Ad Code

ក្ដី​អន្តរាយ​ បង្កឡើង​​ដោយ​ចម្ការមីនសកល កើនឡើង

ភាពជឿនលឿន​រយៈពេល​យូរអង្វែង ​​នៅក្នុងការ​​កាត់បន្ថយ​គ្រោះថ្នាក់​​អន្ដរាយ​ដោយសារតែ​ចម្ការ​មីន​ប្រែក្លាយ​ទៅជា​បញ្ច្រាស​ទិស​ទៅវិញ​កាល​ពីឆ្នាំទៅ​មិញ ហើយ​ក្រុម​ឧទ្ទាម​បាន​ប្រើប្រាស់​គ្រាប់មីន​នៅ​ក្នុង​ចំនួន១០​ប្រទេស​ ដែលនេះ​ជា​ចំនួនយ៉ាង​សម្បើម​ចាប់តាំង​ពីឆ្នាំ​២០០៦មក។ នេះជាការ​លើក​យក​​មក​និយាយ​ដោយក្រុមអ្នក​​សិក្សា​ស្រាវជ្រាវ។


ក្រុមដែល​មិនមែនជា​​រដ្ឋណាមួយ​នោះ កំពុងតែ​​ប្រើប្រាស់​​គ្រឿងផ្ទុះ​​ដែលអាច​សម្លាប់​​ជីវិតមនុស្ស​​នេះ​នៅ​ក្នុង​រយៈពេល​១២ខែ បើគិត​មកដល់ខែ​​តុលា ឆ្នាំ​​២០១៥ នៅប្រទេស​​កូឡុំប៊ី លីប៊ី មីយ៉ាន់ម៉ា ប៉ាគីស្ថាន ស៊ីរី​ និង​យេមែន ហើយថែម​ទាំងនៅក្នុង​ប្រទេស​អាហ្វ​ហ្គានីស្ថាន។


ចម្ការមីន​​ ក៏ត្រូវបាន​ប្រើប្រាស់​ដោយក្រុម​​ឧទ្ទាម​​​នៅក្នុង​​៣ប្រទេស​​នោះគឺ​អ៊ីរ៉ាក់ ទុយនេស៊ី​ និង​អ៊ុយ​​ក្រែន ដែល​កាលពី​ឆ្នាំកន្លងមក​​មិនដែល​ប្រើ​ប្រាស់​មីនសោះ ហើយគ្រាប់មីនក៏​ត្រូវបាន​ប្រទេស​ចំនួន​៣​​យក​មក​ប្រើប្រាស់​ គឺមីយ៉ាន់ម៉ា ស៊ីរី​ និង​កូរ៉េ​ខាង​ជើង។


សរុប​មានមនុស្ស​​ ៣,៦៧៨នាក់ បានស្លាប់​ ឬ​រង​របួស​ដោយសារ​​គ្រាប់មីន​កាលពីឆ្នាំទៅ គឺស្លាប់​ប្រមាណ​១០នាក់ជារៀង​រាល់​ថ្ងៃ។ ចំនួននេះ​​ហើយ​ដែល​​កើន​ឡើង​ពី​ ៣,៣០៨​នៅ​ឆ្នាំ​២០១៣ ប៉ុន្ដែ​​នៅតែ​ទាប​ជាង​ឆ្នាំ​១៩៩៩ ដែលជា​ឆ្នាំ​នាំឲ្យ​​សន្ធិសញ្ញា​​ដ៏​ចម្បង​​មួយ​កើត​មាន​ដោយការចាប់​បង្ខំ​ ព្រោះតែ​​ក្នុង​មួយថ្ងៃ​មានអ្នក​ស្លាប់​ដោយសារ​គ្រាប់​មីន​កប់​​ក្នុង​ដី​​​ប្រមាណ​​២៥លើក។


ក្ដីអន្ដរាយដ៏​ធំសម្បើម​នោះ មាន​ប្រមាណ​ដល់​ទៅ​៨០ភាគរយ ​​ត្រូវបានរាយការណ៍​ថា ជា​វិនាស​កម្ម​​មក​លើ​ជនស៊ីវិល៕


AFP



ក្ដី​អន្តរាយ​ បង្កឡើង​​ដោយ​ចម្ការមីនសកល កើនឡើង

Post a Comment

0 Comments

Close Menu