Ad Code

យុវជន​ម្នាក់​ចុះ​ងូត​ទឹក​ស្រះ​លង់​ស្លាប់​យ៉ាង​អាណោចអាធ័ម

ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ចូល​ងូតទឹក​ក្នុង​ស្រះ​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង​បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​ខណៈ​ចុះ​ងូតទឹក​ជ្រៅ​តែ​មិន​ចេះ​ហែល​ទឹក។


ហេតុ​ការណ៍​ភ្ញាក់​ផ្អើល​នេះ បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​២ រសៀល​ថ្ងៃទី​២៧ ខែ​វិ​ច្ឆិកា ឆ្នាំ២០១៥ ស្ថិត​នៅ​ក្រុម​ទី​៥​ភូមិខ១ សង្កាត់​ច្រាំង​ចំរេះ​ទី​២​ ខណ្ឌ​ឫស្សី​កែវ។


សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា យុវជន​រងគ្រោះ​ឈ្មោះ អ៊ុង​ចាន់​រី​ហា ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិខ១​ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ​ខណ្ឌឫស្សីកែវ។


ប្រភព​ខាងលើ​បន្ត​ថា នៅមុន​ពេល​កើតហេតុ​ជនរងគ្រោះ​បាន​ចុះ​ងូតទឹក​នៅក្នុង​ស្រះ ហើយ​ទៅដល់​ទឹក​ជ្រៅ​មិន​ចេះ​ហែល​ទឹក​ផុតដៃផុតជើង​ក៏​លង់​ស្លាប់​តែម្តង។


ក្រោយ​ហេតុ​ការណ៍ សមត្ថកិច្ច​បាន​ពិនិត្យ​បញ្ជាក់​ថា ជនរងគ្រោះ​ពិតជា​លង់ទឹក​ស្លាប់​មែន មិន​មាន​ករណី​ផ្សេង​ឡើយ៕



យុវជន​ម្នាក់​ចុះ​ងូត​ទឹក​ស្រះ​លង់​ស្លាប់​យ៉ាង​អាណោចអាធ័ម

Post a Comment

0 Comments

Close Menu