Ad Code

ប៉ង​ធ្វើឃាត​មនុស្ស​រួច​គេចខ្លួន​ជាង​៤​ឆ្នាំ ក៏​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​វិញ​

បាត់ដំបង ៖ ជនសង្ស័យ​ម្នាក់​ដែល​មាន​គំនិត​ប៉ុនប៉ង​ធ្វើឃាត​មនុស្ស ព្រមទាំង​បាន​រត់គេច​ខ្លួន​អស់​រយៈ​ពេល​ជាង​៤​ឆ្នាំ ទីបំផុត​ត្រូវ​ចូល​អន្ទាក់​របស់​សមត្ថ​កិច្ច​វិញ តាម​អំណាច​នៃ​ដីកា​បញ្ជា​ឲ្យ​ចាប់ខ្លួន​លេខ ៥០៤ ដប​ចខ ចុះ​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១២ ដោយ​ចៅក្រម​ស៊ើបសួរ កឹម រ៉ាវី របស់​សាលាដំបូង​ខេត្ត​បាត់ដំបង។


គួរ​បញ្ជាក់​ដែរ​ថា កាលពី​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១១ មាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ចាន់ ប្រាជ្ញ ហៅ​វេត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​អូរ​ក្រៀត ឃុំ​គារ ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង បាន​ប្រើប្រាស់​កាំបិត​ខ្វែវ កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ នល់ នី​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​រាម​គន់ ឃុំ​គារ ស្រុក​មោងឬស្សី ដែល​ករណី​នេះ​ បាន​កើត​ឡើង​នៅ​ចំណុច​ភូមិ​អូរ ឃុំ​គារ ដែល​បណ្តាល​ឲ្យ​ជនរងគ្រោះ​ត្រូវរបួស​ជាច្រើន​កាំបិត ស្ទើរ​ស្លាប់​ស្ទើរ​រស់ ដោយ​រហូត​មក​ទល់នឹង​ពេលនេះ​ជនរងគ្រោះ​គឺមាន​សភាព​ដូច​មនុស្ស​ឆ្កួត​ពាក់​កណ្តាល ជា​ពាក់​កណ្តាល​ទៅ​ហើយ។


លោក​គិត ហ៊ាង អធិការ​នគរបាល​ស្រុក​មោងឬស្សី បាន​បញ្ជាក់​ថា ក្រោយពី​ទទួល​បាន​ដីកា​របស់​តុលាការ​រួចមក លោក​តែងតែ​ដាក់​កម្លាំង​តាម​ឃ្លាំមើល​ជាប្រចាំ រហូត​រយៈពេល​ជាង​៤​ឆ្នាំ​ទើប​មុខសញ្ញា​រូប​នេះ​បង្ហាញខ្លួន​ក្នុង​ភូមិ​វិញ​ក៏​ត្រូវ​កម្លាំង​របស់​លោក​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ខណៈ​ដែល​មុខសញ្ញា​នេះ​បាន​វិលត្រឡប់​ចូល​ក្នុង​ភូមិ​វិញ ដោយ​តុលាការ​បាន​ចោទប្រកាន់​ពី​បទ ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​រៀបចំ​បញ្ជូន​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​ហើយ​ដើម្បី​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់៕


 



ប៉ង​ធ្វើឃាត​មនុស្ស​រួច​គេចខ្លួន​ជាង​៤​ឆ្នាំ ក៏​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​វិញ​

Post a Comment

0 Comments

Close Menu