Ad Code

អ្នក​ប្រដាល់​David Haye​ ប្រកាស​ប្រកួត​សងសឹក​ជាមួយ​កីឡាករ​Wladimir Klitschko

អ្នក​ប្រដាល់ David Haye បានបង្ហាញ​ឲ្យ​ដឹង​ថា គាត់​កំពុង​តែ​មាន​គោលដៅ​ប្រកួត​សងសឹក​ជាមួយ​នឹង​អ្នក​ប្រដាល់​សញ្ជាតិ​អ៊ុយ​ក្រែ​ន Wladimir Klitschko នា​ពេល​ឆាប់ៗ​នេះ។


អ្នក​ប្រដាល់​សញ្ជាតិ​អង់គ្លេស វ័យ​៣៥​ឆ្នាំ​រូប​នេះ​បាន​បាត់បង់​ខ្សែក្រវាត់​ WBA ក្រោម​ថ្វីដៃ​របស់​អ្នក​ប្រដាល់​ Wladimir Klitschko កាលពី​ឆ្នាំ​២០១១​ម្ដង​រួច​មក​ហើយ ហើយ​បាន​អះអាង​ថា គាត់​នឹង​បង្ហាញ​ពី​គោលជំហរ​ឡើង​ប្រកួត​ជាថ្មី​ម្ដងទៀត​ជាមួយ​នឹង​អ្នក​ប្រដាល់​សញ្ជាតិ​អ៊ុយក្រែន​នាពេល​ខាងមុខនេះ។


កីឡាករ David Haye នឹងត្រូវ​ឡើង​សង្វៀន​ប្រកួត​ជា​លើកដំបូង​ជាមួយនឹង​អ្នក​ប្រដាល់ Mark de Mori នៅ​ខែមករា​ឆ្នាំ​ក្រោយនេះ ចាប់តាំងពី​រង​បរាជ័យ​ក្រោម​ថ្វីដៃ​របស់​អ្នក​ប្រដាល់ Dereck Chisora កាលពី​ឆ្នាំ​២០១២។


David Haye ប្រាប់​ទៅកាន់​គេហទំព័រ Omnisport ថា គាត់​នៅតែ​ស្រឡាញ់​ចូលចិត្ត​កីឡាករ​ប្រដាល់ បើទោះបីជា​គាត់​មាន​វ័យ​ច្រើន​ក៏ដោយ ហើយ​គាត់​សង្ឃឹមថានឹង​អាច​ទទួលបាន​ជ័យជម្នះ​ទៅលើ​អ្នក​ប្រដាល់ Mark de Mori ដើម្បី​មាន​ឱកាស​ទៅ​ប្រកួត​ជាមួយនឹង Wladimir Klitschko។


ជា​ចុងក្រោយ​អ្នក​ប្រដាល់ David Haye បាន​ប្រកាស​ថា គោលដៅ​ចុងក្រោយ​របស់​គាត់​គឺ​ដណ្ដើមយក​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​របស់​ពិភពលោក​មកវិញ៕


M24-11-15-h1



អ្នក​ប្រដាល់​David Haye​ ប្រកាស​ប្រកួត​សងសឹក​ជាមួយ​កីឡាករ​Wladimir Klitschko

Post a Comment

0 Comments

Close Menu