Ad Code

ឃាត់ខ្លួន​យុវជន​ម្នាក់​តាម​ដីកា​តុលាការ ​ពី​បទ​ហិង្សា​ដោយ​ចេតនា​នៅ​ស្រុក​ចន្ទ្រា

ស្វាយរៀង ​៖​ យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ស្រុក​ធ្វើការ​ឃាត់ខ្លួន​តាម​ដីកា​លេខ​៩៩​ ត​ព្រ​១៥ ​ចុះ​ថ្ងៃ​ទី​២៣ ​ខែ​កក្កដា​ ឆ្នាំ​២០១៥ ​ចុះ​ហត្ថលេខា​ដោយ​លោក ​ហម ឍ​ម៉េង​សែ​ ចៅក្រម​ស៊ើបសួរ ​នៃ​សាលាដំបូង​ខេត្ត​ស្វាយរៀង​ពីបទ​ហិ​ង្សា​ដោយ​ចេតនា​ និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស។ ការ​ឃាត់​ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ក្នុង​ភូមិ​ត្រពាំង​បុណ្យ ​ឃុំ​ព្រៃ​គគីរ​ស្រុក​ចន្ទ្រា។


សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង​បាន​ឲ្យ​ដឹង​ថា ជន​ដែល​ត្រូវ​ចោទ​មានឈ្មោះ ដួង​ដា​រ៉ា​ អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​បុណ្យ ​ឃុំ​ព្រៃ​គគីរ​ ស្រុក​ចន្ទ្រា បាន​ប្រព្រឹត្ត​បទល្មើស​ហិង្សា​ដោយ​ចេតនា ​និង​ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​កាលពី​ថ្ងៃ​ទី​៨ ​ខែ​មីនា​ ឆ្នាំ​២០១៥​ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​បុណ្យ​ ឃុំ​ព្រៃ​គគីរ​ ស្រុក​ចន្ទ្រា។ បច្ចុប្បន្ន​ ជន​ដែល​ត្រូវ​ចោទ​ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​កាត់ទោស​តាមច្បាប់៕​
Pisey-2015-11-25-full-D90



ឃាត់ខ្លួន​យុវជន​ម្នាក់​តាម​ដីកា​តុលាការ ​ពី​បទ​ហិង្សា​ដោយ​ចេតនា​នៅ​ស្រុក​ចន្ទ្រា

Post a Comment

0 Comments

Close Menu