Ad Code

បើក​គោយន្ត​កន្ត្រៃ​បុក​ចូល​ផ្ទះ​​​បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​របួសធ្ងន់​ឈាម​ហូរ​ដាប​ធរណី

ពោធិ៍សាត់​ ៖ ​បុរស​ម្នាក់​បាន​បើក​គោយន្ត​កន្ត្រៃ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​រង​របួស​ជើង​យ៉ាង​ធ្ងន់ធ្ងរ​កាលពី​វេលា​ម៉ោង​ម៉ោង ១៦​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។


សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ ​អ្នកបើកបរ​គោយន្ត​កន្ត្រៃ​មាន​ឈ្មោះ​ជា សុខុម ​ភេទ​ប្រុស អាយុ​៥១ ឆ្នាំ​ បាន​បើក​គោយន្ត​មកដល់​ចំណុច​ខាងកើត​ផ្សារប្រម៉ោយ ប្រហែល​២០០ ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​ប្រ​ម៉ោ​យ ឃុំ​ប្រ​ម៉ោ​យ ស្រាប់​តែ​បើក​រាល​ចូល​ក្នុង​ផ្ទះ​ឈ្មោះ ឈឹម សា​រ៉ាវុធ រួច​បុក​ជនរងគ្រោះ​ឈ្មោះ រឿន រ៉ា​ន ភេទ​ស្រី អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ បណ្ដាល​ឲ្យ​​រង​របួស​ជើង​ខាងស្ដាំ​(​របួសធ្ងន់​)​។ ក្រោយ​កើតហេតុ អ្នកបើកបរ​ត្រូវ​បាន ឃាត់ខ្លួន​យក​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​វាលវែង​។ ចំណែក ជនរងគ្រោះ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​ពោធិ៍សាត់៕

M07-11-15-f1



បើក​គោយន្ត​កន្ត្រៃ​បុក​ចូល​ផ្ទះ​​​បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​របួសធ្ងន់​ឈាម​ហូរ​ដាប​ធរណី

Post a Comment

0 Comments

Close Menu