Ad Code

ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រៀបចំ​កែលំអ​សោភ័ណភាព និង​ត្រៀមលក្ខណៈ​រៀបចំ​បុណ្យ​ឆ្លង​ឆ្នាំ​សកល​

កំពង់ឆ្នាំង ៖ នា​ព្រឹក​ថ្ងៃ​ទី​២៧ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៥ ​នៅ​សាល​ប្រជុំ​សាលាខេត្ត​កំពង់ឆ្នាំង​ មាន​បើក​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ណែនាំ​ស្ដីពី​ការរៀបចំ​កែលំអ​សោភ័ណភាព​ដើម្បី​ត្រៀមលក្ខណៈ​រៀបចំ​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ និង​បុណ្យ​ជ័យជំនះ​៧​មករា​១៩៧៩-៧​មករា​២០១៥​ខាងមុខនេះ​ឲ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ។


កិច្ចប្រជុំ​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក ​ឈួ​រ ​ច័ន្ទ​ឌឿ​ន ​អភិបាលខេត្ត​កំពង់ឆ្នាំង​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក​ លោកស្រី ​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ និង​អភិបាលក្រុង​/​ស្រុក​ទាំង​៨​ចូលរួម​ផង​ដែរ។​


លោក ​ឈួ​រ​ ច័ន្ទ​ឌឿ​ន ​អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​មានប្រសាសន៍​លើក​ឡើង​ថា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​សប្បាយរីករាយ​នៅ​ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ និង​បុណ្យ​ជ័យជំនះ​៧​មករា​១៩៧៩-៧​មករា​២០១៥ ​គឺ​ត្រូវ​ធ្វើ​ការ​កែលំអ​សោភ័ណភាព​ដោយមាន​ដាក់​បណ្ដា​ពាក្យស្លោក​ចង​ទង់​ជាតិ​តាំង​ភ្លើងពណ៌​តាម​អង្គភាព​ទី​សាធារណៈ​គ្រប់​ទីកន្លែង​ ជាពិសេស​ត្រូវ​ដាក់​ភ្លើងពណ៌​នៅ​តាម​ផ្លូវ​សាធារណៈ​ឲ្យ​មាន​ភាព​ស្រស់​បំព្រង​ក្នុង​ក្រុង​កំពង់ឆ្នាំង និង​ធ្វើ​អនាម័យ​ឲ្យ​មាន​បរិស្ថាន​ល្អ​ប្រសើរ​នៅ​តាម​ទី​សាធារណៈ​នាៗ​ក្នុង​ខេត្ត​ត្រៀម​រៀបចំ​គ្រប់​ទីកន្លែង​សម្រាប់​បាញ់​កាំជ្រួច រៀបចំ​តន្ត្រី​ច្រៀង​កម្សាន្ត ,​ត្រៀម​រៀបចំ​ការប្រកួត​បាល់ទាត់​ពានរង្វាន់​៧​មករា​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង​ និង​ត្រូវ​ធានា​សុវត្ថិភាព​ឲ្យ​បាន​ល្អ​ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ និង​បុណ្យ​ជ័យជំនះ​៧​មករា​១៩៧៩-៧​មករា​ឆ្នាំ​២០១៥​ខាងមុខនេះ​ឲ្យ​មាន​សុវត្ថិភាព ​និង​ស្ថិរភាព​ល្អ​ជូន​ប្រជាពលរដ្ឋ​ដើរលេង​កម្សាន្ត ជៀសវាង​កើតមាន​អំពើ​ហិង្សា​ផ្សេងៗ ​ជាពិសេស​ធ្វើ​យ៉ាង​ណា​កាត់បន្ថយ​ឲ្យ​បាន​នូវ​គ្រោះថ្នាក់​ចរាចរណ៍។​


លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ដល់​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​នឹង​អភិបាលក្រុង​/​ស្រុក​ក្នុង​ខេត្ត​ ដើម្បី​ឲ្យ​ការ​ប្រារព្ធ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​ និង​បុណ្យ​ជ័យជំនះ​៧​មករា​១៩៧៩-៧​មករា​ឆ្នាំ​២០១៥ សម្រេច​បាន​ជោគជ័យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ​ត្រូវ​ត្រៀមលក្ខណៈ​ និង​សហការ​គ្នា​ឲ្យ​បាន​ជិតស្និទ្ធ​ចាប់ផ្ដើម​រៀបចំ​បាន​ក្រោយពេល​ប្រជុំ​នេះ​ទៅ​ដល់​ពេល​ប្រារព្ធ​ពិធី​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​ធ្វើ​ឲ្យ​ពិធី​មាន​លក្ខណៈ​ល្អ​ប្រសើរ​តាម​ផែនការ​ដែល​បាន​គ្រោងទុក​៕
Pisey-2015-11-27-full-G50


Pisey-2015-11-27-full-G51


Pisey-2015-11-27-full-G54


Pisey-2015-11-27-full-G55


Pisey-2015-11-27-full-G57


Pisey-2015-11-27-full-G58


Pisey-2015-11-27-full-G59



ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រៀបចំ​កែលំអ​សោភ័ណភាព និង​ត្រៀមលក្ខណៈ​រៀបចំ​បុណ្យ​ឆ្លង​ឆ្នាំ​សកល​

Post a Comment

0 Comments

Close Menu