Ad Code

មនុស្ស​បី​នាក់​ស្លាប់​ ក្នុង​ការ​បាញ់ប្រហារ​គ្លីនិក​មួយ ​នៅ​សហរដ្ឋអាមេរិក​

មនុស្ស​បី​នាក់​ត្រូវ​បាន​សម្លាប់​ និង​ជាច្រើន​នាក់​ទៀត​រង​របួស​នៅ​ពេល​ដែល​ខ្មាន់កាំភ្លើង​ម្នាក់​បាន​បើ​ក​ការ​បាញ់ប្រហារ​ នៅ​ឯ​គ្លីនិក​មួយ​កន្លែង​ក្នុង​រដ្ឋ Colorado នៅក្នុង​ការ​ប្រឈម​មុខ​ដាក់គ្នា​មួយ​ដែ​ល​បាន​អូស​បន្លាយ​អស់​រយៈពេល​ប្រាំ​ម៉ោង​មុន​ពេល​ព្រម​ចុះចាញ់​។​



តំបន់ Colorado Springs ដែល​គ្របដណ្ដប់​ដោយ​ព្រិល​យ៉ាង​ក្រាស់​គឺ​ស្ថិត​នៅ​ក្នុង​ការឡោមព័ទ្ធ​នា​ពេ​ល​ល្ងាច​ដោយមាន​រយៈពេល​ត្រឹមតែ​មួយថ្ងៃ​ប៉ុណ្ណោះ ​បន្ទាប់ពី​ជនជាតិ​អាមេរិកាំង​រាប់​លាន​នាក់​នាំគ្នា​ប្រារព្ធ​ពិធីបុណ្យ Thanksgiving ហើយ​ហេតុការណ៍​ចុង​ក្រោយនេះ​បាន​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​កាន់តែ​រង​សម្ពាធ​ពី​បញ្ហា​គ្រប់គ្រង​កាំភ្លើង​។​



លោក​អភិបាល John Suthers បាន​ធ្វើការ​កោតសរសើរ​ចំពោះ​ប៉ូលិស​ ដែល​បាន​នាំ​ខ្មាន់កាំភ្លើង​ចូល​ទៅ​ក្នុង​មន្ទីរឃុំឃាំង​ ដោយ​គ្មាន​ការ​បង្ហូរឈាម​បន្ថែម​ទៀត​។ ​លោក​បាន​និយាយ​ថា មន្ត្រី​ប៉ូលិស​ម្នាក់​បាន​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់​ ខណៈ​មនុស្ស​ប្រាំបួន​នាក់​ទៀត​ក្នុងចំណោម​នោះ​មាន​ប៉ូលិស​ប្រាំ​នា​ក់​បាន​រង​របួស​។ ទោះបីជា​យ៉ាងណាក៏ដោយ គ្មាន​នរណា​ម្នាក់​ក្នុងចំណោម​អ្នក​រង​របួស​គឺ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នោះ​ទេ​។​



ថ្លែង​នៅ​ឯ​កន្លែង​កើតហេតុ​មុន​ពេល​ការ​ប្រឈមមុខ​ដាក់គ្នា​នេះ​បាន​បញ្ចប់ អ្នកនាំពាក្យ​ប៉ូលិស​លោក​ស្រី Catherine Buckley បាន​ព្រមាន​ថា ខ្មាន់កាំភ្លើង​បាន​យក “​វត្ថុ​” និង​ថង់​នៅក្នុង​អគារ​នោះ​ទៅជា​មួ​យ​គាត់​។​ ទោះ​យ៉ាង​ណា​ក្តី គេ​មិន​បានដឹង​ទេ​ថា តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​នៅក្នុង​គ្លីនិក​នោះ​នៅ​ពេ​ល​មានការ​បាញ់ប្រហារ​។​



លោកស្រី Buckley បាន​ឲ្យ​ដឹង​ថា អ្នក​បាញ់​ប្រហារ​ត្រូវ​បាន​ប្រដាប់​ជាមួយនឹង​ប្រភេទ “​អាវុធ​វែង​” ដូច​ជា​កាំភ្លើង rifle ហើយ​សាក្សី​មួយចំនួន​បាន​រាយការណ៍​ថា ពួកគេ​បានឮ​ស្នូរ​កាំភ្លើង ស្វ័យប្រវត្តិ​។​



ជាមួយគ្នា​នោះ​ដែរ មន្ត្រី​សេត​វិមាន​បាន​ឲ្យ​ដឹង​ថា លោក​ប្រធានាធិបតី ​បា​រ៉ា​ក់ ​អូ​បា​ម៉ា​ ត្រូវ​បាន ជូន​ដំណឹង​ពី​កើតហេតុ​នេះ​ដោយ​ទីប្រឹក្សា​ផ្នែក​សន្តិសុខ​មាតុភូមិ​របស់​លោក​គឺ​លោកស្រី Lisa Monaco។​



លោកស្រី Vicki Cowart ប្រធាន ​និង​ជា​នាយក​ប្រតិបត្តិ​នៃ​គ្លីនិក Rocky Mountains បាន​និយាយ​ថា ព័ត៌មាន​ពី​ដំបូង​របស់​នាង​គឺថា ​គ្មាន​នរណា​ម្នាក់​នៃ​បុគ្គលិក​ ឬ​អ្នកជំងឺ​របស់​នាង​ត្រូវ​បាន​គេ​សម្លាប់ ​ឬ​រង​របួស​ឡើយ​។​



លោកស្រី Cowart បាន​និយាយ​បញ្ជាក់​ថា នាង​មិន​ជឿ​ទេ​ថា ​គ្លីនិក​នេះ​ត្រូវ​បាន​គេ​កំណត់​គោលដៅ​ជាពិសេស​៕


AFP




មនុស្ស​បី​នាក់​ស្លាប់​ ក្នុង​ការ​បាញ់ប្រហារ​គ្លីនិក​មួយ ​នៅ​សហរដ្ឋអាមេរិក​

Post a Comment

0 Comments

Close Menu