កំពង់ធំ ៖ ព្រឹកថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៥ លោក សុខ លូ អភិបាលរងខេត្ត, លោក ជា វ៉ាន់ចាន់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ បានមានប្រសាសន៍សំណេះសំណាលជាមួយ សិស្សានុសិស្ស ដែលទទួលបានអាហារូបករណ៍របស់សម្តេចនាយករដ្ឋមន្ត្រី នៅសាលប្រជុំសាលាខេត្តកំពង់ធំ។ ជាមួយគ្នានេះដែរ លោក អភិបាលរងខេត្តក៏បានប្រគល់លិខិត សរសើរជូនដល់លោកគ្រូអ្នកគ្រូ ដែលបានស្ម័គ្រចិត្តបង្រៀនសិស្សានុសិស្សក្នុងវគ្គបំប៉នមុនប្រឡងបាក់ឌុបកន្លងមក។ មានប្រសាសន៍ក្នុងពេលនោះដែរលោកបានផ្តាំផ្ញើដល់ប្អូនៗសិស្សានុសិស្សឲ្យខិតខំរៀនសូត្រ និងប្រកបដោយក្តីសង្ឃឹម ។ ជាមួយលោកគ្រូអ្នកគ្រូស្ម័គ្រចិត្ត លោកបានកោតសរសើរចំពោះការលះបង់កម្លាំងកាយ ពេលវេលា ប្រាជ្ញា ដើម្បីជួយដល់ប្អូនៗសិស្សានុសិស្ស៕
អាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូននិស្សិតចំនួន៣៦នាក់
0 Comments