ភ្នំពេញ ៖ នៅវេលាម៉ោងប្រមាណ១៧ និង១០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចក្រុមទី១ ភូមិដំណាក់ធំ២ មានករណីឃាតកម្មចាក់សម្លាប់ជនរងគ្រោះ អាយុប្រមាណ៥០ឆ្នាំជាង ជាជនជាតិចិន មុខរបរ លក់អីវ៉ាន់បោះដុំ(គ្រឿងអេឡិចត្រូនិច) ស្នាក់នៅផ្ទះជួលលេខ៤៦ ស្ថិតនៅក្រុម១ ភូមិដំណាក់ធំ២។
សេចក្តីរាយការណ៍បានបន្តថា មានជនមិនស្គាល់មុខចំនួន៣នាក់ បានចាក់ត្រូវចំនួន១កន្ត្រៃចំបំពង់.កចំហៀងខាងស្តាំបណ្តាលឲ្យជនរងគ្រោះដួលរត់ទៅរកអ្នកជិតខាងជួយ ហើយត្រូវមិត្តភក្តិចិនដូចគ្នាដឹកយកទៅពេទ្យរុស្សី ដោយរបួសខ្លាំងជនរងគ្រោះពុំអាចជួយបានត្រូវស្លាប់នៅមន្ទីរពេទ្យ។
តាមសាក្សីជិតខាងឲ្យដឹងថា ជំហានដំបូងការចាក់សម្លាប់ក្នុងករណីនេះប៉ូលិសមិនទាន់ដាក់ការសន្និដ្ឋានបែបណានៅឡើយទេ រង់ចាំស៊ើបសង្កេតសិន ហើយផ្ទះកើតហេតុត្រូវបានប៉ូលិស និង អាជ្ញាធរមូលដ្ឋាន ធ្វើការបិទទ្វារបណ្តោះអាសន្នសិន រង់ចាំជំនាញ និង ខាងស្ថានទូតធ្វើការអង្កេតនៅកន្លែងផ្ទះស្នាក់នៅរបស់ជនរងគ្រោះគឺជាកន្លែងកើតហេតុ៕
ស្ត្រីម្នាក់ត្រូវជនមិនស្គាល់មុខ៣នាក់ យកកន្ត្រៃចាក់បំពង់.កស្លាប់យ៉ាងអាណោចអាធ័ម
0 Comments