Ad Code

មនុស្ស​៥​នាក់​ស្លាប់ ​ក្នុង​ការ​វាយប្រហារ​ដោយ​ពួក​ប៉ាឡេស្ទីន​នៅ​ក្រុង Tel Aviv និង West Bank

ប៉ូលិស​ និង​ទាហាន​អ៊ីស្រាអែល​បាន​និយាយ​ថា ជនជាតិ​ប៉ាឡេស្ទីន​ម្នាក់​បាន​ចាក់​សម្លាប់​មនុស្ស​ពីរ​នាក់​នៅក្នុង​អគារ​ការិយាល័យ​ទីក្រុង Tel Aviv មួយ​ហើយ​មនុស្ស​បី​នាក់​ផ្សេងទៀត​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការវាយប្រហារ​នៅ​តំបន់ West Bank កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​



នៅក្នុង​ការវាយប្រហារ​ចុងក្រោយ​បំផុត​នៅ​ជិត​ប្លុក​ទីលំនៅ Gush Etzion ក្នុង​តំបន់ West Bank មេ​បញ្ជាការ​ប៉ូលិស​ម្នាក់​បាន​និយាយ​ថា ជនជាតិ​ប៉ាឡេស្ទីន​ម្នាក់​បាន​បើកឡាន​យឺតៗ​តាម​បណ្តោយ​ចិញ្ចើម​ផ្លូវ​ដ៏​ធំ​មួយ ​ហើយ​បាន​បាញ់ប្រហារ​ដោយ​សម្លាប់​មនុស្ស​បី​នាក់ ​និង​ច្រើន​នាក់​ទៀត​រង​របួស​។​



អ្នកនាំពាក្យ​ប៉ូលិស​លោក Micky Rosenfeld បាន​និយាយ​ថា រថយន្ត​របស់​អ្នក​វាយប្រហារ​បាន​ឈប់​នៅ​ពេល​ដែល​វា​បាន​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀតហើយ​អ្នកបើកបរ​ត្រូវ​បាន​ចាប់ខ្លួន​។


លោក​បាន​និយាយ​ថា ជនជាតិ​អាមេរិក​ម្នាក់​គឺ​ស្ថិត​ក្នុងចំណោម​មនុស្ស​បី​នាក់​ដែល​ត្រូវ​បាន​សម្លាប់​។


អ្នក​ផ្សេង​ទៀត​គឺជា​ជនជាតិ​ប៉ាឡេស្ទីន ​និង​ជនជាតិ​អ៊ីស្រាអែល។​



ជាមួយគ្នា​នោះ​ប្រភព​ពី​មន្ទីរពេទ្យ​បាន​ឲ្យ​ដឹង​ថា មនុស្ស​យ៉ាងហោចណាស់​ប្រាំពីរ​នាក់​ផ្សេងទៀត​បា​ន​រង​របួស។ ការវាយប្រហារ​នេះ​បាន​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​ជា​ជនជាតិ​អ៊ីស្រាអែល​ និង​ជនជាតិ​ផ្សេង​ទៀត​ឡើង​ដល់​១៨​នាក់​រួម​ជាមួយ​ជនជាតិ​ប៉ាឡេស្ទីន​៨០​នាក់​ នៅក្នុង​អំពើ​ហិង្សា​រយៈពេល​ប្រាំពីរ​សប្ដាហ៍​ចុងក្រោយ​នេះ​។​



បើ​យោង​តាម​ការ​បង្ហោះ​ក្នុង​ហ្វេសប៊ុក​ដោយ​គណៈកម្មាធិការ​អាមេរិក​-​ជ្វីហ្វ​បាន​ឲ្យ​ដឹង​ថា ជនជាតិ​អា​មេរិក​ដែល​បាន​ស្លាប់​នោះ​គឺ​មាន​ឈ្មោះ Ezra Schwartz អាយុ​១៨​ឆ្នាំ​ដែល​រូបគេ​កំពុង​សិក្សា​នៅក្នុង​ប្រ​ទេស​អ៊ីស្រាអែល​។ Schwartz ត្រូវ​បាន​គេ​និយាយ​ថា មកពី​ក្រុង Sharon រដ្ឋ Massachusetts។​



ដោយឡែក នៅក្នុង​ការវាយប្រហារ​នៅ​ទីក្រុង Tel Aviv អ្នកនាំពាក្យ​របស់​ប៉ូលិស​ម្នាក់​បាន​និយាយ​ថា អ្នក​ប្រព្រឹត្ត​ដែល​បាន​វាយប្រហារ​លើ​អ្នក​គោរព​បូជា​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​សម្រាប់​ការគោរព​ពេល​រសៀល​ក្នុង​ហាង​លក់​វត្ថុ​សាសនា​ជ្វី​ហ្វ​ត្រូវ​បាន​ចាប់ខ្លួន​។​



កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ យោធា​បាន​ឲ្យ​ដឹង​ថា ក្មេងស្រី​ប៉ាឡេស្ទីន​អាយុ​១៥​ឆ្នាំ​ចំនួន​បី​នាក់​បាន​ព្យា​យាម​ ដើម្បី​ជ្រៀត​ចូលក្នុង​ប៉ុស្តិ៍​យោធា​មួយ​របស់​អ៊ីស្រាអែល​នៅ​តំបន់ West Bank។​



ពួក​ទាហាន​បាន​ចាប់ខ្លួន​ពួកគេ​ ហើយ​យោធា​បាន​និយាយ​ថា កាំបិត​ចំនួន​បី​ដើម​ត្រូវ​បាន​គេ​រក​ឃើញ​ថា ​ជា​កម្មសិទ្ធិ​របស់​ពួកគេ​។​



ប៉ូលិស​បាន​និយាយ​ថា ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ចំនួន​៤៩​នាក់​ក្នុងចំណោម​៨០​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ​នៅ​នឹង​កន្លែង​កើតហេតុ​នៃ​ការវាយប្រហារ​លើទឹក​ដី​ប្រទេស​អ៊ី​ស្រាអែល ​ហើយ​អ្នក​ខ្លះទៀត​ត្រូវ​បាន​សម្លាប់​នៅក្នុង​ការ​តវ៉ា​ហិង្សា​ក្នុង​តំបន់ West Bank និង​នៅ​ជិត​ព្រំដែន​តំបន់​ហ្កាហ្សា​៕


Reuters




មនុស្ស​៥​នាក់​ស្លាប់ ​ក្នុង​ការ​វាយប្រហារ​ដោយ​ពួក​ប៉ាឡេស្ទីន​នៅ​ក្រុង Tel Aviv និង West Bank

Post a Comment

0 Comments

Close Menu