Ad Code

ប្រាំពីរ​ពាន់​លាន សុបិន្ដ​ភព​ផែនដី​តែមួយ​រស់នៅ​ដោយ​ចីរភាព​

បន្ទាយមានជ័យ ៖ ប្រាំពីរ​ពាន់​លាន​ សុបិន្ដ​ភព​ផែនដី​តែមួយ​រស់នៅ​ដោយ​ចីរភាព​ គឺជា​ពាក្យស្លោក​ក្នុង​ប្រធានបទ​នៃ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ​ដែល​ប្រារឰ​ធ្វើឡើង​នៅក្នុង​បរិវេណ​សាលា​បឋម​សិក្សា​អូរ​អំបិល ​សង្កាត់​អូរ​អំបិល ​ក្រុង​សិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ​ក្រោម​ការចូលរួម​ពី​សំណាក់​លោក អ៊ុង អឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​ និង​អស់​លោក​ជា​ប្រធាន​មន្ទីរ​ជុំ​វិញ​ខេត្ត​ព្រមទាំង​និស្សិត សិស្សសាលា​ជាច្រើន​។​


លោកស្រី ចាន់ ថេ​ង អភិបាល​ក្រុង​សិរីសោភ័ណ​បាន​លោក​ឡើង​ថា​ ការ​ប្រារឰ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ​នេះ​ក្នុង​គោលបំណង​បញ្ជ្រាប​ការ​យល់​ដឹង ​ការចូលរួម​លើក​កម្ពស់​ ការ​សម្អាត​អនាម័យ​បរិស្ថាន​ការ​គ្រប់​សំណល់​រឹង​​រាវ​មាន​ជាអាទិ៍​ ការ​ទុកដាក់​សំរាម​ក្នុង​ធុង​ឲ្យ​បាន​ត្រឹមត្រូវ​ ការ​ញែក ការ​វិច​ខ្ចប់​សំរាម​ទៅតាម​ប្រភេទ កាត់​បន្ថយ​ការប្រើ​ថង់​ប្លាស្ទិក​។ ​ដូចនេះ​លោកស្រី​សង្ឃឹមថា ប្រជាពលរដ្ឋ សិស្សានុសិស្ស កាន់តែ​យល់ដឹង ​និង​បង្កើន​កិច្ចសហការ​ល្អ​រួមគ្នា​ថែរក្សា​អនាម័យ​បរិស្ថាន​ឲ្យ​​កាន់តែ​មានការ​អភិវឌ្ឍ​។​


លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​មានប្រសាសន៍ថា ​ការដែល​មិនអាច​គ្រប់​គ្រង​បាន​នៅ​សំណល់​រឹង​រាវ​មិនបាន​នៅ​តាម​ផ្លូវថ្នល់​ទី​សាធារណៈ​អ្នកប្រើប្រាស់ ​និង​ប្រព័ន្ធ​លូ​វា​បង្ក​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សុខភាព​ពលរដ្ឋ​ខ្លួនឯង​វិញ ​ហើយ​ខូច​សណ្ដាប់ធ្នាប់​ និង​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ​។​


បញ្ហា​បរិស្ថាន​គឺជា​បញ្ហា​សំខាន់​ដែល​ពិភពលោក​កំពុង​តែ​គិតគូរ​ខ្លាំង​ដែល​ធ្វើ​ឲ្យ​មាន​ការប្រែប្រួល​អាកាសធាតុ​ និង​បង្ក​គ្រោះមហន្តរាយ​ដល់​មនុស្ស​។​


លោក យឹម លី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា ​បន្ទាប់ពី​ចប់​កម្មវិធី​ដែល​មាន​ការ​ចោទសួរ​សំនួរ​ទាក់ទង​បរិស្ថាន​ទៅដល់​សិស្ស និស្សិត ក៏​មាន​ការចែក​ធុង​សំរាម​ដល់​៧​សង្កាត់​នៃ​ក្រុង​សិរីសោភ័ណ ​ដើម្បី​ដាក់​តាម​គោលដៅ​នានា​ក្នុង​ខេត្ត​រួចមក​គណៈ​អធិបតី ​និង​អ្នកចូលរួម​បែង​ចែក​ចុះ​សម្អាត​បរិស្ថាន​តាមផ្លូវ​ និង​មាត់​លូ​នៃ​ទីប្រជុំជន​ខេត្ត៕


20-11-2015l1


20-11-2015l


20-11-2015l4


20-11-2015l5


20-11-2015l2



ប្រាំពីរ​ពាន់​លាន សុបិន្ដ​ភព​ផែនដី​តែមួយ​រស់នៅ​ដោយ​ចីរភាព​

Post a Comment

0 Comments

Close Menu