ភ្នំពេញ ៖ ស្របពេលដែលសេដ្ឋកិច្ចប្រទេសកម្ពុជា មានរីកលូតលាស់ គួរឲ្យគត់សំគាល់ពិសេសវិស័យសំណង់កំពុងតែមានការរីកចម្រើននោះអ្នកវិនិយោគទុនក្នុងស្រុកមួយចំនួន បានងាកមកចាប់អារម្មណ៍ទៅលើសម្ភារៈលំនៅឋាន ដើម្បីចូលរួមចំណែកផ្គត់ផ្គង់ នៅតាមបណ្ដាលលំនៅឋាន ខុនដូនិងបុរីនា នានៅ ក្នុងប្រទេសកម្ពុជា។
កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជានៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការរីកលូតលាស់ល្អប្រសើរពោលគឺក្នុងរង្វង់ប្រមាណ៧ភាគរយជារៀងរាល់ឆ្នាំ ហើយវិស័យដែលនាំឲ្យសេដ្ឋកិច្ចប្រទេសកម្ពុជារីកចម្រើនរួមមានវិស័យកាត់ដេរវិស័យកសិកម្មវិស័យទេសចរណ៍ និងវិស័យសំណង់។
ក្នុងចំណោមវិស័យធំៗទាំង៤វិស័យសំណង់មានការ កើនឡើងគួរឲ្យគត់សំគាល់ដោយមានការវិនិយោគការអភិវឌ្ឍន៍លំនៅឋានបុរី អាផាតឺមែន ខុនដូពីសំណាក់អ្នកវិនិយោគក្នុងស្រុកនិងក្រៅស្រុក ដើម្បីបំពេញតម្រូវការឥតឈបើឈរដែលកត្តាទាំងនេះ បានធ្វើឲ្យវិស័យសំណង់ឈានមកលំដាប់លេខពីរបន្ទាប់ពីវិស័យកាត់ដេរ។
អាស្រ័យដោយមើលឃើញពីការវិវត្តន៍ នៃការរីកចម្រើនមកពីវិស័យសំណង់មានសន្ទុះខ្លាំងទើបអាសាដេគ័រចាប់បដិសន្ធិឡើង ដើម្បីបំពេញនូវចន្លោះខ្វះខាតផ្នែកផលិតផលប្រណិតសម្រាប់គេហដ្ឋានលំដាប់ខ្ពស់ ដែលមានត្រូវការផលិតផលប្រណិតៗ ដែលផលិតនៅប្រទេសអ៊ីតាលី១០០ភាគរយ។ផលិតផលទាំងនោះចាប់ពីការ៉ូនិងគ្រឿងបន្ទប់ទឹក ទូចង្ក្រានបាយព្រមទាំងសម្ភារៈផ្ទះបាយនិង គ្រឿង សង្ហារឹមអំពូលភ្លើងសុទ្ធតែជាម៉ាកល្បីៗធានា១០០ភាគរយជាផលតផលដែលផលិតឡើងនៅប្រទេសអ៊ីតាលី។
តំណាងក្រុមហ៊ុនអាសាដេគ័រ បានលើកឡើងជាសំណួរថា តើលោកអ្នកស្គាល់ម៉ាកសំលៀកបំពាក់និងកាបូបដ៏ល្បីរបស់អ៊ីតាលីដូចជាVERSACEដែរឬទេ។ ម៉ាកនេះមិនត្រឹមតែមានសំលៀកបំពាក់ប៉ុណ្ណោះទេព្រមទាំងមានឥតការ៉ូនិងបន្ទប់ទឹកព្រមទាំងក្រដាសបិទជញ្ជាំងដ៏ល្បីលំដាប់ពិភពលោក។តំណាងក្រុមហ៊ុនបានមានប្រសាសន៍ថាពេលនេះការ៉ូម៉ាកVERSACEបានមកដល់ប្រទេសកម្ពុជាស្របពេលជាមួយម៉ាកដ៏ល្បីៗផ្សេងទៀតគឺVALENTINOនិង ATLAS CONCORDEតាមរយៈក្រុមហ៊ុន អាសាដេគ័រ(ខេមបីឌា)ដែលបានពង្រីកខ្លួន និងបង្កើតជាហាងដ៏ប្រណិតដែលបានបើកសម្ពោធការពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅនេះ។
ក្រៅពីផ្តាច់មុខលើផលិតផលដ៏ល្បីម៉ាកVERSACEការ៉ូ និងគ្រឿងបន្ទប់ទឹកព្រមទាំងក្រដាសបិទជញ្ជាំងក្រុមហ៊ុនក៏បានគ្រោងនឹងនាំចូលគ្រឿងសង្ហារឹមនិងសម្ភារៈផ្ទះបាយម៉ាកVERSACEនៅដើមឆ្នាំក្រោយឆ្នាំ២០១៦ខាងមុខនេះ។ប៉ុន្តែទន្ទឹមនេះដែរក្រុមហ៊ុនទទួលបានសិទ្ធផ្តាច់មុខ ក្នុងការនាំចូលគ្រឿងបន្ទប់ទឹកម៉ាកGESSI និងJACUZZIបន្ថែមពីលើពីលើនេះទៅទៀតក្រុមហ៊ុន បានទទួលសិទ្ធផ្តាច់មុខរួចជាស្រេចក្នុងការនាំចូលមកប្រទេសកម្ពុជានូវគ្រឿងសង្ហារឹមប្រណិតៗផលិតនៅប្រទេសអ៊ីតាលី១០០ភាគរយ។
តំណាងក្រុមហ៊ុនខាងលើបានបញ្ជាក់ថា ដូចនេះប្រជាពលរដ្ឋលែងជាក្រីកង្វល់ទៀតហើយលោកអ្នកមិនចាំបាចើជិះយន្តហោះទៅកាន់ប្រទេសថៃឬសិង្ហបុរី ក្នុងការស្វែងរកផលិតផលទាំងនេះទៀតឡើយគឺលោកអ្នកគ្រាន់តែមកកាន់អាសាដេគ័រ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេងទុងជាប់សណ្ឋាគារអ៊ិនធឺខុនធឺណងើតាល់លោកអ្នកនឹងទទួលបាននូវសម្ភារៈប្រណិតៗទាំងនោះតាមប្រាថ្នា៕
ការវិនិយោគសម្ភារៈលំនៅឋានប្រណិតៗ មានការកើនឡើង ខណៈវិស័យសំណង់រីកចម្រើនខ្ពស់
0 Comments