យាបាល​​ជំងឺ​ប៉ូលីយ៉ូ​នេះ​ឲ្យ​​ជា​សះស្បើយ​បាននោះទេ ដែល​វា​វាយប្រហារ​​ទៅលើ​ប្រព័ន្ធ​ប្រសាទ​ ហើយដែល​អាច​បណ្ដាល​ឲ្យ​​លែង​កម្រើក​ដៃជើង​បាន​តែក្នុងរយៈ​ពេល​ប៉ុន្មាន​ម៉ោង​ បន្ទាប់ពី​រងការ​ចម្លង​វីរុសប៉ូលីយ៉ូ​នោះមក។


ជាទូទៅ​វិញ ករណី​ដែល​អាចបង្ការ​ជំងឺ​នេះ​បាន​គឺ​មានតែផ្ដល់​វ៉ាក់សាំុង​បន្ដក់​ជា​ជំនួស​វិញ​​តែប៉ុណ្ណោះ ដែល​អាច​ទប់ស្កាត់​បាន​ទាំង​គ្រប់​ប្រភេទ​នៃជំងឺ​ប៉ូលីយ៉ូនោះតែម្ដង។


ក្រុមអ្នកវិទ្យាសាស្ដ្រ​ នៅពេល​នេះ​កំពុង​​តែ​ផ្ដល់​ជាអនុសាសន៍​ឲ្យ​ផ្ដល់​វ៉ាក់សាំង​ប្រភេទ​បន្ដក់​តាមមាត់​នេះ​ ដែល​ផ្ដោត​ទៅ​លើ​ប្រភេទ​ជំងឺ​ប៉ូលីយ៉ូ Type1 និង Type 3 រវាងថ្ងៃទី១៧ ខែ​មេសា និងថ្ងៃទី០១ ខែ​ឧសភា ឆ្នាំ​២០១៦ ខណៈ​ពេលដែល​ប៉ូលីយ៉ូ​ប្រភេទ Type 2 វិញ មិនត្រូវបាន​គេរកឃើញ​ទេ តាំង​ពី​ឆ្នាំ​១៩៩៩ មក។


បើតាម​ការ​លើកឡើង​​ដោយ Jon Abramson ដែល​​ជា​ប្រធាននៃ​ក្រុមអ្នក​ជំនាញឯកទេស​នោះ​ថា ពិភព​លោក​បានត្រៀម​រៀបចំ​ក្នុងការ​លុប​បំបាត់​ជំងឺ​មួយនេះ ដូច​ជា​ប្រភេទ​ជំងឺ​អុតតូច ឬ Smallpox នោះដែរហើយ។ យុទ្ធ​នាការ​ចាក់​វ៉ាក់សាំង​ជាកសល​មួយបានផ្ដោត​ទិស​ដៅ​ក្នុង​ការ​​កម្ចាត់​គ្រប់​ប្រភេទ​ (ទាំង៣) នៃប៉ូលីយ៉ូ​នេះ។ ដោយឡែក​​នៅឆ្នាំ​នេះវិញ​​ករណី​ដែល​​កើត​មាន​ប៉ូលីយ៉ូ គឺ​មានតែ​នៅក្នុង​ប្រទេស​ប៉ាគីស្ថាន និង​អាហ្វហ្គានីស្ថាន​ ត្រូវបានរាយការណ៍​អំពី​ករណី​នៃជំងឺ​នេះ៕


Reuters



អ្នក​ជំនាញ​ឯកទេស​របស់​WHO​បង្ហាញ​ពី​សញ្ញា​ជោគជ័យ​លើ​ករណី​មួយ​ នៃជំងឺ​ប៉ូលីយ៉ូ ទាំង៣ប្រភេទ

Post a Comment

0 Comments

Close Menu