Ad Code

លោក​ជា ចំរើន​ បង្កើត​គណបក្ស​មួយ​ឈ្មោះ​ថា «​កម្ពុជា​ សេរីភាព​»

ភ្នំពេញ​ ៖ ​លោក​ជា ចំរើន ដែល​គេ​ស្គាល់​ថា​សកលវិទ្យាធិការ​ នៃ​សកល​វិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា និង​ទើបតែ​ធ្វើ​លិខិត​លាឈប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ បាន​ប្រកាស​បើក​គណបក្ស​មួយ ដែល​មាន​ឈ្មោះថា​«​កម្ពុជា ​សេរីភាព​» ហើយ​លោក​ជា ចំរើន នឹង​ប្រកាស​ជា​ផ្លូវការ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​វេលា​ម៉ោង​៣​រសៀល​នេះ​នៅ​សណ្ឋាគារ​សាន់វ៉េ។


សូម​បញ្ជាក់​ថា លោក​ជា ចំរើន ​​បាន​លាលែង​ពី​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ ហើយ​សម្ដេច​វិបុល​សេនា​ភក្ដី ក៏បាន​ចុះហត្ថលេខា​យល់ព្រម​ឲ្យ​លោក​ជា ចំរើន លាលែង​ពី​គណបក្ស​ផងដែរ។ ទោះជា​យ៉ាងណា​ការ​លា​ឈប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ជា ចំរើន មិន​ត្រូវ​បាន​បញ្ជាក់​មូលហេតុ​ឲ្យ​បាន​ច្បាស់លាស់​ថា​បណ្ដាលមកពី​បញ្ហា​អ្វី​នោះ​ទេ គេ​គ្រាន់តែ​ចាប់អារម្មណ៍​សម្ដី​របស់​លោក​ជា ចំរើន ដែល​បាន​សរសេរ​លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា ជំងឺ​ដែល​ពិបាក​ក្នុង​ការ​ព្យាបាល​បំផុត​គឺ​ជំងឺ​លាប​ពណ៌​គ្នា ជំងឺ​ក្ដិចត្រួយ ជំងឺ​ច្រណែន ជំងឺ​បង្កើត​ពាក្យ​ចចាមអារ៉ាម សម្លាប់​គេឯង ដែល​ធ្វើ​ឲ្យ​ខ្មែរ​បែកបាក់​សាមគ្គី ហើយ​អ្នកឈ្នះ​គឺ​បរទេស។


រហូតមកដល់​ថ្ងៃ​ប្រកាស​បង្កើត​គណបក្ស​«​កម្ពុជា​ សេរីភាព​»​នេះ គេ​មិនដែល​ឮ​លោក​ជា ចំរើន ប្រកាស​អំពី​ការ​បង្កើត​គណបក្ស​ណាមួយ​នោះ​ទេ ប៉ុន្តែ​ជា​ញឹកញាប់​គេ​ឃើញ​លោក​ជា ចំរើន បង្ហោះ​រូប ដែល​អង្គុយ​ទទួលទាន​អាហារ​ជាមួយ​កញ្ញា​ធី សុវណ្ណ​ថា ដែល​គេ​ដឹង​ថា​ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ៕



លោក​ជា ចំរើន​ បង្កើត​គណបក្ស​មួយ​ឈ្មោះ​ថា «​កម្ពុជា​ សេរីភាព​»

Post a Comment

0 Comments

Close Menu