សៀមរាប ៖ នៅក្នុងទីបរិវេណប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក នៅតាម បណ្តោយដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ដែលមានមនុស្សចូលរួមយ៉ាងកុះករផងដែរនៅតាមដងស្ទឹងសៀមរាបហើយនូវ រសៀលម៉ោង ២ ថ្ងៃទី២៤ ខែវិច្ឆិកានេះ អាជ្ញាធរខេត្តសៀមរាប ដែលដឹកនាំដោយលោកឃឹមប៊ុនសុង អភិបាលខេត្តសៀមរាប បានរៀបចំព្រះរាជ ពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅតាមបណ្តោយស្ទឹងសៀមរាប ទីរួមខេត្តសៀមរាប ដែលមានការចូលរួមពីអភិបាលខេត្តបន្ទាយមានជ័យអភិបាលខេត្តឧត្តមានជ័យនិងថ្នាក់ដឹកនាំជាច្រើនរូបចូលរួមផងដែរ។ ព្រះរាជ ពិធីបុណ្យអុំទូក នៅខេត្តសៀមរាបបាន ធ្វើឡើង នៅរសៀលថ្ងៃទី២៤ និងថ្ងៃទី២៥វិច្ឆិកា។
នៅរសៀលថ្ងៃ២៤វិច្ឆិកានេះ ជាថ្ងៃទី១ នៃការប្រារព្ធពិធីបុណ្យអុំទូក ចាប់ផ្តើមដំបូង ដោយការបង្ហាញពីការអុំក្រឡោ ចំនួន ៤ គូ។ បន្ទាប់មកទើបមានការប្រណាំងទូកង ចំនួន ១៥ គូ។
នៅថ្ងៃទី១ ថ្ងៃទី២៤វិច្ឆិកានេះ ព្រះរាជពិធីបុណ្យអុំទូក នៅស្ទឹងសៀមរាប បានចាប់ផ្តើម ដោយការបង្ហាញពីការអុំក្រឡោ ចំនួន ៤ គូ។ បន្ទាប់មក ទើបមានការប្រកួតកីឡាប្រណាំងទូកង ជំរុះជុំទី១ ចំនួន ១៥ គូ។ រហូតដល់ម៉ោង ៤ រសៀល ថ្ងៃដដែលនេះ ជាការប្រកួតប្រណាំងទូកង ជុំទី២ ដោយប្រកួតរវាងអ្នកឈ្នះ និងអ្នកឈ្នះ កាលពីជុំទី១ ហើយអ្នកចាញ់ ប្រកួតនឹងអ្នកចាញ់។
ដោយឡែក បន្ទាប់ពីការប្រណាំងទូកង នៅល្ងាចថ្ងៃទី២៤វិច្ឆិកានេះ ក៏មានការរៀបចំបណ្តែតប្រទីប តាមទំនៀមទម្លាប់ប្រពៃណី។ ក្រៅពីនោះ ក៏មានការសម្តែងសិល្បៈមហាជន និងការប្រគំតន្ត្រី នៅសួនច្បារមហាសណ្ឋាគារអង្គរ ផងដែរ។
រហូតដល់រសៀលថ្ងៃទី២៥វិច្ឆិកា ជាការប្រណាំងទូកង ផ្តាច់ព្រ័ត្រ។ បន្ទាប់មក ជាពិធីសំពះព្រះខែ និងអកអំបុក ដែលធ្វើឡើងនៅខាងមុខមហាសណ្ឋាគារ អង្គរ។
តាមកម្មវិធី ដែលបានគ្រោងទុក ពិធីសំពះព្រះខែ និងអកអំបុក នៅខេត្តសៀមរាប នឹងប្រារព្ធឡើងនៅព្រលប់ថ្ងៃទី២៥វិច្ឆិកា ដោយមានពិធីអុជទៀន ធូប សំពះព្រះខែ ពិធីដាក់អំបុក កម្មវិធីសិល្បៈរបាំប្រពៃណីចម្រៀងកម្សាន្ត ពិធីសម្រក់ទៀនជ័យ ពិធីដង្ហែ និងបណ្តែតសំពៅមាស សំប៉ាន ប្រទីប កន្ទោង សុំខមាទោស និងការដឹងគុណព្រះគង្គា ព្រះធរណី៕
ទូកចូលរួមប្រកួតឆ្នាំ២០១៥នេះមានចំនួន៣០ទូកបានចូលរួម ពិធីប្រារព្ធព្រះរាជពិធីបុណ្យ អុំទូក នៅតាមបណ្តោយដងស្ទឹងស្ទឹងសៀមរាប
0 Comments