Ad Code

អា​ឆ្លាម​ហក់​ត្របាក់​បង្គោល​ភ្លើង​ទាំង​កម្រោល​ខ្ទេច​មុខ​អស់​

ភ្នំពេញ ៖ រថយន្ត​កា​ម៉ារី​ឆ្លាម​មួយ​គ្រឿង​ បាន​ហក់​ត្របាក់​បង្គោល​ដង​ហ្គោម ​បំភ្លឺ​ផ្លូវ​ទាំង​កម្រោល​ដោយសារតែ​អ្នកបញ្ជា​ចង្កូត​ មាន​សភាព​ស្រវឹង​ធ្លាក់​ភ្នែក​ បើក​បត់​យ៉ាង​លឿន​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃទី​០៧ ​ខែវិច្ឆិកា​ឆ្នាំ​២០១៥​ នៅ​ចំណុច​ខាងមុខ​សាលា​ជាតិ​គ្រប់គ្រង​ផ្លូវ​លេខ​៩៦​ ក្នុង​សង្កាត់​វត្តភ្នំ​ ខណ្ឌដូនពេញ។


ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ាក​កា​ម៉ារី​ឆ្លាម​ពណ៌​ស្ក​ ពាក់​ស្លាក​លេខ​ភ្នំពេញ​២S ០៨៦៥ បើកបរ​ដោយ​បុរស​ម្នាក់​ ប្រហែល​ទើប​ចេញពី​ផឹក​ស៊ី​ មាន​សភាព​ស្រវឹង​ដាប​បាន​បើក​បោះពួយ​យ៉ាង​លឿន​តាមផ្លូវ​មុនីវង្ស​ ពី​ជើង​មក​ត្បូង​លុះ​មកដល់​ចំណុច​ខាងមុខ​សាលា​ជាតិ​គ្រប់​គ្រង​បាន​បួង​ចង្កូត​បត់​ឆ្វេង​ ក៏​ជ្រុល​ហោះ​ទៅ​បុក​បង្គោល​ដង​ហ្គោម​ បំភ្លឺ​ផ្លូវ​ទាំង​កម្រោល បណ្ដាល​ឲ្យ​ខូចខាត​បង្គោល​ភ្លើង​មួយ​ដើម​ និង​រថយន្ត​បង្ក​វិញ​ត្រូវ​ខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង​ផ្នែក​ខាងស្តាំ​និង​បែក​កង់​មុខ​ព្រមទាំង​ផ្ទុះ​ពោង​ការពារ​សុវត្ថិភាព​តែ​ដំណាង​ល្អ ​អ្នកបើកបរ​រថយន្ត​បង្កហេតុ​នោះ​មិន​គ្រោះថ្នាក់​នោះ​ទេ។ បន្ទាប់មក​កម្លាំង​មូលដ្ឋាន​បាន​រាយការណ៍​ទៅ​ផ្នែក​ជំនាញ​ក្រុង ​ចុះ​មក​ស្ទូច​រថយន្ត​បង្កហេតុ​នោះ​ ទៅ​រក្សាទុក​នៅ​ការិយាល័យ​ក្រុង​រង់ចាំ​ដោះស្រាយ​ នា​ពេល​ក្រោយ​បន្ត​ទៀត៕


Nita-7-A-5-Full


Nita-7-A-6-Full



អា​ឆ្លាម​ហក់​ត្របាក់​បង្គោល​ភ្លើង​ទាំង​កម្រោល​ខ្ទេច​មុខ​អស់​

Post a Comment

0 Comments

Close Menu