Ad Code

ចាប់ខ្លួន​ជន​ជក់​គ្រឿងញៀន ​និង​អ្នក​​ប្រព្រឹត្ត​ចោរកម្ម​តាម​បញ្ជា​ព្រះរាជអាជ្ញា​ខេត្ត​

ពោធិ៍សាត់ ៖ បុរស​សាក់​ពេញ​ខ្លួន​ម្នាក់ ​ជា​មួយ​វត្ថ​តាង​កាំបិត​ស្នៀត​មុត​ស្រួច និង ពាក់​ច្រវាក់ ជាប់​និង ជា​ប្រសប់​សម្រាប់​ដើរទា​ឆ្កែ​អ្នកស្រុក​យក​ទៅ​លក់​ ដើម្បី​យក​លុយ​ទៅ​ទិញ​ម៉ា​ទឹកកក​ជក់ ត្រូវ​បាន​នគរបាល​ស្រុក​ក្រគរ​ចាប់​វៃ​ខ្នោះ បញ្ជូន​ទៅកាន់​តុលាការ​ភ្លាមៗ បន្ទាប់ពី​មន្ត្រី​នគរបាល​យុត្តិធម៌​ទទួល​បាន​បទបញ្ជា ​ពី​ព្រះរាជអាជ្ញា សាលាដំបូង​ខេត្ត ពោធិ៍សាត់​រួច​មក​។


ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​២០ ខែ​វិ​ច្កិ​កា ឆ្នាំ​២០១៥ ត្រង់​ចំណុច​ក្រោយ​វិទ្យាល័យ​ហ៊ុន សែន​ក្រគរ ក្នុង​ភូមិ​ត្រ​ពាំង​ស្វាយ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់។


បើ​តាម​មន្ត្រី​រដ្ឋបាល​ប៉ុស្តិ៍​ដែល​សហ​ការណ៍​ជាមួយ​កម្លាំង​អធិការដ្ឋាន​ នគរបាល​ស្រុក​ក្រគរ​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ព្រះរាជអាជ្ញា​ដាក់​បទបញ្ជា​ឲ្យ​មន្ត្រី​នគរបាល​យុត្តិធម៌​ចាប់ខ្លួន​នេះ​ឈ្មោះ សុខ ផេង អាយុ ២៩​ឆ្នាំ​ភេទ​ប្រុស រស់នៅ​ទី​តាង​ចាប់ខ្លួន​នេះ ពី​បទ​ប្រើប្រាស់​សារធាតុ​ញៀន​និង​ប្រព្រឹត្ត​អំពើ ចោរកម្ម​។


លោក អែម រុន អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ ​បាន​ឲ្យ​ដឹង​ថា ​នៅ​ព្រឹក​ថ្ងៃ​ទី​២០​ខាងលើ​លោក តន់ សីហ​តេជ ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តពោធិ៍សាត់ បាន​បញ្ជា​ឲ្យ​មន្ត្រី នគរបាល​យុត្តិធម៌​ស្រុក​ក្រគរ​អនុវត្ត​ផ្លូវច្បាប់​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​ដែល​បាន​ជាប់​ពាក់ព័ន្ធ​និង​ផ្លូវច្បាប់​។ លោក​បន្តថា ក្រោយ​ទទួល​បាន​បទបញ្ជា​ភ្លាម​លោក​ បាន​ដឹកនាំ​កម្លាំង​ផ្ទាល់​ឲ្យ​ជាមួយ​ជំនាញ​ស្រុក​ចុះទៅ​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល តាម​រក​មុខសញ្ញា​នេះ​ឃើញ​ នៅ​ខាង​សាលា​វិទ្យាល័យ​ហ៊ុន សែន ក្រគរ នៅ​ភូមិ​ខាងលើ​នៅ​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ក៏​ចាប់​ឃាត់ខ្លួន​តែម្ដង ដោយ​ក្នុង​នោះ​នគរបាល​យើង​បាន​រក​ឃើញ​វត្ថុតាង​នូវ​កាំបិត​ស្នៀត​មុត​ស្រួច​មួយ ​និង​ឧបករណ៍​ច្រវាក់​ទុក​ដើរ​ទាក់​ឆ្កែ​ពេលយប់ ទូរស័ព្ទ​ដៃ​២​គ្រឿង និង​ម៉ូតូ​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព​ចោរកម្ម​មួយ​គ្រឿង ។


លោក អែម រុន បញ្ជាក់ ជន​សង្ស័យ​សាក់​ពេញ​ខ្លួន​ឈ្មោះ សុខ ផេង នេះ​ ជា​មុខសញ្ញា​ប្រើប្រាស់​សារធាតុ​ញៀន​ហើយ​ក៏​ជា​មុខសញ្ញា​ប្រព្រឹត្ត​អំពើ​ចោរកម្ម​យ៉ាង​សកម្ម ពេលយប់​ដ៏​សកម្ម​ដែរ ដោយ​ជនសង្ស័យ​នេះ​នគរបាល​លោក​ បាន​បញ្ជូន​ទៅ​តុលាការ​តាម​នីតិ​វិធី​ហើយ​៕


 



ចាប់ខ្លួន​ជន​ជក់​គ្រឿងញៀន ​និង​អ្នក​​ប្រព្រឹត្ត​ចោរកម្ម​តាម​បញ្ជា​ព្រះរាជអាជ្ញា​ខេត្ត​

Post a Comment

0 Comments

Close Menu