Ad Code

កាមរី​ដេញ​បុក​បាឡែន ​ផ្ទុះ​ឆេះ​ខ្លោច​ស្លាប់​២នាក់​ក្នុង​រថយន្ត ថែម​ទាំង​បង្ក​អគ្គិភ័យ​ឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្

ភ្នំពេញ ៖ សេចក្តី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា មាន​រថយន្ត​កាមរី​ បាន​ជិះ​ដេញ​បុក​រថយន្ត​បាឡែន បណ្ដាល​ឲ្យ​ផ្ទុះ​រថយន្ត​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ធ្វើឲ្យ​មនុស្ស​២​នាក់ នៅ​ក្នុង​រថយន្ត​ឆេះ​ខ្លោច​ស្លាប់២នាក់ ហើយ​ថែម​ទាំង​ឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ទៀតផង។


ហេតុការណ៍​នេះ កើត​ឡើង​វេលា​ម៉ោង​ជិត១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ២០១៥​ ស្ថិត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ម្ដុំ​គីឡូម៉ែត្រ​លេខ​៦ សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ។


ប្រភព​បាន​បន្ត​ថា ការ​ឆេះ​រាលដាល​នេះ​ដែរ​ ត្រូវ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន១១​គ្រឿង​បាន​ចេញ​អន្តរាគមន៍​បាញ់​ពន្លត់​ទម្រាំ​រលត់។ ខណៈ​ពេល​នេះ ​គេ​នៅ​ពុំ​ទាន់​ដឹង​ថា មូល​ហេតុ​អ្វី​ទើប​ឈាន​ដល់​ការ​ជិះឡាន​ដេញ​បុក​គ្នា​បណ្ដាល​ឲ្យ​ផ្ទុះ​ឆេះ​រថយន្ត ហើយ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​បែប​នេះ​ទេ៕




កាមរី​ដេញ​បុក​បាឡែន ​ផ្ទុះ​ឆេះ​ខ្លោច​ស្លាប់​២នាក់​ក្នុង​រថយន្ត ថែម​ទាំង​បង្ក​អគ្គិភ័យ​ឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្

Post a Comment

0 Comments

Close Menu