Ad Code

អាវុធហត្ថ​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ជាមួយ​គ្រឿងញៀន​​​៤០៤​គ្រាប់

ស្ទឹងត្រែង ​៖ ​ជន​សង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ក្នុង​ករណី​ជួញដូរ​ ចែកចាយ​គ្រឿងញៀន​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ចុះ​ឃាត់​ខ្លួន​កាលពី​វេលា​ម៉ោង​១៩​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១៩ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៥ ​នៅ​ចំណុច​មុខ​វត្ត​សៀមប៉ាង ស្ថិត​ក្នុង​ភូមិ​សៀម​ប៉ាង ឃុំ​សៀម​ប៉ាង ​ស្រុក​សៀម​ប៉ាង​ ខេត្ត​ស្ទឹងត្រែង។


ប្រធាន​សន្តិសុខ ​និង​ព័ត៌មាន​អាវុធហត្ថ​ខេត្ត​ លោក​​វរសេនីយ៍ឯក ​ដួង វិចិត្រ​​បាន​ឲ្យ​ដឹង​ថា ​ជន​សង្ស័យ​ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន​ឈ្មោះ​ផេង សា​ម៉ៃ ហៅ​ង៉​ន ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ ​ជនជាតិ​ខ្មែរ ​មុខរបរ​កសិករ ​មាន​ទីលំនៅ​ភូមិ​សាម៉ ​ឃុំ​សេកុង​ ស្រុក​សៀម​ប៉ាង ​ខេត្ត​ស្ទឹងត្រែង។


លោក​វរសេនីយ៍ឯក​​បាន​ឲ្យ​ដឹង​ទៀត​ថា ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ខាង​លើ​ គឺ​ស្ថិត​ក្រោម​ការស៊ើបអង្កេត​របស់​ជំនាញ ក្រោយពី​ដឹង​ថា ​ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​ចែកចាយ​ជួញដូរ​គ្រឿងញៀន​ ​​ហើយ​ក្នុង​ពេល​នោះ​​ជំនាញ​​​​​​​ក៏​រៀប​វិធាន​ញុះញង់​ឲ្យ​មាន​ការ​លក់​ ក្រោម​ការ​ឃ្លាំមើល​ពី​​សមត្ថកិច្ច ​ក្រោយ​ពី​ជន​សង្ស័យ​បាន​ធ្វើ​សកម្មភាព។ ក្រោយ​មក​ជន​សង្ស័យ​រូប​នោះ ក៏​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ធ្វើការ​ឃាត់​ខ្លួន​រួម​ជាមួយ​គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​(WY)​ចំនួន​៤០៤​គ្រាប់ និង​​​បញ្ជូន​ខ្លួន​មក​កាន់​ទីបញ្ជាការ​អាវុធ​ហត្ថ​ខេត្ត​ធ្វើការ​សាកសួរ។


ជន​សង្ស័យ​បាន​ឆ្លើយ​សារភាព​ចំពោះ​មុខ​សមត្ថកិច្ច​ថា​ គ្រឿងញៀន​ពិតជា​របស់​ខ្លួន ​ដែល​បាន​ទិញ​ពី​ជន​ម្នាក់ទៀត​មែន។ គ្រឿងញៀន​នោះ​ ត្រូវ​បាន​ធ្វើតេស្ត​បឋម​ ដោយ​មានការ​ចូលរួម​ពី​លោក​ព្រះរាជអាជ្ញា​រង រក​ឃើញ​ថា​ ពិតជា​មាន​សារធាតុ​ញៀន​ពិតប្រាកដ​មែន។


បច្ចុប្បន្ន​ជន​សង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​ថ្នាំញៀន ​ត្រូវ​បាន​រក្សាទុក​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់៕
M20-11-15-e2


M20-11-15-e1


M20-11-15-e3



អាវុធហត្ថ​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ជាមួយ​គ្រឿងញៀន​​​៤០៤​គ្រាប់

Post a Comment

0 Comments

Close Menu