Ad Code

ឥទ្ធិពល​របស់​ក្រុម​រដ្ឋ​ឥស្លាម​ISIS ហាក់ដូចជា​លាតសន្ធឹង​យ៉ាង​ឆ្ងាយ​រហូតដល់​អាស៊ី​ប៉ាស៊ីហ្វិក​

ឥទ្ធិពល​របស់​ក្រុម​រដ្ឋ​ឥស្លាម​ISIS លាតសន្ធឹង​កាន់តែ​ឆ្ងាយ​ចេញពី​ទឹកដី​ដែល​ខ្លួន​គ្រប់គ្រង​កាន់កាប់​នៅក្នុង​ប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់​ទៅទៀត​ដោយ​ឈានទៅ​ស្វែងរក​ការជ្រើសរើស​កងកម្លាំង​របស់ខ្លួន​នៅ​ជុំវិញ​ពិភពលោក​ក្នុងនោះ​មាន​ទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ផង​ទៅទៀត​។​


​ ​អ្នកនិពន្ធ​នៃ​ទីភ្នាក់ងារ​ព័ត៌មាន​Associated Press ១០​នាក់​ដែល​ស្ថិតនៅក្នុង​តំបន់​នោះ​ធ្វើ​ការវិភាគ​ពិភាក្សា​ថា​តើ​ចលនា​ជ្រុលនិយម​នេះ​កំពុង​តែមាន​ឥទ្ធិពល​ទៅលើ​ប្រទេស​ទាំង​នោះបាន​ដោយ​របៀប​ណា​ទៅ។



​ ​*​ប្រទេស​អូស្ដ្រាលី​

​ក្រុម​រដ្ឋ​ឥស្លាម​ធ្លាប់មាន​ប្រសិទ្ធភាព​យ៉ាង​ពិសេស​ក្នុងការ​ជ្រើសរើស​ក្រុមមនុស្ស​ដែល​ដើរ​តាម​គន្លង​របស់ខ្លួន​នៅក្នុង​ប្រទេស​អូស្ដ្រាលី​។​មានការ​ប៉ាន់ស្មាន​មួយ​ថា​ជនជាតិ​អូស្ដ្រាលី​១២០​នាក់​ត្រូវបាន​គេ​ជឿថា​កំពុងតែ​វាយ​ប្រយុទ្ធ​ជាមួយ​ចលនា​នេះ​ព្រមទាំង​ជាមួយ​ក្រុម​សកម្មជន​ប្រយុទ្ធ​ដទៃ​ផ្សេងទៀត​នៅក្នុង​ប្រទេស​ស៊ី​រី​និង​ប្រទេស​អ៊ីរ៉ាក់​ដែល​ជំ​នួន​នេះ​វា​ច្រើន​សម្បើម​ទៅហើយ​ដែល​អូស្ដ្រាលី​មាន​ពលរដ្ឋ​របស់ខ្លួន​តែត្រឹម​២៤​លាន​នាក់​នោះ។ នៅមាន​ជនជាតិ​អូស្ដ្រាលី​ជាច្រើន​ថែមទៀត​ដែល​បាន​ដើរ​តាម​គន្លង​របស់​ក្រុម​IS​អំពាវនាវ​ឲ្យ​មានការ​ប្រ​ព្រឹ​ត្ដ​អំពើហិង្សា​នៅក្នុង​ប្រទេស​អូស្ដ្រាលី​តែម្ដង​ក្នុងនោះ​មាន​ក្មេងៗ​ជំទង់​មួយក្រុម​ត្រូវ​ចាប់ខ្លួន​នា​ឆ្នាំនេះ​ដោយ​ជាប់​ការសង្ស័យថា​ធ្វើ​សកម្មភាព​លប​ប្រ​ព្រឹ​ត្ដ​អំពើអាក្រក់​ទៅតាម​ក្រុម​រដ្ឋ​ឥស្លាម​ដោយ​បើក​ការវាយប្រហារ​ទៅលើ​ពិធី​ប្រារព្ធ​ទិវា​នៃ​ទាហាន​ជើងចាស់​Veteran’s Day​។



​នៅក្នុង​សេចក្ដី​បង្គាប់បញ្ជា​មួយ​ដើម្បី​ទប់ស្កាត់​លំហូរ​នៃ​អ្នក​ប្រយុទ្ធ​បរទេស​នោះ​ប្រទេស​អូស្ដ្រាលី​បានកំណត់​ថា​ជា​អំពើ​ប្រ​ព្រឹ​ត្ដបទ​ឧក្រិដ្ឋ​ចំពោះ​ពលរដ្ឋ​របស់​ប្រទេស​ខ្លួន​ដែល​ធ្វើដំណើរ​ទៅកាន់​ផ្នែក​មួយចំនួន​នៃ​ទឹកដី​របស់​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ី​រី​ដែល​ដណ្ដើម​គ្រប់គ្រង​កាន់កាប់​ដោយ​ចលនា​របស់​រដ្ឋ​ឥស្លាម​IS​។



​រដ្ឋាភិបាល​អូស្ដ្រាលី​ក៏បាន​ទាំង​លុបចោល​នូវ​លិខិតឆ្លងដែន​រប​ស់មនុស្ស​ផង​ទាំងឡាយ​ដែល​ខ្លួន​ជឿជាក់ថា​គេ​កំពុង​តែមាន​គម្រោងការ​ទៅ​ចូលរួម​ប្រយុទ្ធ​នៅ​តំបន់​មជ្ឈិមបូព៌ា​នោះ​។​


​ ​ក្រុម​អ្នកជំនាញ​ការមិនយល់​ស្រប​អំពី​ថា​តើ​ហេតុអ្វី​ទើបបានជា​ក្រុម​IS ទទួលជោគជ័យ​យ៉ាង​សម្បើម​នៅក្នុង​ការជ្រើសរើស​អ្នក​ប្រយុទ្ធ​ឬ​យុ​ទ្ធិ​កៈនៅ​ក្នុងប្រទេស​អូស្ដ្រាលី​បាន​ដែល​នោះ​កឺ​ជា​ជោគជ័យ​ទៅលើ​ពហុវប្បធម៌​ជា​ប្រ​វ​ត្ដិ​សាស្ដ្រ​ហើយ​ដែល​អូស្ដ្រាលី​មាន​ពលរដ្ឋ​របស់ខ្លួន​កាន់សាសនា​មូស្លីម​តែត្រឹម​២​ភាគរយ​។​អ្នកជំនាញ​ឯកទេស​មួយចំនួន​លើកឡើងថា​ការពិបាក​ធ្វើ​សមាហរណកម្ម​នៃ​ជន​មូស្លីម​អូស្ដ្រាលី​មួយចំនួន​នោះ​ហើយ​និង​ការ​ផ្ដោតទៅលើ​ក្រុម​ជ្រើសរើស​អ្នក​ប្រយុទ្ធ​របស់​IS ឲ្យ​មកកាន់​ប្រទេស​អូស្ដ្រាលី​។​រដ្ឋាភិបាល​ក៏​រង​បរាជ័យ​ផងដែរ​ក្នុងការ​តាមដាន​ទៅលើ​ពលរដ្ឋ​មួយចំនួន​របស់ខ្លួន​ដែល​ប្រកាន់​រ៉ាឌីកាល់​ភាវូបនីយកម្ម​។



​ ​*​ប្រទេស​ប់ង​ក្លា​ដែ​ស​

​ ​ក្រុម​IS បានប្រកាស​អះអាង​ពី​ការទទួលខុសត្រូវ​នៅក្នុង​ការសម្លាប់​កាលពីពេល​ថ្មីៗ​នៅ​ប្រទេស​បង់​ក្លា​ដែ​ស​ទៅលើ​ពលរដ្ឋ​អ៊ីតាលី​ម្នាក់​និង​ពលរដ្ឋ​ជប៉ុន​ម្នាក់ទៀត​។​ដោយឡែក​រដ្ឋាភិបាល​ប្រទេស​នេះ​បាន​ច្រានចោល​ការអះអាង​ថា​ជា​ប្រការ​ដែល​មិនត្រូវ​បានធ្វើការ​ផ្ទៀងផ្ទាត់​។​ជា​បន្ថែម​ទៅទៀត​នោះ​ប្រទេស​អាស៊ី​ខាងត្បូង​ដ៏​ក្រីក្រ​នេះ​បានឃើញ​ពី​ការកើនឡើង​មួយ​យ៉ាងច្បាស់​ក្នុង​អំពើហិង្សា​ដែល​ត្រូវបាន​ថ្កោលទោស​ទៅលើ​ក្រុម​ឥស្លាម​និយម​រ៉ាឌីកាល់​ក្នុងនោះ​មាន​ទាំង​ការសម្លាប់​Bloggers ៤​នាក់​កាលពីដើម​ឆ្នាំនេះ​ផង​។​


​ភាគច្រើនបំផុត​នៃ​ពលរដ្ឋ​ប់ង​ក្លា​ដែ​ស​ដល់​ទៅ​១៧២​លាន​នាក់​ជា​ជន​មូស្លីម​។​ខណៈពេលដែល​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស​មិន​រវល់​ទាក់ទង​នឹង​សាសនា​ហើយ​ស្ថិតនៅ​ជា​កណ្ដាល​ទៅតាម​ប្រពៃណី​ទៅហើយនោះ​ការលេចចេញ​ឡើង​នៃ​ក្រុម​នយោបាយ​ឥស្លាម​និយម​បាន​បង្កើត​ឲ្យ​មាននូវ​ការបែងចែក​មួយ​ដ៏​ច្បាស់លាស់​រវាង​ក្រុម​មូស្លីម​និយម​កណ្ដាល​និង​ក្រុម​រា​៉ា​ឌី​កាល់​ហើយ​បានរួម​ចំណែក​ដល់​អស្ថិរភាព​នយោបាយ​។​


​នាយករដ្ឋមន្ដ្រី​លោក​Sheik Hasina ធ្លាប់បាន​បង្ក្រាប​ទៅលើ​ក្រុម​រ៉ាឌីកាល់​និយម​និង​ក្រុម​ឥស្លាម​ប្រកាន់​តឹង​៦​ក្រុម​ទៀត​ត្រូវ​រង​ការហាម​ប្រាម​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ​។​ក្រុមអ្នកវិភាគ​និយាយថា​ក្រុម​តូចៗ​មួយចំនួន​ដែល​នៅ​សេសសល់​វិញ​ក៏​បែកខ្ញែក​ពិបាក​គ្រប់គ្រង​ហើយ​បាន​ជាប់ទាក់ទង​ជាមួយនឹង​ក្រុម​ជ្រុលនិយម​សកល​ទៅទៀត​។



​ ​*​ប្រទេស​ឥណ្ឌា​

​​ជន​មូស្លីម​ដែលជា​ពលរដ្ឋ​ឥណ្ឌា​ដល់​ទៅ​១៧២​លាន​នាក់​ត្រូវបាន​គេ​មើលឃើញថា​រង​ការ​បង្អត់​ទទួលរង​ការខ្វះខាត​យ៉ាងខ្លាំង​ហើយ​ថែមទាំង​រង​ការប្រកាន់​សាសន៍​ផង​ទៅ​ទៀតហើយ​ភាព​តានតឹង​ជាមួយ​ពលរដ្ឋ​ដែល​កាន់សាសនា​ហិណ្ឌូ​ភាគច្រើន​បាន​កើតមានឡើង​អស់កាល​ដល់​ទៅ​៧​ទសវត្សរ៍​កន្លងមក​ហើយ​ចាប់តាំងពី​ការបែងចែក​ប្រទេស​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​នៅ​ឆ្នាំ​១៩៤៧​បាន​បណ្ដាល​ឲ្យ​មានការ​ផ្ទុះឡើង​នូវ​ហិង្សា​សហគមន៍​ដែល​បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​ប្រមាណ​១​លាន​នាក់​រួចទៅហើយ​។



​ប៉ុន្ដែ​ពេលដែល​ក្រុម​មួយចំនួន​ដូចជា​ក្រុម​Mujaheddin ឥណ្ឌា​ដែល​ស្និទ្ធ​នឹង​ប៉ា​គី​ស្ថាន​បាន​រកឃើញ​ជំហរ​ដ៏​នឹងធឹង​របស់ខ្លួន​មក​ក្រុមមន្ដ្រី​និង​អ្នកវិភាគ​និយាយថា​ជន​មូស្លីម​ឥណ្ឌា​គឺជា​ក្រុម​មូស្លីម​និយម​កណ្ដាល​បែប​ប្រពៃណី​ហើយ​មិន​ដូចជា​ក្រុម​រដ្ឋ​ឥស្លាម​ដែល​ធ្វើការ​ជ្រើសរើស​ឲ្យ​ធ្វើជា​អ្នក​ប្រយុទ្ធ​នោះទេ​។



​ ​សូម្បីតែ​នៅ​តំបន់​កា​ស្មៀ​រដែ​ល​មានការ​ងើប​បះបោរ​វាយឆ្មក់​ដោយ​ក្រុម​សកម្មប្រយុទ្ធ​មួយ​នៅ​ឆ្នាំ​១៩៨៩​ជាការ​ប្រឆាំង​តប​ទៅនឹង​ការគ្រប់គ្រង​ដោយ​ឥណ្ឌា​នៅ​តំបន់​ទឹកដី​ហី​ុ​ម៉ា​ឡា​យ៉ា​ដែល​ភាគច្រើន​ជា​ជន​មូស្លីម​នោះ​ក្ដី​ក៏​មិនមាន​សញ្ញា​ដែលថា​មាន​វត្ដ​មាន​របស់​ក្រុម​IS ទាំងអស់​នៅ​តំបន់​កា​ស្មៀ​រ​។​នេះ​ជាការ​លើកឡើង​ដោយ​អគ្គ​អធិការ​ប៉ូលិស​លោក​Syed Javaid Mujtaba Gillani​។​លោក​បាន​កត់សម្គាល់ថា​ប៉ូលិស​បាន​សាកសួរ​យុវវ័យ​មួយចំនួន​ដែល​លើក​គ្រវី​ទង់​IS នៅពេល​មាន​បាតុកម្ម​ប្រឆាំង​ឥណ្ឌា​កាលពី​ឆ្នាំទៅ​ប៉ុន្ដែ​មាន​មួយចំនួន​ក្នុងចំណោម​ពួកគេ​មិនដែល​ដឹង​ទេ​ថា​IS នោះ​គឺជា​អ្វី​ឡើយ​។​លោក​បាន​សន្និដ្ឋានថា​នេះ​គឺជា​របៀប​ជន្លជន្លេញ​ដល់​បាតុករ​មួយចំនួន​ដើម្បី​ជាការ​បង្ក​ជាមួយ​ប៉ូលិស​នោះ​ហើយ​។



​គេ​នៅតែមាន​ការភ័យខ្លាច​ដែលថា​ជន​មូស្លីម​នៃ​ប្រទេស​ឥណ្ឌា​អាច​ប្រហែលជា​ក្លាយទៅជា​រ៉ាឌីកាល់​ភាវូបនីយកម្ម​ពិសេស​បន្ទាប់ពី​ក្រុម​អាល់​កៃ​ដា​បើក​ឲ្យ​មាន​មែកធាង​សាខា​របស់ខ្លួន​នៅ​អាស៊ី​ខាងត្បូង​កាលពី​ឆ្នាំទៅ​ពិសេស​នៅក្នុង​ប្រទេស​ឥណ្ឌា​។



​ ​ក្រុម​បព្វជិត​Imams មូស្លីម​នៅក្នុង​ប្រទេស​ឥណ្ឌា​បាន​ជំរុញ​ឲ្យ​អ្នកដើរ​តាម​ខ្លួន​ឲ្យ​វាយបក​ទៅ​ក្រុម​រដ្ឋ​ឥស្លាម​ព្រមទាំង​ក្រុម​រ៉ាឌីកាល់​ដទៃទៀត​ដោយ​ហៅ​ក្រុម​ទាំងនោះ​ថា​ជា​ក្រុម​ប្រឆាំងនឹង​ឥស្លាម​។



​​*​ប្រទេស​ឥណ្ឌូនេស៊ី​

​មាន​ជន​ឥណ្ឌូនេស៊ី​ប្រមាណ​៦០០​នាក់​បាន​ទៅ​ចូលរួម​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម​IS​ហើយ​មាន​ជាង​៣០​នាក់​ហើយ​ដែល​បាន​វិល​ត្រឡប់មក​មាតុភូមិ​របស់ខ្លួន​វិញ​នេះ​ជាការ​លើកឡើង​ដោយ​នាយប៉ូលិស​ជាតិ​ឧត្ដមសេនីយ៍​Badrodin Haiti​។​


​គេ​ទាំងអស់គ្នា​នោះ​ត្រូវបាន​សាកសួរ​មាន​១៥​នាក់​ត្រូវ​ចាប់ខ្លួន​ហើយ​១២​នាក់​ទៀត​ប្រឈម​នឹង​ការផ្ដន្ទាទោស​ដោយ​រង​ការចោទប្រកាន់​ពីបទ​សមគំនិត​ប្រ​ព្រឹ​ត្ដ​ទុច្ចរិត​ជាមួយនឹង​ការជ្រើសរើស​ក្រុម​សកម្មប្រយុទ្ធ​ក្នុងនោះ​មាន​ទាំង​ក្រុម​រដ្ឋ​ឥស្លាម​ផងដែរ​។​


​ ​ទឹកប្រាក់​មួយចំនួន​ដែល​ត្រូវបាន​ប្រើប្រាស់​សម្រាប់​គាំទ្រ​ដល់​សកម្មភាព​ក្រុម​IS នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ត្រូវបាន​តាមដាន​ទៅដល់​ប្រទេស​អូស្ដ្រាលី​ដោយ​ក្រុមមន្ដ្រី​សមត្ថកិច្ច​នៃ​ប្រទេស​ទាំងពីរ​ដែល​រួមសហការ​ជាមួយគ្នា​។



​ ​អាជ្ញាធរ​ទួរគី​និង​ឥណ្ឌូនេស៊ី​ក៏​កំពុងតែ​រួមសហការ​ដើម្បី​តាមដាន​ក្រុមមនុស្ស​មួយទៀត​មាន​សមាជិក​១៦​នាក់​សុទ្ធសឹង​ជា​ពលរដ្ឋ​ឥណ្ឌូនេស៊ី​ដែល​បាត់​ដំណឹង​ពេលដែល​ក្រុមមនុស្ស​ទាំងនោះ​ទៅធ្វើ​ដំណើរ​ទេសចរណ៍​នៅ​ក្រុង​អ៊ី​ស្ដង់​ប៊ុល​៕​



ឥទ្ធិពល​របស់​ក្រុម​រដ្ឋ​ឥស្លាម​ISIS ហាក់ដូចជា​លាតសន្ធឹង​យ៉ាង​ឆ្ងាយ​រហូតដល់​អាស៊ី​ប៉ាស៊ីហ្វិក​

Post a Comment

0 Comments

Close Menu