ភ្នំពេញ ៖ ប្រធានប្រតិបត្តិ និងសមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ក្រុងបាវិតចំនួន២ រូបដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ដោយជាប់សង្ស័យពាក់ព័ន្ធការក្លែងឯកសារសំបុត្របញ្ជាក់កំណើតរបស់ប្រជាពលរដ្ឋនោះ ត្រូវបានបញ្ជូនទៅតុលាការហើយ កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះបើតាមការបញ្ជាក់ពីស្នងការនគរបាលខេត្ត។
លោកឧត្តមសេនីយ៍ត្រី កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀងបានថ្លែងប្រាប់កម្ពុជាថ្មីកាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ ថា ជនសង្ស័យក្នុងករណីក្លែងឯកសារសំបុត្រកំណើតប្រជាពលរដ្ឋ ដែលសមត្ថកិច្ចចាប់ខ្លួននោះ ត្រូវបានបញ្ជូនទៅតុលាការហើយ កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ ហើយការសម្រេចបញ្ជូនទៅតុលាការនេះ បន្ទាប់ពីពួកគេបានសារភាពកំហុស៕
បញ្ជូនជនសង្ស័យក្លែងសំបុត្រកំណើតនៅខេត្តស្វាយរៀងទៅតុលាការក្រោយពីសារភាព
0 Comments