Ad Code

កិច្ច​ផ្ដួចផ្ដើម​សម្ព័ន្ធ​មេត្រីភាព​រវាង​ក្រុង​យ៉ុង​ដុង និង ខេត្ត​សៀមរាប​

សៀមរាប ៖ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប កាលពី​ថ្ងៃ​ទី​១៩ ខែ វិច្ឆិកា ឆ្នាំ​២០១៥ លោក ប៊ុន ថា​ប្ញ​ទ្ធិ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន ជួប​ធ្វើ​កិច្ចពិភាក្សា​ការងារ​ជាមួយ លោក ផាក សែ​បុក អភិបាលក្រុង​យ៉ុង​ដុង ក្នុង​ខេត្ត​ចុង​ជុង​បុក​ដូ នៃ​សាធារណរដ្ឋ កូរ៉េ និង សហការី ដើម្បី​ផ្លាស់​ប្ដូរ​បទពិសោធន៍ និង បង្កើត​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​មិត្តភាព​អន្តរជាតិ ព្រមទាំង​គម្រោង​នៃ​ការ​បណ្តុះបណ្តាល​បរទេស ឧបត្ថម្ភ​គាំទ្រ​ពី​ទីក្រុង​យ៉ុង​ដុង នៃ​ខេត្ត​ចុង​ជុង​បុក​ដូ ជូន​ដល់​មន្ត្រីរាជការ​ខេត្ត​សៀមរាប។


ក្នុង​កិច្ចពិភាក្សា​នោះ លោក ប៊ុន ថា​ប្ញ​ទ្ធិ ក៏បាន​ជម្រាប​ដល់​គណៈប្រតិភូ អំពី​ស្ថានភាព​ភូមិសាស្ត្រ សន្តិសុខ​សេដ្ឋកិច្ច​និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខេត្ត​សៀមរាប។ ខេត្ត​សៀមរាប​មាន​សក្ដានុពល​សេដ្ឋកិច្ច​សំខាន់​គឺ​ទេសចរណ៍​និង​កសិកម្ម ដោយ​ខេត្ត​សម្បូរ​ទៅ​ដោយ​ដី​កសិកម្ម និង​ប្រាង្គ​ប្រាសាទបុរាណ​ល្បីល្បាញ​លើ​ពិភពលោក ហើយ​កំពុង​ក្លាយ​ជា​គោលដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​លើ​ពិភពលោក ចូល​មក​ទស្សនា​កម្សាន្ត។ ម្យ៉ាងទៀត ប្រជាពលរដ្ឋ​ខេត្តសៀមរាប បាន​ពឹង​ផ្អែក​ទៅលើ​វិស័យ​កសិកម្ម និង ទេសចរណ៍ ដែល​ជា​កត្តា​សំខាន់​ក្នុង​ការ ទ្រទ្រង់​ផ្គត់ផ្គង់​សេដ្ឋកិច្ច​ក្នុង​ក្រុម​គ្រួសារ។ ក្នុង​នោះដែរ​លោក​ប៊ុន​ថា​ប្ញ​ទ្ធិ ក៏បាន​ជម្រាប​ជូន​ដល់​គណៈប្រតិភូ​ផងដែរ​អំពី​ការ​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​របស់​ខេត្តសៀមរាប ជាមួយ​បណ្តា​ខេត្ត​នៅ​ក្នុង​តំបន់​អាស៊ី និង អឺរ៉ុប សំខាន់​ជាមួយ​បណ្តា​ខេត្ត ក្រុង​នៃ​សាធារណរដ្ឋ​កូរ៉េ ។ លោក​ក៏បាន​លើក​ផង​ដែរ អំពី​កំណើន​នៃ​ភ្ញៀវទេសចរ ដែល​ចូលមក​ទស្សនា​កម្សាន្ត​នៅ​ខេត្ត​សៀមរាប ដោយមាន​ភ្ញៀវ​ទេសចរណ៍​កូរ៉េ ស្ថិត​ក្នុង​លំដាប់​លេខ​២ បន្ទាប់ពី​ទេសចរណ៍​ចិន ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ខេត្ត​សៀមរាប របស់​គណៈប្រតិភូ​នា​ពេលនេះ កាន់តែ​ធ្វើ​ឲ្យ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​កាន់តែ​នៅ​ជិត​គ្នា​បំផុត សំខាន់​ក្នុង​ការ​ផ្លាស់ប្ដូរ​នូវ​បទពិសោធន៍ បណ្ដុះបណ្ដាល​នូវ​ចំណេះដឹង​ពី​គ្នា​ទៅវិញទៅមក​ផង​ដែរ។


មានប្រសាសន៍​នោះ​ដែរ​លោក ផាក សែ​បុក អភិបាលក្រុង​យ៉ុង​ដុង ក៏បាន​លើកឡើង​ពី​ស្ថានភាព​ភូមិ សាស្ត្រ សេដ្ឋកិច្ច និង ជីវភាព​រស់នៅ​ក្នុង​ក្រុង​យ៉ុង​ដុង ។ លោក​បាន​បន្ត​ទៀត​ថា ក្រុង​យ៉ុង​ដុង ជាទី​កំណើត​នៃ​ក្រុម ដ​ន្ត្រី​បុរាណ​របស់​កូរ៉េ ហើយ​ក៏មាន​ប្រជាពលរដ្ឋ​ប្រមាណ ៧២% ប្រកប​របរ​កសិកម្ម ក្នុង​ការ​ដាំដុះ​ដំណាំ​ហូប​ផ្លែ និង ការ​ចិញ្ចឹម​ត្រី ព្រមទាំង​បាន​ធ្វើការ​នាំចេញ​ទៅតាម​បណ្តា​ប្រទេស​មួយ​ចំនួន ហើយក៏​ជាទី​កន្លែង​ទទួល​ស្វាគមន៍​ដល់ ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ផង​ដែរ។ លោក ផាក សែ​បុក ក៏បាន​បញ្ជាក់​ពី​ដំណើរ​ទស្សនកិច្ច​នៅ​លើ​ទឹកដី​ខេត្ត​ប្រវត្តិ សាស្ត្រ​សៀមរាប ក្នុង​ការ​សិក្សា​ស្វែងយល់ ក្នុង​កិច្ច​ទំនាក់ទំនង​សហប្រតិបត្តិការ​អន្តរជាតិ​ជាមួយ​ខេត្ត​សៀមរាប​ក្នុង ការ​ផ្តូ​ច​ផ្តើម​ចង​នូវ​សម្ព័ន្ធ​មេត្រីភាព​រវាង​ក្រុង​យ៉ុង​ដុង និង ខេត្តសៀមរាប។ កត្តា​សំខាន់​នៃ​កិច្ច​ទំនាក់ទំនង​នេះ ក្រុង យ៉ុង​ដុក នៃ​ខេត្ត ចុង​ជុង​បុក​ដូ មាន​គម្រោង​លើ​ការ​បណ្តុះបណ្តាល​បរទេស ឧបត្ថម្ភ​គាំទ្រ​ពី​ទីក្រុង​យ៉ុង​ដុង ជូន​ដល់ មន្ត្រីរាជការ​ខេត្ត​សៀមរាប។ ក្នុងនោះដែរ​លោក​នឹងធ្វើ​ការផ្សព្វផ្សាយ​ដល់​អ្នក​វិនិយោគ​កូរ៉េ និង​ប្រជាជន​កូរ៉េ ចូល​មក​ធ្វើ​ទេសចរណ៍ និង វិនិយោគ​នៅ​កម្ពុជា សំខាន់​នៅ​ខេត្ត​សៀមរាប ដែល​ជា​ខេត្ត​សម្បូរ​ទៅ​ដោយ​សម្បត្តិ​វប្បធម៌​ប្រវត្តិ សាស្ត្រ មាន​ប្រាង្គ​ប្រាសាទ​បុរាណ​ល្បីល្បាញ​ទៀត​ផង៕


Nita-20-A-20-Full


Nita-20-A-21-Full




កិច្ច​ផ្ដួចផ្ដើម​សម្ព័ន្ធ​មេត្រីភាព​រវាង​ក្រុង​យ៉ុង​ដុង និង ខេត្ត​សៀមរាប​

Post a Comment

0 Comments

Close Menu